Month: March 2026

បង្ហាញមុខក្រុមដើរកាច់សកម៉ូតូ

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យចំនួន៤នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (កាច់សោករម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន… (បន្ទាយមានជ័យ): នៅវេលាម៉ោង១៩និង២០នាទីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាករណីចោលួច(ម៉ូតូ)យ៉ាងសកម្មក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំនួន០១នាក់ ឈ្មោះ រ៉ន រិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ , ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ បាត់ ភេទប្រុស អាយុ២៤ឆ្នាំ…

អធិការក្រុងសិរីសោភ័ណចុះសួរសុខទុក្ខកូនចៅ

#មេល្អមិនដែលភ្លេចពីកូនចៅដែលកំពុងរងទុក្ខ #មេល្អតែងតែគិតគូរខ្ពស់អំពីកូនចៅជាងខ្លួនឯង មិនមែនជាការសម្ដែងតែគឺជាការយកចិត្តទុក្ខដាក់ខ្ពស់របស់លោក អធិការដ្ឋាននគរបាលក្រុង​សិរីសោភ័ណ​ •ថ្ងៃទី​ ២៦​ ខែ​ មីនា​ ឆ្នាំ​ ២០២៦​ ​ វេលាម៉ោង​ ១១:០០នាទី លោកវរសេនីយ៍ឯក​ ស៉ី​ ឌី​ អធិការនគរបាលក្រុង​ ដឹកនាំសហការី​ដេីម្ប​ី​ចុះសួរសុខទុក្ខ​ លោកអនុសេនីយ៍​ទោ សួន​ វ៉ានឌឿន​ ​ នាយរង​ផ្នែកនៃអធិការដ្ឋាននគរបាលក្រុង​ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ​ ។ #អំពើល្អមិនដែលសាបសូន្យ

អាវុធអាវុធហត្ថក្រុងសិរីសោភ័ណ្ឌបង្ក្រាបគ្រឿងញៀន

បន្ទាយមានជ័យ : នៅវេលាម៉ោង១៦និង១០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក សម្រួលឱ្យប្រើប្រាស់និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវឡើងសាកលវិទ្យាល័យUME ស្ថិតក្នុងភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៥នាក់ ១-ឈ្មោះ អៀវ ភិរម្យ ហៅ យ៉ា ភេទ ប្រុស អាយុ ៣១ឆ្នាំ(ជួញដូរ និងប្រើប្រាស់),…