Day: September 5, 2022

អភិបាលរងខេត្តរតនគិរីចំនួន៤រូបត្រូវបានប្រកាសចូល កាន់មុខតំណែងនិង២រូបត្រូវបានផ្ទេរកិច្ចទៅកាន់ខេត្តផ្សេង

នៅរសៀលថ្ងៃទី២ខែកញ្ញា ឆ្នាំ២០២២នៅសាលប្រជុំអគារAសាលាខេត្តមានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តចំនួន៤រូបនិង២រូបត្រូវបានផ្ទេរកិច្ចទៅកាន់ខេត្តស្ទឹងត្រែង។ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ងី ចន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៧០៦អនក្រ.តត ចុះថ្ងៃទី៣០ខែសីហា ឆ្នាំ២០២២ សម្រេចតែងតាំងមន្រ្តីរាជការចំនួន៤រូប ឱ្យកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរីមានដូចខាងក្រោម៖ ១- លោក ងិន ណែល ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរងខេត្ត ។២- លោក ខ័ណ្ឌ ចំណាន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣…