អាវុធហត្ថក្រុងសិរីសោភ័ណ្ឌតាមវែកមុខជនសង្ស័យលួចទូរសព្ទ
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចទូរស័ព្ទ… (បន្ទាយមានជ័យ): កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ មួន រាត្រី ភេទស្រី អាយុ២០ឆ្នាំ មុខរបរជាបុគ្គលិកលក់គ្រឿងសំអាង រស់នៅភូមិគោកលាប សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណីលួចទូរស័ព្ទដៃ កាលពីវេលាម៉ោង១៧និង ៣៨នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅចំណុចហាងលក់គ្រឿងសំអាងយីហោ ចែដាផ្សាធំមានជ័យ ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។…
