Month: October 2022

គ្រឿងឥស្សរិយយស និងប័ណ្ណសរសើរ ត្រូវបានបំពាក់និងប្រគល់ជូនមន្ត្រីរាជការក្រសួងបរិស្ថានដែលមានស្នាដៃក្នុងការបំពេញការងារ

គ្រឿងឥស្សរិយយស និងប័ណ្ណសរសើរ ត្រូវបានបំពាក់និងប្រគល់ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន ដែលមានស្នាដៃក្នុងការបំពេញការងារសម្រាប់ឆ្នាំ២០២១ និង២០២២ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ ជាង៥០០នាក់ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានកោតសរសើរនិងវាយតម្លៃខ្ពស់ជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់…

យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Korea Airlines បាន​ជួប​គ្រោះថ្នាក់ ខណៈ​ពេល​ព្យាយាម​ចុះ​ចត​…..

ហ្វីលីពីន ៖ យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Korea Airlines បាន​ជួប​គ្រោះថ្នាក់ ខណៈ​ពេល​ព្យាយាម​ចុះ​ចត​ទាំង​អាកាសធាតុ​អាក្រក់ ក្នុង​ប្រទេស​ហ្វី​លី​ពី​ន ប៉ុន្តែ​គ្មាន​អ្នកដំណើរ​ណា​ម្នាក់​រង​របួស​ឡើយ​។ហេតុការណ៍​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃអាទិត្យ ទី ២៣ តុលា​ ម្សិលមិញ​នេះ នៅ​ពេល​ជើង​យន្តហោះ flight KE631 ដែល​មាន​ដឹក​អ្នកដំណើរ​ចំនួន ១៦២​នាក់ និង​បុគ្គលិក​យន្តហោះ ១១​នាក់ បាន​ចុះ​ចត​ហួស​ផ្លូវ នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ Mactan Cebu របស់​ហ្វី​លី​ពី​ន​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន Korea Ailines ក្នុង​សេចក្តី​ប្រកាស​នៅ​ថ្ងៃ​ចន្ទ ទី…

អគ្គីភ័យបានឆាបឆេះរថយន្តមួយគ្រឿងយ៉ាងសន្ធោសន្ធៅ ខូចខាតស្ទើរតែទាំងស្រុង…

ភ្នំពេញ÷រថយន្តមួយគ្រឿង ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខូចខាតស្ទើរតែទាំងស្រុង ដោយសារឆ្លងចរន្តអគ្គីស បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច យករថយន្តបង្កា និង ពន្លត់អគ្គីភ័យចេញអន្តរាគមន៍ភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង១៥នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុងពហុកីឡាដ្ឋានជាតិ អូឡាំពិក ក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញផ្សែងចេញពីរថយន្តមួយគ្រឿង ម៉ាក Mercedes ពណ៌ស គ្មានស្លាកលេខ ដែលចតទុកចោល រហូតបង្កជាអណ្តាតភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅ ទើបប្រជាពលរដ្ឋ និង សន្តិសុខបម្រើការងារនៅខាងក្នុង ពហុកីឡាដ្ឋាន បានរាយការណ៍កម្លាំងសមត្ថកិច្ចមូលដ្ឋាន…

ជនសង្ស័យជនជាតិចិនតៃវ៉ាន់ចំនួន០២នាក់ពាក់ព័ន្ធករណីផ្ទុះអាវុធជាច្រើនគ្រាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន …..

ចេញផ្សាយ៖ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៥និង៣០នាទីព្រឹក កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលពត៌មានថា នៅក្បែរអគារក្រុមហ៊ុនមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ ។ បន្ទាប់ពីទទួលបានពត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ភេទប្រុស ជាជនជាតិចិនតៃវ៉ាន់…

សម្តេចតេជោ ហ៊ុន សែន៖​ រាជរដ្ឋាភិបាលមិនព្រងើយកន្តើយចំពោះបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនោះឡើយ.!

ពោធិ៍សាត់៖​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រគល់ស្រូវពូជប្រមាណ ៥១៤,៥០០គីឡូក្រាម ជូនកសិករប្រមាណ ៥ពាន់​ ១៤៥គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ ក្នុងឱកាសនោះ​ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលមិនព្រងើយកន្តើយនូវអ្វីដែលជាបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនោះឡើយ។ អាជ្ញាធរគ្រប់ជាន់ថ្នាក់ សប្បុរសជននានាក៏បានចូលរួមដោះស្រាយបញ្ហានានាដែលជាបញ្ហារបស់ប្រជាពលរដ្ឋផងដែរ។ ត្រង់នេះហើយដែលបញ្ចៀសបាននូវគ្រោះធ្ងន់ធ្ងរ។​ សម្ដេចក៏បានសង្ឃឹមដែរថា ប្រជាកសិករជាង​ ៥ពាន់គ្រួសារ​ ដែលទទួលបានស្រូវពូជនៅពេលនេះ​ នឹងអាចបង្កបង្កើនផលឡើងវិញ។ ពាក់ព័ន្ធនឹងបញ្ហាគ្រោះទឹកជំនន់ក្នុងឆ្នាំ២០២២​ លោក…

