Category: ព័ត៌មានអាជីវកម្ម

ព័ត៌មានអាជីវកម្ម

រាជរដ្ឋាភិបាល ដាក់បទបញ្ជាឱ្យរដ្ឋបាលរាជធានី-ខេត្ត បើកយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀន និងការជួញដូរមនុស្ស

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យគ្រប់រដ្ឋបាលរាជធានី ខេត្ត និងមូលដ្ឋានទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការ ប្រយុទ្ធប្រឆាំង និងបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរ និងរត់ពន្ធមនុស្ស ពលកម្ម បង្ខិតបង្ខំ និងអាជីវកម្មផ្លូវភេទ ឱ្យមានប្រសិទ្ធភាព។បទបញ្ជានេះត្រូវបានដាក់ចេញនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ។ ការដាក់បទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើចំពេលដែលគេសង្កេតឃើញថា ឧក្រិដ្ឋកម្មគ្រឿងញៀនហាក់បានកម្រើកឡើងនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះការជួញដូរធំៗ ព្រមទាំងកន្លែងផលិតគ្រឿងញៀនជាច្រើនកន្លែងត្រូវបានអាជ្ញាធរបង្ក្រាបបានជាបន្តបន្ទាប់។ដោយឡែកការជួញដូរ ការរត់ពន្ធមនុស្ស ពលកម្មបង្ខិតបង្ខំជាដើម ក៏ត្រូវបានរកឃើញថា…

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសឡាវក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសវៀតណាម

បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅសាធារណសង្គមនិយមវៀតណាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្តទៀតនៅព្រឹកថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២២នេះ។ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានឹងបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសឡាវពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែកញ្ញា នៅក្នុងការរឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត។ នៅពេលអញ្ជើញដល់រដ្ឋធានីវៀងច័ន្ទ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាបានទទួលការស្វាគមន៍យ៉ាងក្តៅបំផុតពីថ្នាក់ដឹកនាំរដ្ឋសភាប្រទេសឡាវ។ បន្ទាប់មក សម្តេចប្រធានរដ្ឋសភា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមបណ្ឌិត សាយសំផន ភូមិវិហាន ប្រធានរដ្ឋសភាប្រទេសឡាវ៕

ឃាត់ខ្លួនបុរសល្មោភកាម ករណីរំលោភនារីវ័យក្មេង.សតិមិនគ្រប់ម្នាក់.បានសម្រេចជាច្រើនដង រហូតដល់មានផ្ទៃពោះ ទើបបែកការ

(ខេត្តក្រចេះ)÷ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដា ដឹកនាំដោយលោក វរសេនីយ៍ ឯក ប៊ុត នឿន អធិការនគរបាលស្រុក នឹងមានការសម្របសម្រួលនិតិវិធី ដោយ លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអជ្ញាអមសាលាដំបូងខេត្តក្រចេះ នឹងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ទោ អ៊ូ សុប៊ុណ្ណា ស្នងការនគរបាលខេត្ត បានធ្វើការឃាត់ខ្លួនបុរសម្នាក់ភ្លាមៗ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ពាក់ព័ន្ធករណីរំលោភសេពសន្ថវ: តាមបណ្តឹងអាណាព្យាបាលឈ្មោះ សុខ នេន អាយុ៦០ឆ្នាំ…

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យសមិទ្ធផល នៃការស្ថាបនាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ស្ថិតនៅក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ នារសៀលថ្ងៃចន្ទថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យសមិទ្ធផល នៃការស្ថាបនាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ស្ថិតនៅក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ.! នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចុះពិនិត្យអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បានក្នុងមួយថ្ងៃ ចំនួន៥.០០០ម៉ែត្រគីប មុននឹងបន្តអញ្ជើញទៅពិនិត្យការដា្ឋន​សាង​សង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ នៅតំបន់ចុងឆ្នេរអូរឈើទាល ដែល​មានសមត្ថភាពអាចចម្រោះទឹកកខ្វក់បានក្នុងមួយថ្ងៃ ចំនួន​២០.០០០​ម៉ែត្រគីប។ រោងចក្រប្រព្រឹត្តិកម្មនេះ នឹងចម្រោះ ឬធ្វើប្រព្រឹត្តិកម្មទឹកពីកខ្វក់ ឬមាន​ជាតិពុលឱ្យក្លាយជាទឹកស្អាត ស្របតាមស្តង់ដារបរិស្ថាន មុនបញ្ចេញទៅ​ក្នុងសមុទ្រដើម្បីធ្វើឱ្យឆ្នេរសមុទ្រក្លាយជាឆ្នេរស្អាត ទឹកសមុទ្រពណ៌ខៀវស្រងាត់…

ក្រុមការងារសារព័ត៍មានក្នុងសមាហគមសេរីភាពអ្នកសារព័ត៍មានដឹកនាំដោយ ឯក ឧត្តម ថាំង ប៊ុនសុង  និងលោក ឃឹម រដ្ឋា ចាងហ្វាងរស្មីស្ទឹងត្រង់ និងក្រុមការងារសារព័ត៍មាខ្មែរអ៊ុីប៊ុកញូសិ៍ និងបងប្អូនសារព័ត៍មានជាច្រើនអង្គភានាំយកទ័យទានជូនលោកយាយចាស់ជរា…..

