Day: September 28, 2022

សមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនជនសង្ស័យម្នាក់ករណីកាន់កាប់និងប្រើប្រាស់អាវុធខុសច្បាប់និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស

(ខេត្តកណ្តាល)ថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០២២វេលាម៉ោង១៤និង៣០នាទី។កើតហេតុនៅត្រង់ចំណុចផ្លូវជាតិលេខ៤ភូមិមនោរម្យឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះចំនួន ០២នាក់១-ឈ្មោះសួង បូនិច ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរបើកបរនៅភូមិតាសេក សង្កាត់កំបូលខណ្ឌកំបូលរាជធានីភ្នំពេញ (ម្ចាស់រថយន្តកាមរីបាឡែន)។២-ឈ្មោះណាត បូផាន់ ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរ ចុងភៅរោងការនៅភូមិគម្ពោធស្បូវឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល(ម្ចាស់រថយន្តហាយឡែនឌ័រ)។ ជនសង្ស័យ០១នាក់ឈ្មោះញឹកសុវុត្ថាហៅស្រួច ហៅថាច(មានសារធាតុញឿន) ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរអ្នកយកសារព័ត៌មានសង្គមអភិវឌ្ឍន៍នៅភូមិបុរីកម្មករសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ(ឃាត់ខ្លួន)។វត្ថុតាងចាប់យក១-អាវុធខ្លីម៉ាក G-Lock19 (ឡុក19) (USA) RTP75555 ០១ដើម បង់០១ គ្រាប់០១សំបកកាទូសចំនួន០២ ។២-ប័ណ្ណព័ត៌មាន គេហទំព័រសង្គមអភិវឌ្ឍន៍០១និងលិខិតបញ្ជាបេសកម្ម…

លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ព្រះមេគណគណៈធម្មយុត្តខេត្ត ដែលតែងតែធ្វើការងារមនុស្សធម៌ជាបន្តបន្ទាប់តាមរយៈរដ្ឋបាលស្រុក…..

ខេត្តមណ្ឌលគីរីរ ÷កាលព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ព្រះញាណរង្សី ឈិន ហន ព្រះរាជាគណៈថ្នាក់ត្រី ព្រះមេគណគណៈធម្មយុត្ត ខេត្តមណ្ឌលគិរី បាននាំយកថវិកា និងសម្ភារៈប្រគល់ជូនដល់រដ្ឋបាលស្រុកពេជ្រាដា សម្រាប់ចាត់ចែងកិច្ចការមនុស្សធម៌ តាមរយៈ ព្រះគ្រូមហានិមិត្តមុនី ង៉ែត កុសល ព្រះចៅអធិកាវត្តព្រះពុទ្ធមហានិម្មិតប៊ូស្រា។ អង្ករ ៤បេ មី ១០កេស ទឹកផ្លែឈើ ៣កេស ទឹកក្រូច ១កេស ទឹកសុទ្ធ ៤កេស ថវិកា ៥០០…