Category: ព័ត៌មានអាជីវកម្ម

ព័ត៌មានអាជីវកម្ម

លោក​ ហ៊ុន​ ម៉ានី​ បានធ្វើការផ្តែផ្តាំដល់សិស្សនិស្សិតដែលត្រៀមទៅបន្តកម្មសិក្សានៅប្រទេសអ៉ីស្រាអែល ….

លោក​ ហ៊ុន​ ម៉ានី​ បានធ្វើការផ្តែផ្តាំដល់សិស្សនិស្សិតដែលត្រៀមទៅបន្តកម្មសិក្សានៅប្រទេសអ៉ីស្រាអែល អោយខិតខំក្រេបយកចំណេះវិជ្ជា បទពិសោធន៍ ដែលទទួលបាន មកប្រើប្រាស់ដើម្បីជួយខ្លួនឯង គ្រួសារ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ។ ពិធីសំណេះសំណាលជាមួយនិស្សិតទើបបញ្ចប់កម្មសិក្សា និងត្រៀមទៅបន្តកម្មសិក្សានៅប្រទេសអុីស្រាអែល ក្នុងឆ្នាំសិក្សា ២០២២-២០២៣ របស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. នៅស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ អគារខេមរានី នាថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២២ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា…

រថយន្ត និងសម្ភារយោធាជាជំនួយឥតសំណងពីក្រសួងការពារជាតិចិន នឹងត្រូវប្រគល់ជូនក្រសួងការពារជាតិកម្ពុជា….

(ភ្នំពេញ)៖ រថយន្ត និងសម្ភារយោធាមួយចំនួនធំ ដែលជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិ នៃសាធាររដ្ឋប្រជាមានិតចិន នឹងត្រូវប្រគល់ជូនក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ។ ពិធីប្រគល់ និងទទួលសម្ភារយោធានេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ស្ថិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ពិធីចុះហត្ថលេខាប្រគល់ និងទទួលសម្ភារយោធានេះ បានធ្វើឡើងរវាងនាយឧត្តមសេនីយ៍ សៅ សុខា…

ពិតជាឈាមស្រែកស្បែកហៅមែន..! នៅទីបំផុតសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ដែលរំលោភសម្លាប់ ហើយថែមទាំងប្លន់យកម៉ូតូទៅបាត់ថែមទៀត ពេលនេះឃាត់ខ្លួនបានហើយ…

ខេត្តកំពត ៖ ដោយបានការចង្អុលបង្ហាញពីឯកឧត្តម ម៉ៅ ច័ន្ទ មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កម្លាំងផែននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវីរៈសេនីយ៍ឯក លកញ៉ាវ ស្នងការរង ចូលរួមសហការដោយកម្លាំងអធិការស្រុកទឹកឈូនិងអធិការស្រុកឈូក នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ ស្រាវជ្រាវបំបែក ករណីរំលោភសម្លាប់ ហើយប្លន់យកម៉ូតូ កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២២ ដែលស្ថិតនៅក្នុងឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានហើយ។ ដោយក្នុងនោះ…

ឯកឧត្តម គួច ចំរើន អភិបាល​​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ និងជាប្រធាន​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុបានបើកកិច្ចប្រជុំបន្ទាន់…..

នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីដកពិសោធន៍ការងារបង្រ្កាបការជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងការអនុវត្តតាមសារសម្លេងរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី​ ពាក់ព័ន្ធនឹងការបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេស ដោយមានចូលរួមពី លោកអភិបាលរងខេត្ត នាយកដ្ឋានកណ្តាលសន្តិសុខ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុងស្រុក នាយកទីចាត់ការសាលាខេត្ត មេធាវីសាលាខេត្ត អធិការនគរបាលក្រុងស្រុក មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងស្រុក…

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនឹងមេបញ្ជាការកងទ័ពជើងគោក នៃកងភូមិន្ទថៃ នៅរាជធានីបាងកក

នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងភូមិន្ទថៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jitkaewtae) មេបញ្ជាការកងទ័ពជើងគោកនៃកងភូមិន្ទថៃ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការលើកទី២ របស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅព្រះរាជាណាចក្រថៃ តបតាមការអញ្ជើញរបស់សមភាគីមិត្ត។ ឯកឧត្តម នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ បានសម្តែងនូវក្តីសោមនស្សរីករាយប្រកបដោយកិត្តិយស…

វេននៃ.ថ្ងៃកាន់បិណ្ឌ ទី៨ យប់មិញនេះ ពុទ្ធបរិស័ទក្មេងចាស់ប្រុសស្រី លោកតា លោកយាយ ជាពិសេស យុវវ័យ បានទៅបោះបាយបិណ្ឌនៅវត្តចាក់អង្រែក្រោម យ៉ាងច្រើនកុះករ….

ភ្នំពេញ ៖ កាលពីវេលាទាបភ្លឺឈានចូលថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ដែលជាថ្ងៃសីល ត្រូវនឹងថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២២ និងជាថ្ងៃកាន់បិណ្ឌទី៨ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមកមានប្រជាពលរដ្ឋខ្មែរ ដែលជាពុទ្ធបរិស័ទ ជាពិសេសយុវវ័យ បាននាំគ្នាទៅបោះបាយបិណ្ឌ នៅវត្តចាក់អង្រែក្រោម យ៉ាងច្រើនកុះករ ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យធំៗផ្សេងទៀត ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា…

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាល និងផ្ដល់អំណោយជូនក្រុមស្ថាបត្យករ វិស្វករ និងកម្មករ ដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី.!

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់អំណោយជូនក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនីចំនួន១៥០០នាក់ ដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី។ អញ្ជើញអមដំណើរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនាឱកាសនោះ រួមមានឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសាងសង់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គនាយក អគ្គលេខាធិការ ថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ…

ដំណឹងក្ដៅ! កម្លាំងនគរបាលខណ្ឌបឹងកេងកង បើកប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសង៧ទីតាំង ឃាត់មនុស្ស១១នាក់

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដោយសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង២ ប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ ប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក សហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងចាក់កន្ទុយលេខ ឆ្នោតកោស បានចំនួន៧ទីតាំង ដោយឃាត់ខ្លួនមនុស្ស១១នាក់ (ប្រុស៥នាក់ ស្រី៦នាក់) និងដកហូតសម្ភារមួយចំនួន។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានបញ្ជាក់ថា ប្រតិបត្តិការទាំង៧ទីតាំងរួមមាន៖ ទី១៖ នៅសង្កាត់បឹងកេងកង៣ មានចំនួន០៣ទីតាំង ត្រូវបានកម្លាំងនគរបាលឃាត់មនុស្សចំនួន៣នាក់ (ស្រី០១នាក់)។ ទី២៖ នៅសង្កាត់បឹងកេងកង២ មានចំនួន៣ទីតាំង ត្រូវបានកម្លាំងនគរបាលឃាត់មនុស្សចំនួន០៦នាក់ (ស្រី០៣នាក់)។ ទី៣៖…

រឿង​ហេតុ​ចេះ​តែ​មាន​ អំពេី​អាក្រក់​ចេះតែកេីត​ ប្រជាពលរដ្ឋ​ស្រែ​យំ​ ព្រោះ​លោក​ ជឹម​ សុខ​ ធ្វើ​រ​អំពេី​មួយនេះ….

ព្រៃវែង ៖ ប្រជាពលរដ្ឋ​ រាប់​រយគ្រួសារ​ រស់នៅស្រុកកំពង់ត្របែក ស្រែ​ករក​អាជ្ញាធរ​ជួយផង​ តាម​រយៈ​អ្នកយកព័ត៌មានយើងថា លោកឧកញ៉ា ជឹម សុខ កំពុងតែធ្វើព្យុះ ធ្វើភ្លៀង ទៅប្រជាពលរដ្ឋ​ក្រីក្រ និងខ្វះខាត​ លក់​សត្វ​គោ​ និង​ក្របី​ចិញ្ចឹម​ដោយ​ខ្លួនឯង​ទៅ​ឈ្មួញវៀតណាម​ ១ក្បាល​ ឬ​ ២ក្បាល​ បែរជា​ត្រូវតែបង់ប្រាក់ឲ្យទៅក្រុមហ៊ុនរបស់លោកឧកញ៉ា ជឹម សុខ ទើបអាចនាំគោចេញទៅលក់ឲ្យជនជាតិវៀតណាមបាន។តេីក្រុមហ៊ុន​លោក​ ឧកញ៉ា​ ជឹម​ សុខ​ ទទួល​បាន​សេចក្តី​អនុញ្ញាត​អាជីវកម្ម​ ឬ​ អាជ្ញា​ប័ណ្ណ​ផ្ដាច់មុខ​នាំចេញ​ គោ​…

ករណីឃាតកម្មលើនារីវ័យក្មេង.ជាសង្សា នៅចំណុចខាងក្រោយវត្តភ្នំជ័យគិរី(ភ្នំហាន់ជ័យ) ខេត្តកំពង់ចាម…..

សមត្ថកិច្ចបំបែកសំណុំរឿងបានហើយ ដោយបានចាប់ខ្លួនជនសង្ស័យ ដល់ទឹកដីខេត្តក្រចេះ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នេះ.! (កំពង់ចាម)៖ ករណីឃាតកម្មលើស្ដ្រីម្នាក់ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២២ នៅចំណុចខាងក្រោយវត្តភ្នំជ័យគិរី(ភ្នំហាន់ជ័យ) ស្ថិតក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុក កំពង់សៀម ខេត្តកំពង់ចាម សមត្ថកិច្ចបំបែកសំណុំរឿងបានហើយ។ ពោលគឺតាមចាប់ខ្លួនជនសង្ស័យ ដល់ទឹកដីខេត្តក្រចេះ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៩ និង២៣នាទីព្រឹក។ ជនសង្ស័យជាឃាតករឈ្មោះ គា សុគុន…