ឆ្លងចរន្តអគ្គីសនីឆេះផ្ទះស្តុកគ្រឿងជ័រតុទូរកៅអេីយ បណ្តាលឲ្យរងការខូចខាតសម្ភារៈអស់មួយចំនួន នៅខណ្ឌទួលគោក….
ភ្នំពេញ÷ អគ្គិភ័យឆាបឆេះផ្ទះស្តុកគ្រឿងជ័រតុទូរកៅអេីយ មួយកន្លែង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរត់ជួយអន្តរាគមន៍ និងយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបាន ក៏ហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ភ្លាមៗទាន់ពេលវេលា មិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងឡើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលស្ថិតនៅចំណុចផ្ទះលេខ២៥០ ផ្លូវ១៤៦z ភូមិ១០ ក្រុម២៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែងហ៊ុយចេញពីក្នុងផ្ទះខាងលេី ដោយពុំមានមនុស្សស្នាក់នៅឡេីយ។ ភ្លាមៗនោះ ប្រជាពលរដ្ឋបាននាំគ្នាយកដែកមកកាត់សោរទ្វារ ដើម្បីយកបំពង់មកបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបាន ក៏បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ ដើម្បីចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ពន្លត់។…