ថ្ងៃសៅរ៍ ១០ កើត ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារសារព័ត៍មានក្នុងសមាហគមសេរីភាពអ្នកសារព័ត៍មានដឹកនាំដោយ ឯក ឧត្តម ថាំង ប៊ុនសុង និងលោក ឃឹម រដ្ឋា ចាងហ្វាងរស្មីស្ទឹងត្រង់ និងក្រុមការងារសារព័ត៍មានខ្មែរអ៊ុីប៊ុកញូសិ៍ និងបងប្អូនសារព័ត៍មានជាច្រើនអង្គភាពដ៏ទៃទៀត៕ក្នុងនោះផងដែរមានការចូលរួមពីមន្រ្តីអាជ្ញាធរមានដូចជា ÷ -លោក ស្រី ឈ្នាង ផាន់ណារី ចៅសង្កាត់រងទី១សង្កាត់លៀបតំណាងអោយ -លោកព្រាប មុនី ចៅសង្កាត់ព្រែកលៀប-លោក គង់…

រដ្ឋបាលខេត្តបន្ទាយមានជ័យជូនដំណឹងដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ពីស្ថានភាពអាកាសធាតុ ខណៈមានទឹកធ្លាក់ពីប្រទេសថៃ…….

ចេញផ្សាយថ្ងៃទី ០៧-កញ្ញា-២០២២បន្ទាយមានជ័យ៖ ខណៈដែលនៅតាមបណ្តោយព្រំដែនមានទឹកធ្លាក់ពីប្រទេសថៃ គណ:កម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយ ខេត្តសូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជន មេត្តាបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ អប់រំណែនាំកូនតូចៗកុំឲ្យលេងទឹកចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ។ កម្លាំងការពារព្រំដែន និងអាជ្ញាធរមូលដ្ឋាននៃក្រុងប៉ោយប៉ែត និងស្រុកថ្មពួកឲ្យដឹងថា ទឹក ធ្លាក់ពីថៃចាប់ពីព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្របន្ទាយមានជ័យទល់មុខខេត្តស្រះកែវ និងខេត្តបូរីរ៉ាំនៅថ្ងៃទី ៧ខែកញ្ញានេះ រួមមាន៖ទី១/នៅគោលដៅអូរកំបុត ឃុំគោករមៀត ស្រុកថ្មពួក ទល់មុខ ឃុំស្រងែ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ទឹកនៅមានតិចតួចប៉ុណ្ណោះ, ទី២/នៅគោលដៅច្រកព្រំដែនតំបន់ម៉ាឡៃ ណងព្រឺ និងស្លាបសងខាង ស្រុកម៉ាឡៃ ទល់មុខស្រុកអារញ្ញទឹកអូរនៅមានតិចតួច…

អភិបាលរងខេត្តរតនគិរីចំនួន៤រូបត្រូវបានប្រកាសចូល កាន់មុខតំណែងនិង២រូបត្រូវបានផ្ទេរកិច្ចទៅកាន់ខេត្តផ្សេង

នៅរសៀលថ្ងៃទី២ខែកញ្ញា ឆ្នាំ២០២២នៅសាលប្រជុំអគារAសាលាខេត្តមានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តចំនួន៤រូបនិង២រូបត្រូវបានផ្ទេរកិច្ចទៅកាន់ខេត្តស្ទឹងត្រែង។ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ងី ចន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៧០៦អនក្រ.តត ចុះថ្ងៃទី៣០ខែសីហា ឆ្នាំ២០២២ សម្រេចតែងតាំងមន្រ្តីរាជការចំនួន៤រូប ឱ្យកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរីមានដូចខាងក្រោម៖ ១- លោក ងិន ណែល ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរងខេត្ត ។២- លោក ខ័ណ្ឌ ចំណាន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣…

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់វត្តចំនួន៧វត្ត និងសួរសុខទុក្ខកុមារកំព្រានៅក្នុងខេត្តកែប

(កែប):នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន បានអញ្ជើញដឹកនាំក្រុមការងារ នាំយកទេយ្យវត្ថុ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន០៧វត្ត នៅក្នុងខេត្តកែប។ ពិធីនេះ ត្រូវបានធ្វើរួមគ្នានៅវត្តកំពង់ត្រឡាច ស្ថិតនៅសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ វត្តទាំង០៧នោះរួមមាន វត្តសត្ថរាជាអង្គព្រៃធំ, វត្តមុនីសោភា, វត្តកំពង់ត្រឡាច, វត្តតគរគីរីវន្ត (ភ្នំព្រួស) , វត្តមុនីរតន:…

ឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញបើកការដ្ឋានស្ថាបនាប្រព័ន្ធលូរំដោះទឹកក្នុងសង្កាត់ព្រែកកំពឹសខណ្ឌដង្កោ…..

