Category: ឃ្លាំងគំនិត

អគ្គីភ័យបានឆាបឆេះផ្ទះមន្រ្តីចូលនិវត្តម្នាក់រងការខូចខាត ទ្រព្យសម្បិត្តអស់មួយចំនួនបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី…..

រាជធានីភ្នំពេញ÷ផ្ទះមន្រ្តីចូលនិវត្តន៍ម្នាក់ត្រូវបានអគ្គិភ័យឆាប់ឆេះបណ្ដាលឲ្យរងការខូចខាតសម្ភារៈប្រើប្រាស់អស់មួយចំនួន តែមិនបណ្ដាលឲ្យមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងករណីអគ្គីភ័យនេះទេ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦នឹង៤០នាទីព្រលប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១នេះ ត្រង់ចំណុចផ្ទះលេខ២៣៧២ ស្ថិតតាមបណ្ដោយផ្លូវបេតុងលេខ៤៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យោងតាមព័ត៌មានដែលក្រុមការងារយើងទទួលបានពី លោកវរៈសេនីយ៍ឯក ព្រហ្ម យ៉ត នាយការិយាល័យបង្ការពន្លត់អគ្គីភ័យនឹងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមាន ឈ្មោះ សួង សារ៉ូ ភេទប្រុស អាយុ ៦៥ឆ្នាំ មុខរបរមន្ត្រីចូលនិវត្តន៍ ចំពោះអគី្គភ័យដែលបានឆាបឆេះនេះគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។ នៅក្នុងហេតុការណ៍ខាងលើនេះដែរ បណ្ដាលឲ្យឆាប់ឆេះ…

ឯកឧត្តម វ៉ា ថន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២១របស់រដ្ឋបាលខេត្តក្រចេះ…..

ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្ដក្រចេះ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ។ កិច្ចប្រជុំមានរបៀបវារៈ ចំនួន៣ ទី១.ពិនិត្យសេចក្តីព្រាងរបាយការណ៍-ការចូលរួមមានយោបល់កែសម្រួលបំពេញបន្ថែមលើកសេចក្តីព្រាងរបាយការណ៍តាមមន្ទីរអង្គភាព -អភិបាលស្រុក ក្រុង សង្ខេបពីស្ថានភាពទូទៅក្នុងដែលសមត្ថកិច្ចក្រុង ស្រុក ទី២.ពិនិត្យលើការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គម -ការពង្រឹងអនុវត្តគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព -ការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក…

អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនយោធោអតីតយុទ្ធជន នៃកងពលតូចថ្មើរជើងលេខ២១ ខណៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ថវិកា៤៥លានរៀល….

អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនយោធោអតីតយុទ្ធជន នៃកងពលតូចថ្មើរជើងលេខ២១ ខណៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ថវិកា៤៥លានរៀល ជួយបំពេញការសាងសង់អគារ (ត្បូងឃ្មុំ)៖ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត…

អភិបាលខេត្តបន្ទាយមានជ័យ បន្តចុះផ្តល់ស្បៀងជាអំណោយដ៍ថ្លៃថ្លាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ៩៩គ្រួសារ …….

អភិបាលខេត្តបន្ទាយមានជ័យ បន្តចុះផ្តល់ស្បៀងជាអំណោយដ៍ថ្លៃថ្លាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ៩៩គ្រួសារ និងតាមខ្នងផ្ទះផ្ទាល់ ១២គ្រួសារ ក្នុងឃុំបត់ត្រង់ នាព្រឹក០២ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះផ្តល់អំណោយគ្រឿងបរិភោគ បរិភោគ ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ជូនប្រជាពលរដ្ឋរងផលប៉ះពាលដោយទឹកជំនន់ ៩៩គ្រួសារ ទូទាំងឃុំបត់ត្រង់ និងគ្រួសារក្រីក្រ ១២គ្រួសារ ក្នុងភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់…

រថយន្តធុនធំ២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ និងស្រាល នៅស្រុកភ្នំស្រួច……

ខេត្តកំពង់ស្ពឺ​ ៖​ នាព្រឹកថៃ្ងសៅរ៍ទី ២ ខែតុលា ឆ្នាំ២០២១ វេលា​ម៉ោង​០៥.៤៥នាទីព្រឹក នៅលើកំណាត់ផ្លូវជាតិ​លេ​ខ៤​ ចន្លោះគីឡូម៉ែត្រលេខ​ ៧៤-៧៥ ត្រង់ចំណុ​ចភូមិ​ចេក ឃុំអូរ ស្រុកភ្នំស្រួច មានករណីគ្រោះថ្នាក់ចរាច​រណ៍រវាងរថយន្តនិងរថយន្ត​ (ដឹកទំនិញ​កូនឈេី) រថយន្ត​ម៉ាក​ Hyundai​ ពណ៌​ស​ ស្លាកលេខ​ កោះកុង​ 3A-0782 បើកបរដោយឈ្មោះ សំ សុវណ្ណារ៉ុង ភេទប្រុស អាយុ ២៤ឆ្នាំ អ្នករួមដំណើរ ឈ្មោះ ម៉ៅ…

រថយន្តសាំយ៉ុងមួយគ្រឿងកំពុងតែធ្វើដំណើរសុខៗស្រាប់តែបែកកង់រេចង្កូតបុកទ្រូងផ្លូវក្រឡាប់ផ្ងារជើងទ្រមេឃទាំងកណ្តាលថ្ងៃត្រង់………..

ខេត្តកណ្ដាល÷រន្ធត់ខ្លាំងណាស់រថយន្តសាំយ៉ុងមួយគ្រឿងកំពុងតែបើកសុខសុខស្រាប់តែបែកកង់រេចង្កូតបុកទ្រូងផ្លូវបាក់ជើងទ្រមេឃបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣នឹង១០នាទី ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ភូមិជីមី ឃុំស្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ តាមប្រភពព័ត៌មានពីម្ចាស់រថយន្តបានឲ្យដឹងថាមុនពេលកើតហេតុរូបគាត់បានធ្វើដំណើរចេញពីខេត្តកំពតឆ្ពោះទៅផ្សានាគមាសក្រុងភ្នំពេញ គោបំណងដឹកសំបកបាវយកទៅដាក់ឲ្យម៉ូយរូបគាត់ជាអ្នកបើករថយន្តសាំយ៉ុងពណ៌លឿងពាក់ស្លាកលេខតាកែវ2A-2352ក្នុងទិសដៅពីកើតមកលិចស្រាប់តែមកដល់ត្រង់ចំណុចកើតហេតុរថយន្តរបស់គាត់ក៏បានបែកកង់ក៏រេចង្កូតបុកជាមួយនឹងទ្រូងពុះចែកផ្លូវបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃបង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋតាមបណ្ដោយផ្លូវតែសំណាងល្អមិនមានអ្នកណារងរបួសក្នុងហេតុការណ៍នេះឡើយ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ចុះមកដល់មើលឃើញថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនប៉ះពាល់ដល់សម្បត្តិរដ្ឋទើបសមត្ថកិច្ចប្រាប់ឲ្យម្ចាស់រថយន្តទំនាក់ទំនងទៅខាងរថយន្តស្ទូចដើម្បីស្ទូចយករថយន្តចេញពីកន្លែងកើតហេតុយកទៅជួសជុលដោយខ្លួនឯង។

រថយន្ត ៣ គ្រឿងសាកកម្លាំងគ្នាទាំងកណ្ដាលថ្ងៃបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច…..

ភ្នំពេញ÷មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង ១នឹង១០នាទីថ្ងៃ ថ្ងៃទី ១ ខែតុលា ឆ្នាំ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តសាំយ៉ុងមួយគ្រឿងពណ៌សំបកឪឡឹកពាក់ស្លាកលេខព្រះសីហនុ3A-3624ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយមកដល់ត្រង់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿងទៀតឆ្លងកាត់ក៏បានឈប់ស្របពេលគ្នានោះដែរក៏មានរថយន្ត mgស៊េរីទំនើបមួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2BL-2471បើកមកដល់ត្រង់ចំណុចកើតហេតុតវ៉ារថយន្តសាំយ៉ុងទៅខាងឆ្វេងដៃស្របគ្នានោះដែរក៏មានរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ5A-1525ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏បុកជាមួយនឹងរថយន្តសាំយ៉ុងហើយក៏រេចង្កូតទៅបុកជាមួយនឹងរថយន្ត mg មួយគ្រឿងទៀតបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណុំតែសំណាងល្អមិនមានអ្នកណារងរបួសក្នុងហេតុការណ៍នេះឡើយ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ចុះមកដល់ឃើញហើយក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរខណ្ឌសែនសុខចុះមកធ្វើការវាស់វែងក៏យករថយន្តទាំង ៣គ្រឿងនេះអែបខាងដើម្បីទុកឲ្យភាគីទាំងបីធ្វើការចរចាគ្នាដើម្បីបញ្ចប់រឿងនៅហ្នឹងកន្លែង។ ក្រោយពីធ្វើការចរចាគ្នាអស់រយៈពេលជិតកន្លះម៉ោងទើបភាគីខាងរថយន្តក្រឡុកស៊ីម៉ងត៍ដឹងខ្លួនខុសក៏ព្រមទទួលធ្វើសងរថយន្តទាំង ២ គ្រឿងនេះឱ្យស្អាតដូចដើមវិញមិនឲ្យប៉ះពាល់ដល់សមត្ថកិច្ចឡើយ។

ឯកឧត្តម ប្រាក់ សុវណ្ណ ដឹកនាំក្រុមការងារនាំយកអំណោយចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបី ក្នុងខេត្តព្រះវិហារ នាឪកាសបុណ្យភ្ជុំបិណ្ឌ……

ខេត្តព្រះវិហារ ÷ នៅព្រឹក០១ ខែតុលា ឆ្នាំ ២០២១នេះ រដ្ឋបាលខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារនាំយកអំណោយជា គ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាមួយចំនួន ចុះសួរសុខទុក្ខ កងកម្លាំងទាំងបី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រួមមានទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត និងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ស្ថិតក្នុងខេត្តព្រះវិហារ ។ អញ្ជើញចូលរួមអមដំណើរនាឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្តជាច្រើនរូបទៀត…

ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ……

ព្រឹកថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ប្រធានមន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅទូទាំងខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២១។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា រដ្ឋបាលខេត្ត តែងធ្វើការជួបជុំមន្ត្រីរាជការក្នុងឱកាសបុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌ ក៏ប៉ុន្តែឆ្នាំនេះដោយសារមានការរាតត្បាតនៃជំងឺកូវីដ-១៩…

លោក យួន ឈីវ ត្រូវបានលោកព្រះរាជអាជ្ញារខេត្តកោះកុង ឃុំខ្លួនបណ្តោះអាសន្ន ……

(ព័ត៌មានបឋម) លោក យួន ឈីវ ត្រូវបានលោកព្រះរាជអាជ្ញារខេត្តកោះកុង ឃុំខ្លួនបណ្តោះអាសន្ន ព្រោះបានផ្សាយព័ត៍មានបំផ្លើសពីការពិត យោងតាមហ្វេសប៊ុកផេក Koh Kong Hot News និងហ្វេសប៊ុក ឈ្មោះ យួន ឈីវ ផ្សាយ បង្កាច់កេរ្ត៍ិថ្នាក់ដឹកនាំ និងបង្ករអោយមានបទឧក្រិត្យជាអាទិ៍ នៅព្រឹកថ្ងៃទី៣០ខែ កញ្ញា ឆ្នាំ២០២១ លោក យួន ឈីវ បានផ្សាយព័ត៎មានបំផ្លើសពីការពិត យោងតាមហ្វេសប៊ុកផេក Koh Kong Hot…