Category: ព័ត៌មានអាជីវកម្ម

ព័ត៌មានអាជីវកម្ម

រៀនចិញ្ចឹម កន្ធាយ

សត្វកន្ធាយ ជាប្រភេទសត្វទឹកសាប អាចរស់នៅ ក្នុងត្រពាំង ស្រះ បឹងបួរ ព្រែក ប្រឡាយ នានា នៅទូទាំងប្រទេសកម្ពុជាយើង។ កន្ធាយ​ក៏ត្រូវបាន​​យកមកធ្វើជាអាហារផងដែរ​ ដោយសារ តម្រូវការ ហូបចុកកើនឡើង ការស្វែងរកកន្ធាយ ធម្មជាតិ មានការពិបាក ដូច្នេះ ហើយ ធ្វើ​ឲ្យកសិករ ចាប់ផ្តើមចិញ្ចឹមសត្វកន្ធាយ ដើម្បីផ្គត់ផ្គង់ទីផ្សារ​ ក្នុងស្រុក​ កន្ធាយមិនសូវពិបាកចិញ្ចឹមតែក៏ទាមទារ​​ការយកចិត្តទុកដាក់​ខ្ពស់​ ហើយការចិញ្ចឹមវិញសូមមើលដូចតទៅ ៖ ការជ្រើសរើសពូជ ត្រូវជ្រើសរើសកូនពូជណា ដែលមានកម្លាំងមាំមួន កូនដែលមានរូបរាងស្អាតល្អ…

​កសិផល​កម្ពុជានាំចេញ​បាន​កើន​ឡើង​ដល់​ ​៤​,​៣​ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំមុន​

​របាយការណ៍​របស់​​​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​ឱ្យ​ដឹង​ថា​ ​ប្រទេស​កម្ពុជា​បាន​នាំចេញ​កសិផល​ចំនួន​ ​៨​,​៤​ ​លាន​តោន​កាលពីឆ្នាំមុន​ ​ដោយ​ទទួល​បាន​ប្រាក់​ចំណូល​ប្រមាណ​ ​៤​,​៣​ ​ពាន់​លាន​ដុល្លារ​អាមេរិក​។​ ការ​នាំចេញ​ផលិត​ផល​កសិកម្ម​បាន​ធ្លាក​់ចុះ​ក្នុង​បរិមាណ​ជិត​ ​២​ ​ភាគរយ​ក្នុង​បរិមាណ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​។​ ផលិតផល​សំខាន់​ៗ​ដែល​កម្ពុជា​នាំចេញ​រួម​មាន​ ​អង្ករ​ ​ចេក​ ​ស្វាយ​ ​ដំឡូងមី​ ​គ្រាប់ស្វាយ​ចន្ទី​ ​ពោត​ ​ប្រេង​ដូង​ ​ម្រេច​ ​និង​ថ្នាំជក់​។​ ​ការនាំចេញ​អង្ករ​ ​និង​ស្រូវ​ទទួល​បាន​៥​៦​៧​លាន​ដុល្លារ​ ​និង​៩​៣​៩​លាន​ដុល្លារ​រៀងៗខ្លួន​ ​។​ ​ការនាំចេញ​កសិផល​មិនមែន​អង្ករ​មាន​តម្លៃ​ ​២​,​៨​ ​ពាន់​លាន​ដុល្លារ​។​…

កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយ​ចន្ទី​ចំនួន​ ​៦​៥​៦​.​០​០​០​ ​តោន​ ​​រកចំណូល​បាន​ ​៨​៣​៧​ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២​០​២​៣​ នេះ

កម្ពុជា​រកចំណូល​បាន​៨​៣​៧​ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២​០​២​៣​ ​ពី​ការនាំចេញ​គ្រាប់ស្វាយ​ចន្ទី​ឆៅ​ ​ធ្លាក់ចុះ​ ​១​៦​,​៩​ ​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​ ​នេះ​បើ​តាម​របាយការណ៍​របស់​សមាគម​ស្វាយចន្ទី​កម្ពុជា​កាលពី​ថ្ងៃចន្ទ​។​ ​របាយការណ៍​នេះ​បាន​អោយ​ដឹង​ថា​ ​កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយ​ចន្ទី​ចំនួន​ ​៦​៥​៦​.​០​០​០​តោន​ក្នុង​ឆ្នាំ​ ​២​០​២​៣​ ​ធ្លាក់ចុះ​ ​៧​,​៦​ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​។​ ប្រហែល​ ​៦​១​៨​.​០​០​០​ ​តោន​ ​ឬ​ ​៩​៤​,​២​ ​ភាគរយ​នៃ​គ្រាប់ស្វាយ​ចន្ទី​ត្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​។​ ​លោក​ អ៊ួ​ន​ ​ស៊ី​ឡុ​ត​ ​ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា​បាន​លើកឡើង​ថា​ ​ការ​ធ្លាក់ចុះ​នៃ​ការនាំចេញ​គឺជា​សញ្ញា​ល្អ​សម្រាប់​ឧស្សាហកម្ម​កែច្នៃ​គ្រាប់ស្វាយ​ចន្ទី​របស់​កម្ពុជា​ ​ព្រោះ​វា​ឆ្លុះបញ្ចាំង​ពី​ការ​កើន​ឡើង​នៃ​ចំនួន​សហគ្រាស​កែច្នៃ​គ្រាប់ស្វាយ​ចន្ទី​នៅ​កម្ពុជា​។​ ​លោក​បាន​បន្ត​ថា​ “​សហគ្រាស​ក្នុងស្រុក​កាន់តែ​ច្រើន​បាន​ទិញ​គ្រាប់ស្វាយ​ចន្ទី​ឆៅ​យកមក​កែច្នៃ​ដែល​នាំ​ឱ្យ​ការនាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​ធ្លាក់ចុះ​។​ ​ស្វាយចន្ទី​…

Sophat Technology ផ្តល់ជូននូវជាប្រព័ន្ធ គ្រប់គ្រងការលក់ទំនិញអនឡាញ

យើងគឺជាប្រព័ន្ធ គ្រប់គ្រង ដ៏ល្អមួយនៅក្នុងប្រទេសកម្ពុជាដែលធ្វើអោយអតិថិជនច្រើនជោគជយ័។ ទំនាក់ទំនងមកយើងដើម្បីធ្វើការប្រឹក្សាយោបល់ពីអ្នកជំនាញដោយភ្ទាល់ តាមរយៈ លេខ : 066 66 55 23/ 010 66 55 23/ 092 66 55 23 ប្រពន្ធ័គ្រប់គ្រង បណ្តាញទីផ្សារ Network Marketing ប្រពន្ធ័គ្រប់គ្រង ការលក់ និង ប្រពន្ធ័គ្រប់គ្រង Sales Management System…

ពិធីបុណ្យ​សមុទ្រ​នឹង​រៀបចំ​ធ្វើ​នៅ​ខេត្ត​កែប​ ​ចាប់ពី​ ថ្ងៃ​ទី​១​ ​ដល់​ថ្ងៃ​ទី​៣​ ​ខែ​ធ្នូ​

