Month: September 2022

រឿង​ហេតុ​ចេះ​តែ​មាន​ អំពេី​អាក្រក់​ចេះតែកេីត​ ប្រជាពលរដ្ឋ​ស្រែ​យំ​ ព្រោះ​លោក​ ជឹម​ សុខ​ ធ្វើ​រ​អំពេី​មួយនេះ….

ព្រៃវែង ៖ ប្រជាពលរដ្ឋ​ រាប់​រយគ្រួសារ​ រស់នៅស្រុកកំពង់ត្របែក ស្រែ​ករក​អាជ្ញាធរ​ជួយផង​ តាម​រយៈ​អ្នកយកព័ត៌មានយើងថា លោកឧកញ៉ា ជឹម សុខ កំពុងតែធ្វើព្យុះ ធ្វើភ្លៀង ទៅប្រជាពលរដ្ឋ​ក្រីក្រ និងខ្វះខាត​ លក់​សត្វ​គោ​ និង​ក្របី​ចិញ្ចឹម​ដោយ​ខ្លួនឯង​ទៅ​ឈ្មួញវៀតណាម​ ១ក្បាល​ ឬ​ ២ក្បាល​ បែរជា​ត្រូវតែបង់ប្រាក់ឲ្យទៅក្រុមហ៊ុនរបស់លោកឧកញ៉ា ជឹម សុខ ទើបអាចនាំគោចេញទៅលក់ឲ្យជនជាតិវៀតណាមបាន។តេីក្រុមហ៊ុន​លោក​ ឧកញ៉ា​ ជឹម​ សុខ​ ទទួល​បាន​សេចក្តី​អនុញ្ញាត​អាជីវកម្ម​ ឬ​ អាជ្ញា​ប័ណ្ណ​ផ្ដាច់មុខ​នាំចេញ​ គោ​…

ករណីឃាតកម្មលើនារីវ័យក្មេង.ជាសង្សា នៅចំណុចខាងក្រោយវត្តភ្នំជ័យគិរី(ភ្នំហាន់ជ័យ) ខេត្តកំពង់ចាម…..

សមត្ថកិច្ចបំបែកសំណុំរឿងបានហើយ ដោយបានចាប់ខ្លួនជនសង្ស័យ ដល់ទឹកដីខេត្តក្រចេះ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នេះ.! (កំពង់ចាម)៖ ករណីឃាតកម្មលើស្ដ្រីម្នាក់ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២២ នៅចំណុចខាងក្រោយវត្តភ្នំជ័យគិរី(ភ្នំហាន់ជ័យ) ស្ថិតក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុក កំពង់សៀម ខេត្តកំពង់ចាម សមត្ថកិច្ចបំបែកសំណុំរឿងបានហើយ។ ពោលគឺតាមចាប់ខ្លួនជនសង្ស័យ ដល់ទឹកដីខេត្តក្រចេះ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៩ និង២៣នាទីព្រឹក។ ជនសង្ស័យជាឃាតករឈ្មោះ គា សុគុន…

រាជរដ្ឋាភិបាល ដាក់បទបញ្ជាឱ្យរដ្ឋបាលរាជធានី-ខេត្ត បើកយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀន និងការជួញដូរមនុស្ស

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យគ្រប់រដ្ឋបាលរាជធានី ខេត្ត និងមូលដ្ឋានទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការ ប្រយុទ្ធប្រឆាំង និងបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរ និងរត់ពន្ធមនុស្ស ពលកម្ម បង្ខិតបង្ខំ និងអាជីវកម្មផ្លូវភេទ ឱ្យមានប្រសិទ្ធភាព។បទបញ្ជានេះត្រូវបានដាក់ចេញនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ។ ការដាក់បទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើចំពេលដែលគេសង្កេតឃើញថា ឧក្រិដ្ឋកម្មគ្រឿងញៀនហាក់បានកម្រើកឡើងនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះការជួញដូរធំៗ ព្រមទាំងកន្លែងផលិតគ្រឿងញៀនជាច្រើនកន្លែងត្រូវបានអាជ្ញាធរបង្ក្រាបបានជាបន្តបន្ទាប់។ដោយឡែកការជួញដូរ ការរត់ពន្ធមនុស្ស ពលកម្មបង្ខិតបង្ខំជាដើម ក៏ត្រូវបានរកឃើញថា…

