អាវុធហត្ថក្រុងសិរីសោភ័ណ្ឌតាមវែកមុខជនសង្ស័យលួចទូរសព្ទ
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចទូរស័ព្ទ… (បន្ទាយមានជ័យ): កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ មួន រាត្រី ភេទស្រី អាយុ២០ឆ្នាំ មុខរបរជាបុគ្គលិកលក់គ្រឿងសំអាង រស់នៅភូមិគោកលាប សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណីលួចទូរស័ព្ទដៃ កាលពីវេលាម៉ោង១៧និង ៣៨នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅចំណុចហាងលក់គ្រឿងសំអាងយីហោ ចែដាផ្សាធំមានជ័យ ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។…
បង្ហាញមុខក្រុមដើរកាច់សកម៉ូតូ
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យចំនួន៤នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (កាច់សោករម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន… (បន្ទាយមានជ័យ): នៅវេលាម៉ោង១៩និង២០នាទីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាករណីចោលួច(ម៉ូតូ)យ៉ាងសកម្មក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំនួន០១នាក់ ឈ្មោះ រ៉ន រិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ , ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ បាត់ ភេទប្រុស អាយុ២៤ឆ្នាំ…
អធិការក្រុងសិរីសោភ័ណចុះសួរសុខទុក្ខកូនចៅ
#មេល្អមិនដែលភ្លេចពីកូនចៅដែលកំពុងរងទុក្ខ #មេល្អតែងតែគិតគូរខ្ពស់អំពីកូនចៅជាងខ្លួនឯង មិនមែនជាការសម្ដែងតែគឺជាការយកចិត្តទុក្ខដាក់ខ្ពស់របស់លោក អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ •ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៦ វេលាម៉ោង ១១:០០នាទី លោកវរសេនីយ៍ឯក ស៉ី ឌី អធិការនគរបាលក្រុង ដឹកនាំសហការីដេីម្បីចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ សួន វ៉ានឌឿន នាយរងផ្នែកនៃអធិការដ្ឋាននគរបាលក្រុង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ។ #អំពើល្អមិនដែលសាបសូន្យ
អាវុធអាវុធហត្ថក្រុងសិរីសោភ័ណ្ឌបង្ក្រាបគ្រឿងញៀន
បន្ទាយមានជ័យ : នៅវេលាម៉ោង១៦និង១០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក សម្រួលឱ្យប្រើប្រាស់និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវឡើងសាកលវិទ្យាល័យUME ស្ថិតក្នុងភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៥នាក់ ១-ឈ្មោះ អៀវ ភិរម្យ ហៅ យ៉ា ភេទ ប្រុស អាយុ ៣១ឆ្នាំ(ជួញដូរ និងប្រើប្រាស់),…
ណុប ប៊ុនហ៊រ ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងនាំយកអំណោយមនុស្សធម៌មួយចំនួនមកចែកជូនដោយផ្ទាល់ ដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក នៅភូមិរកា ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
នៅថ្ងៃសុក្រ ១១ រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ណុប ប៊ុនហូរ ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងនាំយកអំណោយមនុស្សធម៌មួយចំនួនមកចែកជូនដោយផ្ទាល់ ដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក នៅភូមិរកា ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ក្នុងឱកាសនោះ លោកបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…
ពាណិជ្ជកម្មរបស់កម្ពុជាជាមួយឥណ្ឌាកើនឡើង ១៩ភាគរយ
ពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌាបានកើនឡើង ១៩ ភាគរយក្នុងឆ្នាំ ២០២៥ និងឈានដល់តម្លៃសរុប ៤១០ លានដុល្លារ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ កំណើននេះមិនស្មើគ្នាទេ ដោយការកើនឡើងយ៉ាងខ្លាំងនៃការនាំចូលត្រូវបានទូទាត់ដោយការធ្លាក់ចុះនៃការនាំចេញ។ យោងតាមទិន្នន័យពាណិជ្ជកម្មពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ការនាំចូលបានកើនឡើង ៣៨ ភាគរយដល់ ២៦៣ លានដុល្លារក្នុងអំឡុងឆ្នាំនេះ ដែលបង្ហាញពីតម្រូវការកើនឡើងនៅក្នុងប្រទេសកម្ពុជាសម្រាប់ទំនិញឥណ្ឌា។ ការនាំចូលសំខាន់ៗរួមមាន ឱសថ គ្រឿងចក្រ វាយនភណ្ឌ និងផលិតផលកសិកម្ម ជាវិស័យដែលឥណ្ឌារក្សាសមត្ថភាពនាំចេញបានរឹងមាំ។ ការកើនឡើងគួរឱ្យកត់សម្គាល់នេះបង្ហាញពីតួនាទីកាន់តែធំរបស់ឥណ្ឌាជាអ្នកផ្គត់ផ្គង់នៅក្នុងទីផ្សារដែលកំពុងពង្រីករបស់កម្ពុជា។ ផ្ទុយទៅវិញ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសឥណ្ឌាបានធ្លាក់ចុះ…
លោក ណុប ប៊ុនហូរ ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់សកម្មជនគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ
លោក ណុប ប៊ុនហូរ ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់សកម្មជនគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ នៅ ថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ លោក ណុប ប៊ុនហូរ ជំនួយការ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសកម្មជនគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋចំនួន ១០…
យុវជនម្នាក់អង្គុយចុចទូរស័ព្ទលើម៉ូតូ ត្រូវរន្ទះជើងធ្លាក់ពីលើម៉ូតូនៅស្រុកបសេដ្ឋ
កំពង់ស្ពឺ៖ ដោយអនុវត្ដតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នារសៀលថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ កំលាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ លោកវរសេនីយ៍ឯក ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋ បញ្ជាអោយកំលាំងផ្នែកនគរបាលព្រហ្មទណ្ឌស្រុកធ្វេីការស្រាវជ្រាវករណីកំហែងយកដោយជនសង្ស័យជិះកង់មកធាក់ជនរងគ្រោះធ្លាក់ពីលេីម៉ូតូ ម៉ាកហុងដា C125 ពណ៍ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខកំពង់ស្ពឺ 1V-0897 រួចយកម៉ូតូជិះរត់គេចភ្លាមៗបន្ទាប់ពីធ្វេីសកម្មភាពរួច នៅចំណុចមាត់ស្រះទឹក…
កម្លាំងការិយាល័យប្រឆាំងការជូញដូរមនុស្ស និងការពារអនីតិជន បង្ក្រាបករណីសញ្ចរកម្ម ០១ករណី ជ្រកក្រោមស្លាកយីហោ ហាងស៊ុបមួយកន្លែង ស្ថិតនៅស្រុក សន្ទុក ខេត្តកំពង់ធំ
ខេត្តកំពង់ធំ ៖ អនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក ពៅ សម្បូរណ៍ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង ០០នាទី លោកស្រីឧត្ដមសេនីយ៍ត្រី កង កូយ ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស នឹងយេនឌ័រ…
(បាងកក)៖ ក្រុមហ៊ុនថាមពលយក្សរបស់រដ្ឋថៃ PTT បានប្រកាសពីការធ្លាក់ចុះប្រាក់ចំណេញយ៉ាងគំហុក នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២៥ ដោយប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុននេះ បានធ្លាក់ចុះជិត ៤០% មកនៅត្រឹម ២១.៥ពាន់លានបាត បើធៀបនឹង ៣៥.៥ពាន់លានបាតក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយកាសែត The Nation។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន មូលហេតុចម្បងនៃការធ្លាក់ចុះនេះ គឺដោយសារតែអាជីវកម្មសំខាន់ៗរបស់ខខ្លួន ដូចជា ផ្នែកគីមី និងការចម្រាញ់ប្រេង រកចំណូលបានតិចជាងមុន ស្របពេលដែលអាជីវកម្មរុករក និងផលិតប្រេងកាតរបស់ខ្លួន ក៏លក់មិនសូវដាច់ ហើយតម្លៃលក់ក៏ធ្លាក់ចុះដែរ។ ទន្ទឹមនឹងនេះ ការចំណាយរបស់ក្រុមហ៊ុនក៏កើនឡើងខ្ពស់ជាងមុនផងដែរ។ ទោះជាយ៉ាងណា…