ក្រសួង​ទេសចរណ៍​បាន​បញ្ជាក់​ថា​ ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​១​ ​ដល់​ថ្ងៃ​ទី​៣​ ​ខែ​ធ្នូ​ ​នៅ​ខេត្ត​កែប​។​ ​ឆ្នាំនេះ​ជា​លើក​ទី​១​០​ដែល​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ ​និង​ជា​លើក​ទី​៣​ដែល​ខេត្ត​កែប​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធីបុណ្យ​មួយ​នេះ​។​​ ខេត្ត​កែប​ជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ទាំង​៤​ដែល​ស្ថិតនៅ​តាម​ឆ្នេរសមុទ្រ​ភាគ​និរតី​នៃ​ប្រទេស​។​ ការ​បញ្ជាក់​ពី​កាល​ប​ច្ឆេ​ទ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នេះ​ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ទាក់ទង​នឹង​ការងារ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប​កាលពី​ថ្ងៃចន្ទ​។​ ​លោក​ ​សុខ​ ​សូ​កេ​ន​ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ​និង​ជា​ប្រធាន​គណ​:​កម្មការ​អន្តរ​ក្រសួង​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​១​០​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​នេះ​ជាមួយ​ក្រសួង​ស្ថា​ប​័ន្ធ​ពាក់ព័ន្ធ​ ​ដើម្បី​ត្រួតពិនិត្យ​លើ​ផែន​ការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​។​ ​លោក​ ​សុខ​ ​សូ​កេ​ន​ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​ទេសចរណ៍​ ​បាន​លើកឡើង​ថា​ ​ឆ្លងកាត់​ពិធីបុណ្យ​សមុទ្រ​លើក​នេះ​សម្រាប់​ខេត្ត​កែប​ជំរុញ​និង​លើក​ក​ម្ពស់វិ​ស​័​យ​ទេសចរណ៍​កាន់តែ​មាន​ភាព​មមាញឹក​បន្ថែម​ទៀត​តាមរយៈ​ការ​ផ្សព្វផ្សាយ​បន្ថែម​ទៅកាន់​អ្នកទេសចរ​អំពី​សក្តានុពល​ដែល​ខេត្ត​មាន​ក្នុង​ពិធីបុណ្យ​សមុទ្រ​នា​ពេល​ខាងមុខនេះ​។​ ​លោក​បាន​ដាក់​គោលដៅ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​នេះ​ ​គឺ​ត្រូវតែ​មាន​ភាព​សប្បាយរីករាយ​និង​អស្ចារ្យ​តាមរយៈ​ការ​បង្កើត​កម្មវិធី​សប្បាយ​ផ្សេងៗ​ ​សកម្មភាព​ក​ម្សាន្ត​ចម្រុះ​ ​ទាំង​ពេលថ្ងៃ​និង​ពេលយប់​ចាប់​ពី​ថ្ងៃ​ទី​១​ ​ដល់​ទី​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​។​ ​លោក​រដ្ឋមន្ត្រី​រំពឹង​ថា​៖​…

ពលករ​​រាប់រយ​នាក់​បាន​ត្រឡប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​កាលពី​​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៣​ ម្សិលមិញ​នេះ​ ពលករ​​រាប់រយ​នាក់​បាន​ត្រឡប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ក្រោយមក​ជួបជុំ​សាច់ញាតិ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ ​។នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​ ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ ដែល​ឈម​ច្រក​ខ្ល​ង​លឹ​ក ខេត្ត​ស្រះកែវ​ ប្រទេស​ថៃ ឃើញ​ពលករ​ខ្មែរ​បាន​ត្រឡប់​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ​១​ថ្ងៃ​រាប់រយ​នាក់ ក្រោយ​ត្រឡប់​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រួចរាល់​។ នគរបាល​ច្រក​ទ្វារ​រូប​នោះ​បាន​បញ្ជាក់​ថា​ ​ពលករ​ខ្មែរ​ដែល​ត្រឡប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មាន​ពលករ​ទៅ​ធ្វើការ​នៅ​ទីក្រុង​បាងកក និង​តាម​បណ្តា​ខេត្ត និង​ចូល​ធ្វើការ​តាម​បន្ទាត់​ព្រំដែន​នៅ​ផ្សា​រុងក្លឿ​ ប្រទេស​ថៃ​។ នគរបាល​រូប​នោះ​បាន​បញ្ជាក់​ថា​ ​មុន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ គេសង្កេតឃើញ​មាន​​​បង​ប្អូន​ពលករ​បាន​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​១​ថ្ងៃ​មាន​រាប់រយ​​​នាក់​ ហើយ​ជា​ការ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ជូន​ក្រ​ម៉ា​ម្នាក់​មួយ​ដល់​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​។ នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​ថា​ ​នៅ​ពេល​ពលករ​​ត្រឡប់​ចូល​មក​កម្ពុជា​ ​ហើយ​ត្រឡប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​វិញ គឺ​មន្ត្រី​ជំនាញ​ច្រក​ទ្វារ​បាន​សម្រួល​បែបបទ​ជូន​អោយ​បាន​ទាន់​​ពេលវេលា​យ៉ាង​ល្អ​ប្រសើរ​និង​ឆាប់រហ័ស​ ៕…