រាជធានីភ្នំពេញ ÷ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម រ័ត្ន ស្រ៊ាងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យនិងបើកដំណើរការស្ថាបនាប្រព័ន្ធលូរំដោះទឹកក្នុងសង្កាត់ព្រែកកំពឹសខណ្ឌដង្កោដែលមានប្រវែង ១០០០ម៉ែត្រ ស្របតាមផ្លូវបេតុងផ្លូវបឹងរំចង់២ ផ្លូវជាតិលេខ២ ឆ្ពោះមុខភូមិព្រែកកំពឹសដោយឯកឧត្តម រ័ត្ន ស្រ៊ាង និងក្រុមការងាររួមជាមួយក្រុមហ៊ុនបុរីប៊ែលវីឡារួមគ្នាចំណាយថវិកាក្នុងគម្រោងទឹកប្រាក់សរុបប្រមាណជា50000$ (ប្រាំម៉ឺនដុល្លារសហរដ្ឋអាមេរិច)។ ប្រព័ន្ធលូរំដោះទឹកមួយខ្សែនេះមានប្រយោជន៍សំខាន់ណាស់ដែលអាចធានារបស់ទឹកពីក្នុងសង្កាត់ចំនួន៤ ទឹកដែលហូរជន់ធ្លាក់ពីសង្កាត់ស្ពានថ្ម សង្កាត់រលួស សង្កាត់ទាន ចូលមកភូមិសាស្រ្តសង្កាត់ព្រែកកំពឹសតាមមុខច្រកបុរីវីអាយភីដែលអាចប៉ះពាល់លេចលង់ដល់ភូមិព្រែកកំពឹសទាំងមូលនិងមួយផ្នែកនៃភូមិក្រាំងស្វាយប្រព័ន្ធលូមួយខ្សែនេះគឺមានគុណសម្បត្តិទទួលរំដោះទឹកដែលហូរកាត់សង្កាត់ទាំង៤ ក្នុងខណ្ឌដង្កោខាងលើបង្ហូរចូលប្រឡាយលេខ៦៦ ចាក់ឆ្ពោះចុះទៅដល់ស្ទឹងតាហោតាមប្រព័ន្ធលូធំដែរ៕ ឯកឧត្តម រ័ត្ន ស្រ៊ាងងធ្លាប់បានជួយកសាងនិងបានជួសជុលកែលម្អឡើងវិញកាលពីរឆ្នាំកន្លងមកដូចទម្លាប់រាល់ដងផងដែររាល់ពេលមានកម្មវិធីចុះមូលដ្ឋានឯកឧត្តម រ័ត្ន ស្រ៊ាង បាននាំយកនូវអាហារសម្រន់ភេសជ្ជៈនិងទឹកសុទ្ធចែកជូនសមាជិកចូលរួមទាំងអស់បរិភោគរួមគ្នាប្រកបដោយមនោសញ្ចេតនាស្និតស្នាលតែសម្រាប់កម្មវិធីលើកនេះឯកឧត្តម…

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបប្រតិភូសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបប្រតិភូជាង២០រូប នៃសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ដឹកនាំដោយឯកឧត្តម ហ៊ុយ វណ្ណៈ ចូលជួបសម្តែងការគួរសម នៅទីស្ដីការក្រសួង នាវេលាព្រឹកថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ ដើម្បីរាយការណ៍ស្តីពីលទ្ធផលការងារសម្រេចបានក្នុងអាណត្តិទី២កន្លងមក ព្រមទាំងទិសដៅការងារអាណត្តិបន្ត។ ឯកឧត្តម ហ៊ុយ វណ្ណៈ ដែលដឹកនាំសហព័ន្ធសារព័ត៌មានដ៏ធំមួយនេះរយៈពេល៦ឆ្នាំមកហើយ បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី២ ចាប់ពីឆ្នាំ២០១៩-២០២២ ទោះបីសហព័ន្ធក៏ដូចស្ថាប័ននានា ត្រូវជួបប្រឈមនូវស្ថានភាពលំបាកបង្កដោយជំងឺរាតត្បាតសកលកូវីដ១៩ ប៉ុន្តែ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា…