Day: October 6, 2022

តំបន់ភ្នំមួយចំនួន ក្នុងខេត្ត​បាត់​ដំបង ​មានអាយុកាលរាប់លានឆ្នាំ

តំបន់​ភ្នំ​១៥០​ គឺស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង ដែលនៅ​ជាប់​​ពី​អាង​កំពី​ងពួយ។ តំបន់ភ្នំ​នេះ​មាន​ភ្នំ​មួយ​ចំនួន​នៅ​ផ្តុំ​គ្នា​ ដូច​ជា​ភ្នំ​កំពីង​ពួយ(ភ្នំ​ព្រះ) ភ្នំ​កែវ​ និង​ភ្នំ​១៥០​​ ដែល​ជា​តំបន់​ភ្នំ​ថ្ម​កំបោរ មាន​ប្រវែង​ប្រមាណ​១០​គីឡូម៉ែត្រ។​ អំឡុងខែ​ឧសភា ឆ្នាំ​២០២២ កន្លងមកនេះ ​ក្រុមការងារ​សិក្សា​ផូស៊ីលនៃ​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ អគ្គសហគមន៍​មូលដ្ឋាន​ នៃ​ក្រសួង​បរិស្ថាន​ បាន​ចុះ​សិក្សា​ផូស៊ីល​បឋម​​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង​ជា​ច្រើន​ទីតាំង​​​។​ ក្នុងនោះក្រុមអ្នកជំនាញ បានកំណត់ទីតាំងស្ថានីយ​ផូស៊ីល​សត្វសមុទ្រ​ នៅតំបន់ភ្នំ១៥០ នៅខេត្តបាត់​ដំបង​។ នៅទីតាំងកាយយកអាចម៍ដីនេះ ក្រុមអ្នកស្រាវជ្រាវ បាន​​​ប្រទះឃើញផូស៊ីល​ខ្យង​ ផូស៊ីល​ផ្កា​ថ្ម​សំបុក​ឃ្មុំ ​(រូបលេខ៥) ​នៅ​រាយប៉ាយ​។​ ចំណែក​នៅ​ទីតាំង​មួយ​ទៀត​នៅ​វត្ត​ភ្នំព្រះ​ ផូស៊ីល​ផ្កា​ថ្ម​សំបុក​ឃ្មុំ​…

ប្រទះឃើញដោយចៃដន្យនូវក្បាលនាគចំនួន១ ធ្វើពីថ្មភក់ ស្ថិតក្នុងរចនាបថបាយ័ន នៅសៀមរាប……

ខេត្តសៀមរាប៖ ប្រទះឃើញដោយចៃដន្យនូវក្បាលនាគចំនួន១ធ្វើពីថ្មភក់ស្ថិតក្នុងរចនាបថបាយ័ន នៅពេលដើមស្រឡៅធំមួយដើមបានដួលរលំ បណ្តាលឱ្យបំណែកក្បាលនាគដែលកប់ក្នុងដីជាយូរឆ្នាំហើយ ត្រូវបានផុសឡើងតាមឬសឈើ នៅក្នុងបរិវេណវត្តទេពប្រណម្យ អតីតរាជធានីអង្គរធំ។ លោក ឈូក សុម៉ាឡា ប្រធានក្រុមចុះបញ្ជីវត្ថុសិល្បៈ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បំណែកក្បាលនាគនេះ បានកប់ក្នុងដីជម្រៅប្រមាណកន្លះម៉ែត្រ ហើយជាក់ស្តែង ដើមស្រឡៅដែលដុះពីលើមិនមានឬសកែវធំៗ ទើបពេលភ្លៀងជោគជាំ ដីជ្រាយ ធ្វើឱ្យដួលរលំ និងផុសក្បាលនាគដែលឬសឈើដុះចាក់ស្រេះមកជាមួយតែម្តង។ លោក សុម៉ាឡា បន្តថា បំណែកក្បាលនាគនេះ មានត្រឹមតែកនាគមកក្បាលខាងលើដែលមាន បណ្តោយ១.២ម៉ែត្រ ទទឹង១ម៉ែត្រ និងកម្រាស់០.៣ម៉ែត្រ…

សូមចូលរួមអបអរសាទរទិវាគ្រូបង្រៀន ថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២២

👉លោកគ្រូ អ្នកគ្រូ គឺឆ្អឹងខ្នងតម្រង់ទិសដ៏មានប្រសិទ្ធភាពរបស់សិស្ស និងនិស្សិត! 👉ពិសេស គ្រូបង្រៀនមិនអាចជាសេដ្ឋី ប៉ុន្តែអាចបង្រៀនសិស្សឲ្យក្លាយជាអ្នកមាន! សូមបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៧មក ព្រះរាជាណាចក្រកម្ពុជាបានរៀបចំទិវាគ្រូបង្រៀនជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៥ ខែតុលា ក្នុងគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្សានុសិស្ស ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។ គ្រូបង្រៀនត្រូវបានចាត់ទុកជាមាតាបិតាទីពីរ ដែលបានផ្តល់ការអប់រំទាំងចំណេះវិជ្ជា និងអត្តចរិតដល់កុលបុត្រ កុលធីតា របស់យើងដែលជាទំពាំងស្នងឬស្សី។ ផ្តើមចេញពីការអនុវត្តអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ នៅក្រោយឆ្នាំ១៩៧៩ ដែលយើងបានងើបចេញពីរបបប្រល័យពូជសាសន៍ ដែលបានបំផ្លាញគ្មានសល់ទំាងធនធានមនុស្សនិងហេដ្ឋាចរនាសម្ព័ន្ធនោះ សង្គមយើងបានកសាងធនធានមនុស្សបានយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ចូលរួម…

លោក​ ហ៊ុន​ ម៉ានី​ បានធ្វើការផ្តែផ្តាំដល់សិស្សនិស្សិតដែលត្រៀមទៅបន្តកម្មសិក្សានៅប្រទេសអ៉ីស្រាអែល ….

លោក​ ហ៊ុន​ ម៉ានី​ បានធ្វើការផ្តែផ្តាំដល់សិស្សនិស្សិតដែលត្រៀមទៅបន្តកម្មសិក្សានៅប្រទេសអ៉ីស្រាអែល អោយខិតខំក្រេបយកចំណេះវិជ្ជា បទពិសោធន៍ ដែលទទួលបាន មកប្រើប្រាស់ដើម្បីជួយខ្លួនឯង គ្រួសារ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ។ ពិធីសំណេះសំណាលជាមួយនិស្សិតទើបបញ្ចប់កម្មសិក្សា និងត្រៀមទៅបន្តកម្មសិក្សានៅប្រទេសអុីស្រាអែល ក្នុងឆ្នាំសិក្សា ២០២២-២០២៣ របស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. នៅស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ អគារខេមរានី នាថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២២ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា…