Month: May 2026

អាវុធហត្ថក្រុងសេរីសោភ័ណ្ឌក្របួចបានកំពូលចោ

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ​ចំនួន២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី​ ពាក់ព័ន្ធ​ករណីហិង្សាដោយចេតនាស្ថានទម្ងន់,លួច(ម៉ូតូ) ,ទទួលផលចោរកម្ម និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន… (បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ​ តុង ហេង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ស្តីពីករណីហិង្សាដោយចេតនា ប្រព្រឹត្តកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលបានបណ្ដឹងខាងលើលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង…

អាចោគាស់តូបម្នាក់ត្រូវបានបញ្ជូនខ្លួនមកកងរាជអាវុធហត្ថខេត្ត

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនាតិឥណ្ឌូនេស៊ីម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចស្ថានទម្ងន់ទោស(គាស់ហាងលួចទ្រព្យសម្បត្តិ)… (បន្ទាយមានជ័យ): នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ណាន ចាន់នី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្តីពីករណីលួចស្ថានទម្ងន់ទោស(គាស់ហាងលួចទ្រព្យសម្បត្តិ) បង្កឡើងដោយជនសង្ស័យ ចំនួន០១នាក់(ពិនិត្យតាមកាំមេរ៉ាសុវត្ថិភាព)បានធ្វើសកម្មភាពចូលគាស់ហាងប្ដូរប្រាក់មួយកន្លែងមានទីតាំងនៅភូមិសាមគ្គី មានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចលួចយកប្រាក់ថៃចំនួន១០,០០០បាត(មួយម៉ឺនបាត) និងទូរសព្ទដៃចំនួន០៥គ្រឿង។ ក្រោយទទួលបណ្ដឹងរួចលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង០៩និង០០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦…

អាវុធហត្ថក្រុងប៉ោយប៉ែតបញ្ជូនលោកចោទៅតុលាកាករណីកាច់សោម៉ូតូដោយហឹង្សា

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ ៤នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (កាច់សោករម៉ូតូ)៖ (បន្ទាយមានជ័យ): កាលពីនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ខាំ ណយស្រីលក្ខ ភេទស្រី អាយុ២០ឆ្នាំ មានអាសយដ្ឋាននៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ នៅវេលាម៉ោង០៣និង៣០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយទទួលបានបណ្ដឹងខាងលើ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត…

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យរៀបចំត្រួតពិនិត្យចំនួនទ័ព

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំត្រួតពិនិត្យចំនួនទ័ព-កូន និង នីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថឱ្យចូលសោធននិវត្តន៍ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ងួន វ៉ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានក្រុមការងារទី៤ ចុះត្រួតពិនិត្យចំនួនទ័ព-កូន និងពិនិត្យស្ថានភាពយោធិន នៃកងរាជអាវុធហត្ថដល់អាយុចូលសោធននិវត្តន៍។ កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរង នាយសេនាធិការ-នាយសេនាធិការរង…