សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលមិនព្រងើយកន្តើយចំពោះបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនោះឡើយ.!
ពោធិ៍សាត់៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រគល់ស្រូវពូជប្រមាណ ៥១៤,៥០០គីឡូក្រាម ជូនកសិករប្រមាណ ៥ពាន់ ១៤៥គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលមិនព្រងើយកន្តើយនូវអ្វីដែលជាបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនោះឡើយ។ អាជ្ញាធរគ្រប់ជាន់ថ្នាក់ សប្បុរសជននានាក៏បានចូលរួមដោះស្រាយបញ្ហានានាដែលជាបញ្ហារបស់ប្រជាពលរដ្ឋផងដែរ។ ត្រង់នេះហើយដែលបញ្ចៀសបាននូវគ្រោះធ្ងន់ធ្ងរ។ សម្ដេចក៏បានសង្ឃឹមដែរថា ប្រជាកសិករជាង ៥ពាន់គ្រួសារ ដែលទទួលបានស្រូវពូជនៅពេលនេះ នឹងអាចបង្កបង្កើនផលឡើងវិញ។ ពាក់ព័ន្ធនឹងបញ្ហាគ្រោះទឹកជំនន់ក្នុងឆ្នាំ២០២២ លោក…
