Month: June 2026

ចាប់បានទៀតហើយអាវុធហត្វក្រុងសិរីសោភ័ណ្ឌ

(ក្រុងសិរីសោភ័ណ): កាលពីថ្ងៃ០៩ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ រិន វង្គា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធ) ដែលប្រព្រឹត្តកាលពីវេលាម៉ោង០០និង៣០នាទីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចលើកំណត់ផ្លូវជាតិលេខ៥៦ ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះរួច កម្លាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង០៩និង៤៥នាទី ថ្ងៃទី១៤ ខែមិថុនា…

អាវុធហត្ថក្រុងសិរីសោភ័ណ្ឌបង្ហាញមុខជើងខ្លាំងខាងលួច

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណី លួច(ម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន… (បន្ទាយមានជ័យ): នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហែម ពៅ ភេទស្រី អាយុ៦៣ឆ្នាំ ស្នាក់នៅជំរុំភៀសសឹក ស្ថិតក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ករណីបាត់ម៉ូតូ ម៉ាកហុងដាវេវ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ គ្មានផ្លាកលេខ កាលពីវេលាម៉ោង១០និង៥០នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចរីសតដឺវាយ ផាលេស…

អាវុធហត្ថបង្ក្រាបគ្រឿងញៀនទៀតហើយ

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៤នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន… (បន្ទាយមានជ័យ): នៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក អនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើការចុះល្បាត រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងភូមិសាស្រ្តក្រុង រហូតដល់វេលាម៉ោង០១ និង០០នាទី ឈានចូលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ពេលល្បាតដល់ចំណុចក្រោយផ្ទះសំណាក់ចុងស្រល់ ក្នុងមណ្ឌល៥ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្នុងប៉ោយប៉ែត បានប្រទះឃើញជនសង្ស័យជាច្រើននាក់កំពុងឈរចែកចាយគ្រឿងញៀន ភ្លាមនោះកម្លាំងបានធ្វើការឃាត់ខ្លួនបានចំនួន០១នាក់ឈ្មោះ នឿន ស៊ីនួន…