សមត្ថកិច្ចចាប់នារីដ៏ស្រស់ស្អាតម្នាក់ ពាក់ព័ន្ធខ្ចីប្រាក់គេយកទៅប្រើប្រាស់ ពេលសងវិញចេញសែកស្អុយ២សន្លឹក

ភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នារីដ៏ស្រស់ស្អាតស្រស់សោភាម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនប្រគល់ជូនស្ថាប័នអយ្យការអមសាលាដំបូង ដោយជាប់ពាក់ពន្ធពីបទ«មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»ពាក់ព័ន្ធខ្ចីប្រាក់គេយកទៅប្រើប្រាស់ ពេលសងវិញចេញសែកស្អុយ២សន្លឹក ។ នារីជាប់សង្ស័យ ឈ្មោះ ឡេង ចាន់បុប្ផា អាយុ២៣ឆ្នាំ ជាអាជីវករ ស្នាក់នៅអគារខុនដូរ UK ទួលគោក ផ្លូវលេខ៣១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ការចាប់ខ្លួនជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងថា ជាការអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោកឆាយ ហុង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ។អង្គហេតុនៃការនៃការចាប់ខ្លួននោះ…

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនិងចែកស្រូវពូជ ដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង៥០០០ គ្រួសារ នៅខេត្តបន្ទាយមានជ័យ!

បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃអាទិត្យ ១៣ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលទូទាំងខេត្ត ចុះរៀបចំសណ្តាប់ធ្នាប់ និង ការពារសុវត្ថិភាពជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលនិងចែកពូជស្រូវស្រាលមិនប្រកាន់រដូវ( សែនក្រអូប ) ដល់កសិកររងគ្រោះដោយទឹកជំនន់ ចំនួន៥៥២៤គ្រួសារ ក្នុង១គ្រួសារទទួលបានស្រូវ ១០០គីឡូក្រាម និងអំណោយឃីតមួយចំនួន ថវិកា…

សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភជាអំណោយមានគ្រឿងឧបភោគ-បរិភោគ និងថវិកា ជូនដល់គ្រួសារកុមារី ថា ស្រីណុច ដែលមានជីវភាពខ្វះខាត

សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បន្ទាប់ពីបានឃើញកម្មវិធី ប្រឡងចម្រៀងលំដាប់អន្តរជាតិ The Voice Kid Cambodia រដូវកាលទី៣ ដោយក្នុងនោះមានកុមារីម្នាក់ ឈ្មោះ ថា ស្រីណុច អាយុ១៣ឆ្នាំ មកពីភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានចូលរួមប្រឡងក្នុងវិធីនោះត្រឹមវគ្គ The Voice Blind Auditions(វគ្គគោះប៊ូតុង)ដោយបានដឹងពីភាពក្រលំបាកក្នុងជីវភាពរបស់កុមារីស្រីណុច។ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ…

រថយន្តបែនដឹកដីក្រឡាប់ធ្លាក់ប្រឡាយតែសំណាងល្អមិនបណ្ដើរឲ្យមាននរណារងគ្រោះថ្នាក់…

ភ្នំពេញ÷រថយន្តបែនដឹកដីមួយគ្រឿងពេលកំពុងបើកបរសុខៗស្រាប់តែបែកកង់ក៏បួងចង្កូតបណ្តាលឱ្យក្រឡាប់ធ្លាក់ផ្លូវចូលប្រឡាយបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកតែសំណាងល្អមិនមានអ្នកណារងរបួសក្នុងហេតុការណ៍នេះឡើយ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងរថយន្តម៉ាកហ៊ីយ៉ាន់ដាយធុនធំពាក់ស្លាកលេខចង្កូតស្ដាំ KDL-1250 មានដឹកដីពេញឡានបានធ្វើដំណើរតាមផ្លូវជាតិលេខ៣ លុះមកដល់កន្លែងខាងលើរថយន្តដឹកដីស្រាប់តែបែកកង់ខណៈដែលអ្នកបើកបរក្នុងល្បឿនលឿនក៏បានជ្រុលចង្កូតធ្លាក់ផ្លូវទៅក្រឡាប់ដោយចាក់ដីចោលពេញប្រឡាយ ប៉ុន្តែមិនប៉ះពាល់ជីវិតមនុស្សនោះទេ។ ប្រភពព័ត៌មានពីម្ចាស់រថយន្តបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានដឹកដីយកទៅចាក់ឱ្យគេ ស្រាប់តែបើកបរមកដល់ត្រង់ចំណុចកើតហេតុរថយន្តក៏បែកកង់ហើយក៏រេចង្កូតក្រឡាប់ផ្ងារជើងតែម្ដងទៅ ក្រោយកើតហេតុម្ចាស់រថយន្តក៏ទំនាក់ទំនងទៅជនស្ទូចដើម្បីមកស្ទូចរថយន្តយកទៅជួសជុលខ្លួនឯង៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចាត់​រដ្ឋបាលខេត្តកណ្តាល ជាតំណាងចុះតាមខ្នងផ្ទះគ្រួសារសពទាំង១១នាក់….

នៅព្រឹកថ្ងៃសុក្រ ៤រោច​ ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចាត់រដ្ឋបាលខេត្តកណ្តាល ដែលដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល…