Day: September 19, 2022

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាល និងផ្ដល់អំណោយជូនក្រុមស្ថាបត្យករ វិស្វករ និងកម្មករ ដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី.!

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់អំណោយជូនក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនីចំនួន១៥០០នាក់ ដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី។ អញ្ជើញអមដំណើរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនាឱកាសនោះ រួមមានឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសាងសង់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គនាយក អគ្គលេខាធិការ ថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ…

ដំណឹងក្ដៅ! កម្លាំងនគរបាលខណ្ឌបឹងកេងកង បើកប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសង៧ទីតាំង ឃាត់មនុស្ស១១នាក់

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដោយសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង២ ប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ ប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក សហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងចាក់កន្ទុយលេខ ឆ្នោតកោស បានចំនួន៧ទីតាំង ដោយឃាត់ខ្លួនមនុស្ស១១នាក់ (ប្រុស៥នាក់ ស្រី៦នាក់) និងដកហូតសម្ភារមួយចំនួន។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានបញ្ជាក់ថា ប្រតិបត្តិការទាំង៧ទីតាំងរួមមាន៖ ទី១៖ នៅសង្កាត់បឹងកេងកង៣ មានចំនួន០៣ទីតាំង ត្រូវបានកម្លាំងនគរបាលឃាត់មនុស្សចំនួន៣នាក់ (ស្រី០១នាក់)។ ទី២៖ នៅសង្កាត់បឹងកេងកង២ មានចំនួន៣ទីតាំង ត្រូវបានកម្លាំងនគរបាលឃាត់មនុស្សចំនួន០៦នាក់ (ស្រី០៣នាក់)។ ទី៣៖…