​ឧកញ៉ា​មិន​បង់​វិភាគទាន​បី​ឆ្នាំ​ជាប់គ្នា​ដោយ​គ្មាន​មូលហេតុ​ ​នឹង​ដកហូត​គោរមងារ​

​ចំពោះ​បុគ្គល​ដែល​មាន​គោរមងារ​ ​ឧកញ៉ា​ ​អាច​ត្រូវ​បញ្ចប់​ ​ឬ​ដកហូត​គោរមងារ​ក្នុង​ករណី​ ​បុគ្គល​ទាំង​នោះ​មិន​បាន​បំពេញ​កាតព្វកិច្ច​បង់​វិភាគទាន​ប្រចាំ​ឆ្នាំ​រយៈពេល​៣​(​បី​)​ឆ្នាំ​ ​ជាប់គ្នា​ដោយ​គ្មាន​មូលហេតុ​។​ ​ក្នុង​ព្រះរាជក្រឹត្យ​ ​ដែល​ឡាយព្រះហស្តលេខា​កាល​ពី​ថ្ងៃ​ពុធ​ ​បាន​ឱ្យ​ដឹង​ថា​ ​គោរមងារ​ ​ឧកញ៉ា​ ​ដែល​អាច​ត្រូវ​បាន​បញ្ចប់​ ​ក្នុង​ករណី​បុគ្គល​សុំលាលែង​ពី​គោរមងារ​ឧកញ៉ា​ដោយ​ស្ម័គ្រចិត្ត​។​ ជា​បុគ្គល​មិន​បំពេញ​កាតព្វកិច្ច​បង់​វិភាគទាន​ប្រចាំ​ឆ្នាំ​រយៈពេល​៣​(​បី​)​ឆ្នាំ​ជាប់គ្នា​ ​ដោយ​គ្មាន​មូលហេតុ​។​ ​ជា​បុគ្គល​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទឧក្រិដ្ឋ​ឬ​បទមជ្ឈិម​ណា​មួយ​ ​និង​ជា​បុគ្គល​ត្រូវ​បាន​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​ល្មើស​នឹង​មាត្រា​២​២​ ​នៃ​ព្រះរាជក្រឹត្យ​នេះ​។​ ​ជា​បុគ្គល​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ ​សំណុំ​ឯកសារ​ស្នើ​សុំ​គោរមងារ​ឧកញ៉ា​របស់​បុគ្គល​នោះ​មាន​ការ​ក្លែង​បន្លំ​។​ ​ព្រះរាជក្រឹត្យ​បញ្ជាក់​ថា​៖​ ​«​បែបបទ​និង​នីតិវិធី​នៃ​ការ​បញ្ចប់​គោរមងារ​ឧកញ៉ា​ ​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​»​។​ ​ក្នុង​មាត្រា​២​២​ ​បាន​ឱ្យ​ដឹង​ថា​ ​លោក​អ្នកឧកញ៉ា​ ​អ្នកឧកញ៉ា​ ​និង​ឧកញ៉ា​ ​ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ​ ​ច្បាប់​…

ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសថៃ សម្រេចបានជាង៤៨០លានដុល្លារអាមេរិក ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៣

បាងកក: ទិន្នន័យគយថៃ បង្ហាញថា ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសថៃ សម្រេចបានជាង៤៨០លានដុល្លារអាមេរិក ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៣ ដោយកើនឡើង៩.៤៧%បើធៀបនឹងជាង៤៣៨លានដុល្លារ ដែលសម្រេចបានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទំហំនៃការជួញដូររវាងកម្ពុជា និងថៃ ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ សម្រេចបានជាង១,៧ពាន់លានដុល្លារ ដោយធ្លាក់ចុះ៨,៧៨%ដូចបានបង្ហាញតាមរយៈតួលេខគយថៃ ដែលត្រូវបានប្រមូលចងក្រងក្នុងព្រឹត្តិបត្រ “ស្ថិតិពាណិជ្ជកម្មទំនិញអន្តរជាតិ”។ នេះបើយោងតាមកាសែតថៃ The Nation ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២០ ខែមិថុនា។ ទន្ទឹមនឹងនេះដែរ កម្ពុជា បាននាំចូលទំនិញពីប្រទេសថៃ ក្នុងទំហំជាង១,២ពាន់លានដុល្លារ ដោយធ្លាក់ចុះ១៤,៣៨%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសថៃ…