Month: April 2026

អាវុធហត្ថខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារត្រីមាសទី១និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦ របស់កងរាជអាវុធហត្ថខេត្ត និងពិធីបំពាក់ស័ក្តិនិងប្រគល់សេចក្តីសម្រេចតម្លើងឋានន្តរស័ក្តិចំនួន៥រូប និងផ្លាស់ប្តូរមុខងារចំនួន៥រូប ជូនដល់យោធិននៃកងរាជអាវុធហត្ថខេត្ត។ កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរទាំង៧ លោក-លោកស្រី នាយការិយាល័យ លោកមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ទាំង៩ លោកប្រធានស្នាក់ការសន្តិសុខ និងកងកម្លាំងកងរាជអាវុធហត្ថសរុបចំនួន… កិច្ចប្រជុំប្រារព្ធធ្វេីឡេីងនៅសាលប្រជុំ ធំ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត…

មិនធម្មតាលោកស្នងការខេត្តបន្ទាយមានជ័យប្រយុទ្ធវិធីក្របួចក្រុមទទួលផលចារកម្មបានមួយសំបុកធំ។

ជនសង្ស័យប្រុសស្រី៨នាក់ ត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីលួច និងទទួលផលចោរកម្ម ========== បបន្ទាយមានជ័យ: អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦លោកឧត្ដមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារព្រហ្មទណទណ្ឌដឹកនាំកម្លាំងផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ពាក់ព័ន្ធករណីលួចកាច់សោកម៉ូតូ និងទទួលផលចោរកម្ម។ លោកវរសេនីយ៍ឯក ភឿង ម៉ាន់សឹង្ហ…

ពិតជាមិនធម្មតាអធិការស្រុកមង្គលបុរី

( អធិការដ្ឋាននគរបាល ស្រុកមង្គលបូរី ) ========== បន្ទាយមានជ័យ: អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២៦នេះ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ឌី ទាវ អធិការនគរបាលស្រុកមង្គលបូរី បានចាត់កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី សហការជាមួយកម្លាំងវេនប្រចាំបញ្ជារបានចេញល្បាតនិងដាក់កំលាំងឃ្លាំមើលនៅចំនុច ភូមិពោធិរៀង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី…

លោកឧត្តមសេនីយ៍ឯក ឡាយគឹមលី ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

លោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនេះបើតាមព្រះរាជក្រឹត្យរបស់សម្ដេចហ៊ុនសែនប្រមុខស្ដីទីដែលបណ្ដាញព័ត៌មាន fresh new ទទួលបាននូវព្រឹកថ្ងៃទី ៣ខែមេសាឆ្នាំ២០២៦ លោកជាអតីតអគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងធ្លាប់ជានាយកខុទ្ទកាល័យ លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ពេលលោកកាន់ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

អាវុធហត្ថក្រុងសិរីសោភ័ណ្ឌតាមវែកមុខជនសង្ស័យលួចទូរសព្ទ

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចទូរស័ព្ទ… (បន្ទាយមានជ័យ): កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ មួន រាត្រី ភេទស្រី អាយុ២០ឆ្នាំ មុខរបរជាបុគ្គលិកលក់គ្រឿងសំអាង រស់នៅភូមិគោកលាប សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណីលួចទូរស័ព្ទដៃ កាលពីវេលាម៉ោង១៧និង ៣៨នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅចំណុចហាងលក់គ្រឿងសំអាងយីហោ ចែដាផ្សាធំមានជ័យ ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។…