Day: June 16, 2026

ចាប់បានទៀតហើយអាវុធហត្វក្រុងសិរីសោភ័ណ្ឌ

(ក្រុងសិរីសោភ័ណ): កាលពីថ្ងៃ០៩ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ រិន វង្គា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធ) ដែលប្រព្រឹត្តកាលពីវេលាម៉ោង០០និង៣០នាទីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចលើកំណត់ផ្លូវជាតិលេខ៥៦ ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះរួច កម្លាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង០៩និង៤៥នាទី ថ្ងៃទី១៤ ខែមិថុនា…