អាចោគាស់តូបម្នាក់ត្រូវបានបញ្ជូនខ្លួនមកកងរាជអាវុធហត្ថខេត្ត
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនាតិឥណ្ឌូនេស៊ីម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចស្ថានទម្ងន់ទោស(គាស់ហាងលួចទ្រព្យសម្បត្តិ)… (បន្ទាយមានជ័យ): នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ណាន ចាន់នី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្តីពីករណីលួចស្ថានទម្ងន់ទោស(គាស់ហាងលួចទ្រព្យសម្បត្តិ) បង្កឡើងដោយជនសង្ស័យ ចំនួន០១នាក់(ពិនិត្យតាមកាំមេរ៉ាសុវត្ថិភាព)បានធ្វើសកម្មភាពចូលគាស់ហាងប្ដូរប្រាក់មួយកន្លែងមានទីតាំងនៅភូមិសាមគ្គី មានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចលួចយកប្រាក់ថៃចំនួន១០,០០០បាត(មួយម៉ឺនបាត) និងទូរសព្ទដៃចំនួន០៥គ្រឿង។ ក្រោយទទួលបណ្ដឹងរួចលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង០៩និង០០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦…
