ក្មេងប្រុសម្នាក់ដើរទៅងូតទឹកពាងនៅចំហៀងផ្ទះស្រាប់តែត្រូវពស់ពិសចឹកបានគ្រូពេទ្យជួយសង្រ្គោះទាន់ពេលរួចផុតពីសេចក្តីស្លាប់…..
ខេត្តបន្ទាយមានជ័យ ÷មានក្មេងប្រុសម្នាក់ដើរទៅងូតទឹក ពាងនៅចំហៀងផ្ទះស្រាប់តែត្រូវពស់ពិសចឹកហើយក្រុមគ្រួសារបានយកទៅមន្ទីរពេទ្យជួយសង្រ្គោះជីវិតទាន់ពេលរួចផុតពីសេចក្តីស្លាប់។រឿងរាងនេះបានកើតឡើងនៅវេលាម៉ោង៦និង៤៥នាទីយប់ថ្ងៃទី ២៩ខែកញ្ញា ឆ្នាំ២០២១ ។ នគរបាលមូលដ្ឋាន បានឲ្យអ្នកយកព័ត៌មានដឹងថាក្មេងប្រុសដែលត្រូវពស់ចឹកនេះ មានឈ្មោះ សេន លីដែត ភេទប្រុស អាយុ ៨ឆ្នាំ រស់នៅភូមិគោកអំពិល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ នេះបើយោងតាម នគរបាលមូលដ្ឋានបានឲ្យដឹងបន្តទៀតថា តាមការឲ្យដឹងពីក្រុមគ្រួសារ នៅវេលាម៉ោង៦និង៤៥នាទីយប់ថ្ងៃទី២៩នោះ កុមារា ឈ្មោះ សេន លីដែត បានដើរទៅងូតទឹកពាងនៅចំហៀងផ្ទះនៅពេលកំពុងដើរទៅមិនបានឃើញសត្វពស់ក៏ជាន់ចំពស់ស្រកាចាស់តែម្តង ពស់ក៏បានចឹកត្រូវចំជើងខាងឆ្វេងភ្លាមៗនោះដែរ ត្រូវបានក្រុមគ្រួសារដឹកមកព្យាបាលនៅមន្ទីរពេទ្យបង្អែក…