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសឡាវក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសវៀតណាម

បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅសាធារណសង្គមនិយមវៀតណាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្តទៀតនៅព្រឹកថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២២នេះ។ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានឹងបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសឡាវពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែកញ្ញា នៅក្នុងការរឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត។ នៅពេលអញ្ជើញដល់រដ្ឋធានីវៀងច័ន្ទ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាបានទទួលការស្វាគមន៍យ៉ាងក្តៅបំផុតពីថ្នាក់ដឹកនាំរដ្ឋសភាប្រទេសឡាវ។ បន្ទាប់មក សម្តេចប្រធានរដ្ឋសភា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមបណ្ឌិត សាយសំផន ភូមិវិហាន ប្រធានរដ្ឋសភាប្រទេសឡាវ៕

ឃាត់ខ្លួនបុរសល្មោភកាម ករណីរំលោភនារីវ័យក្មេង.សតិមិនគ្រប់ម្នាក់.បានសម្រេចជាច្រើនដង រហូតដល់មានផ្ទៃពោះ ទើបបែកការ

(ខេត្តក្រចេះ)÷ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដា ដឹកនាំដោយលោក វរសេនីយ៍ ឯក ប៊ុត នឿន អធិការនគរបាលស្រុក នឹងមានការសម្របសម្រួលនិតិវិធី ដោយ លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអជ្ញាអមសាលាដំបូងខេត្តក្រចេះ នឹងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ទោ អ៊ូ សុប៊ុណ្ណា ស្នងការនគរបាលខេត្ត បានធ្វើការឃាត់ខ្លួនបុរសម្នាក់ភ្លាមៗ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ពាក់ព័ន្ធករណីរំលោភសេពសន្ថវ: តាមបណ្តឹងអាណាព្យាបាលឈ្មោះ សុខ នេន អាយុ៦០ឆ្នាំ…

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យសមិទ្ធផល នៃការស្ថាបនាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ស្ថិតនៅក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ នារសៀលថ្ងៃចន្ទថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យសមិទ្ធផល នៃការស្ថាបនាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ស្ថិតនៅក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ.! នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចុះពិនិត្យអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បានក្នុងមួយថ្ងៃ ចំនួន៥.០០០ម៉ែត្រគីប មុននឹងបន្តអញ្ជើញទៅពិនិត្យការដា្ឋន​សាង​សង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ នៅតំបន់ចុងឆ្នេរអូរឈើទាល ដែល​មានសមត្ថភាពអាចចម្រោះទឹកកខ្វក់បានក្នុងមួយថ្ងៃ ចំនួន​២០.០០០​ម៉ែត្រគីប។ រោងចក្រប្រព្រឹត្តិកម្មនេះ នឹងចម្រោះ ឬធ្វើប្រព្រឹត្តិកម្មទឹកពីកខ្វក់ ឬមាន​ជាតិពុលឱ្យក្លាយជាទឹកស្អាត ស្របតាមស្តង់ដារបរិស្ថាន មុនបញ្ចេញទៅ​ក្នុងសមុទ្រដើម្បីធ្វើឱ្យឆ្នេរសមុទ្រក្លាយជាឆ្នេរស្អាត ទឹកសមុទ្រពណ៌ខៀវស្រងាត់…

ក្រុមការងារសារព័ត៍មានក្នុងសមាហគមសេរីភាពអ្នកសារព័ត៍មានដឹកនាំដោយ ឯក ឧត្តម ថាំង ប៊ុនសុង  និងលោក ឃឹម រដ្ឋា ចាងហ្វាងរស្មីស្ទឹងត្រង់ និងក្រុមការងារសារព័ត៍មាខ្មែរអ៊ុីប៊ុកញូសិ៍ និងបងប្អូនសារព័ត៍មានជាច្រើនអង្គភានាំយកទ័យទានជូនលោកយាយចាស់ជរា…..

ថ្ងៃសៅរ៍ ១០ កើត ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារសារព័ត៍មានក្នុងសមាហគមសេរីភាពអ្នកសារព័ត៍មានដឹកនាំដោយ ឯក ឧត្តម ថាំង ប៊ុនសុង និងលោក ឃឹម រដ្ឋា ចាងហ្វាងរស្មីស្ទឹងត្រង់ និងក្រុមការងារសារព័ត៍មានខ្មែរអ៊ុីប៊ុកញូសិ៍ និងបងប្អូនសារព័ត៍មានជាច្រើនអង្គភាពដ៏ទៃទៀត៕ក្នុងនោះផងដែរមានការចូលរួមពីមន្រ្តីអាជ្ញាធរមានដូចជា ÷ -លោក ស្រី ឈ្នាង ផាន់ណារី ចៅសង្កាត់រងទី១សង្កាត់លៀបតំណាងអោយ -លោកព្រាប មុនី ចៅសង្កាត់ព្រែកលៀប-លោក គង់…

រដ្ឋបាលខេត្តបន្ទាយមានជ័យជូនដំណឹងដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ពីស្ថានភាពអាកាសធាតុ ខណៈមានទឹកធ្លាក់ពីប្រទេសថៃ…….

ចេញផ្សាយថ្ងៃទី ០៧-កញ្ញា-២០២២បន្ទាយមានជ័យ៖ ខណៈដែលនៅតាមបណ្តោយព្រំដែនមានទឹកធ្លាក់ពីប្រទេសថៃ គណ:កម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយ ខេត្តសូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជន មេត្តាបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ អប់រំណែនាំកូនតូចៗកុំឲ្យលេងទឹកចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ។ កម្លាំងការពារព្រំដែន និងអាជ្ញាធរមូលដ្ឋាននៃក្រុងប៉ោយប៉ែត និងស្រុកថ្មពួកឲ្យដឹងថា ទឹក ធ្លាក់ពីថៃចាប់ពីព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្របន្ទាយមានជ័យទល់មុខខេត្តស្រះកែវ និងខេត្តបូរីរ៉ាំនៅថ្ងៃទី ៧ខែកញ្ញានេះ រួមមាន៖ទី១/នៅគោលដៅអូរកំបុត ឃុំគោករមៀត ស្រុកថ្មពួក ទល់មុខ ឃុំស្រងែ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ទឹកនៅមានតិចតួចប៉ុណ្ណោះ, ទី២/នៅគោលដៅច្រកព្រំដែនតំបន់ម៉ាឡៃ ណងព្រឺ និងស្លាបសងខាង ស្រុកម៉ាឡៃ ទល់មុខស្រុកអារញ្ញទឹកអូរនៅមានតិចតួច…

អភិបាលរងខេត្តរតនគិរីចំនួន៤រូបត្រូវបានប្រកាសចូល កាន់មុខតំណែងនិង២រូបត្រូវបានផ្ទេរកិច្ចទៅកាន់ខេត្តផ្សេង

នៅរសៀលថ្ងៃទី២ខែកញ្ញា ឆ្នាំ២០២២នៅសាលប្រជុំអគារAសាលាខេត្តមានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តចំនួន៤រូបនិង២រូបត្រូវបានផ្ទេរកិច្ចទៅកាន់ខេត្តស្ទឹងត្រែង។ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ងី ចន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៧០៦អនក្រ.តត ចុះថ្ងៃទី៣០ខែសីហា ឆ្នាំ២០២២ សម្រេចតែងតាំងមន្រ្តីរាជការចំនួន៤រូប ឱ្យកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរីមានដូចខាងក្រោម៖ ១- លោក ងិន ណែល ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរងខេត្ត ។២- លោក ខ័ណ្ឌ ចំណាន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣…

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់វត្តចំនួន៧វត្ត និងសួរសុខទុក្ខកុមារកំព្រានៅក្នុងខេត្តកែប

(កែប):នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន បានអញ្ជើញដឹកនាំក្រុមការងារ នាំយកទេយ្យវត្ថុ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន០៧វត្ត នៅក្នុងខេត្តកែប។ ពិធីនេះ ត្រូវបានធ្វើរួមគ្នានៅវត្តកំពង់ត្រឡាច ស្ថិតនៅសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ វត្តទាំង០៧នោះរួមមាន វត្តសត្ថរាជាអង្គព្រៃធំ, វត្តមុនីសោភា, វត្តកំពង់ត្រឡាច, វត្តតគរគីរីវន្ត (ភ្នំព្រួស) , វត្តមុនីរតន:…