Day: November 21, 2022

កូនសត្វខ្លាឃ្មុំតូចដែលជួយសង្គ្រោះពីខេត្តមណ្ឌលគិរីមានសុខភាពល្អ និងកំពុងស្ថិតក្រោមការថែទាំរបស់អ្នកជំនាញនៃអង្គការ Free the Bears

ក្រោយពីការធ្វើដំណើរដ៏វែងឆ្ងាយពីខេត្តមណ្ឌលគិរី កូនសត្វខ្លាឃ្មុំតូចមួយក្បាល ដែលជួយសង្គ្រោះដោយពលរដ្ឋ និងប្រគល់ជូនមន្ត្រីមន្ត្រីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឥឡូវនេះបានបញ្ជូនមកដល់ដៃអ្នកជំនាញនៃអង្គការ Free the Bears នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនៃឧទ្យានសួនសត្វ ព្រៃការពារ និងសួនសត្វភូតគាមភ្នំតាម៉ៅដើម្បីបន្តការថែទាំ និងចិញ្ចឹមថែរក្សាឱ្យមានសុខភាពល្អ។ រូបភាពដែលទទួលបាន កូនសត្វខ្លាឃ្មុំតូចមួយក្បាលនេះមានសុខភាពល្អ និងកំពុងស្ថិតក្រោមការថែទាំងយ៉ាងយកចិត្តទុកដាក់ពី សំណាក់អ្នកជំនាញផ្នែកសត្វខ្លាឃ្មុំ។ នេះគឺជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។ ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីពាក់ព័ន្ធដែលបានបំពេញការងារសង្គ្រោះកូនសត្វខ្លាឃ្មុំនេះ និងថ្លែងអំណរគុណដល់ប្រជាសហគមន៍នៅក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីរួមនឹងអង្គការដៃគូដែលបានចូលរួមក្នុងកិច្ចការនេះ។ ឯកឧត្តមបានថ្លែងថា នេះគឺជាការបង្ហាញពីកិច្ចសហការគ្នាក្នុងជួយសង្គ្រោះ…

ឈាមស្រែក​ ស្បែកហៅ ជនដែរឆក់កាបូប បណ្ដាលឲ្យក្មេងស្រីម្នាក់ដួលចូលក្រោមរថយន្ដ…..

ហើយត្រូវរថយន្ដកិនស-្លាប់ នៅស្រុកស្អាង ខេត្តកណ្ដាលនោះ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវបង្ក្រាបបានហើយ។ ​នៅថ្ងៃទី២០ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ វេលាម៉ោង១៦:៤៥នាទី​ លោកឧ.ត្រី​ ខេង​ ម៉េងឈាង​ បានដឹកនាំ​កម្លាំងជំនាញការិយាល័យ សហការ​ជាមួយកម្លាំងជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ ធ្វេីការបង្រ្កាប​ និងឃាត់ខ្លួនជនសង្ស័យ​ឈ្មោះ​ សុខឃឿន សុីផាត ភេទប្រុស​ អាយុ២១ឆ្នាំ​ ជនជាតិខ្មែរ​ ស្នាក់នៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល​ ពាក់ព័ន្ធករណី​ លួចមានស្ថានទម្ងន់ទោស​ (បណ្តាលអោយ​ជនរងគ្រោះស្លាប់និងកន្លែងកេីតហេតុ​) ចំណែកអ្នកបេីកម៉ូតូឈ្មោះ​ ផា​…