Category: ការកំសាន្ត

ការកំសាន្ត

ឃាត់ខ្លួនបក្ខពួកចំនួន ០៣នាក់ ដែលបានសម្លាប់បុរសម្នាក់ នៅកណ្ដាលព្រៃស្ងាត់ សង្ស័យថាចេះធ្វើអំពើធ្មប់អាបសម្លាប់ឪពុករបស់ខ្លួន…..

ខេត្តស្ទឹងត្រែង ៖ ក្នុងចំណោមបក្ខពួក ៣ នាក់ម្នាក់ ត្រូវបានឃាត់ខ្លួនកាលពី រសៀល ថ្ងៃទី០៥ ខែវិច្ឆិកាឆ្នាំ ២០២១ ត្រង់ចំណុចភូមិសាស្ត្រភ្នំកំបោរ តាមដងទន្លេមេគង្គឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ បក្សពួកចំនួន ០៣នាក់ដែលបានសម្លាប់បុរសម្នាក់នៅកណ្ដាលព្រៃស្ងាត់ កាលពីថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០២១កន្លងមកនេះ ក្រោមការស៊ើបអង្កេតស្រាវជាវរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងនិងអធិការដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ បានឈានដល់ការឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធក្នុងករណីឃាតកម្មគិតទុកជាមុន។ ជនសង្ស័យទាំងបីនាក់មាន ឈ្មោះធា សុភាភេទប្រុសអាយុ ២៤ ឆ្នាំ (ចាប់ខ្លួន)២,ឈ្មោះលៀង ស៊ីដាប្រុសអាយុ…

ករណីម្តាយបង្កើតនិងប្តីក្រោយវាយធ្វើបាបកូនរបួសពេញខ្លួន ត្រូវបានប៉ូលិសចាប់ខ្លួនចោទពីបទ «ធ្វើទារុណកម្មនិងអំពើឃោរឃៅលើកុមារ»

ខេត្តកណ្តាល ៖ព្រោះតែខឹងកូនប្រុសនិយាយថាមានប្តីពីរបីតែមិនគិតផ្ទះ ម្តាយបង្កើតគុបគិតគ្នាជាមួយប្តីចុងបង្កើតរឿងឆ្កួតៗ បង្ខំកូនប្រុសអាយុ១៣ឆ្នាំរំលោភលើខ្លួន បង្កឱកាសឱ្យប្តីវាយធ្វើបាបកូនរបួសពេញខ្លួន ត្រូវបានប៉ូលិសចាប់ខ្លួនចោទពីបទ «ធ្វើទារុណកម្មនិងអំពើឃោរឃៅលើកុមារ»កាលពីថ្ងៃទី០៤វិច្ឆិកាឆ្នាំ២០២១ វេលា ម៉ោង១និង៣០នាទី នៅចំណុចភូមិ បារគូ ឃុំ បារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ សមត្តកិច្ចឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ផ.វ.ណ. ភេទ ប្រុស អាយុ ១៣ឆ្នាំ មានទីលំនៅ ស្នាក់នៅ ផ្ទះ ជួល ភូមិ បារគូ…

អគ្គីភ័យបានឆាបឆេះផ្ទះពលរដ្ឋមួយល្វែងក្នុងបុរីពិភពថ្មីចំការដូង1…..

រាជធានីភ្នំពេញ៖ អគ្គីភ័យបានឆាបឆេះផ្ទះពលរដ្ឋមួយល្វែងក្នុងបុរីពិភពថ្មីចំការដូង1ផ្លូវលេខ 7 ផ្ទះលេខ 160A ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ នៅថ្ងៃទី 6 ខែវិច្ឆិកាឆ្នាំ 2021 វេលាម៉ោង 12:10នាទីថ្ងៃត្រង់ ដែលធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដែលគិតជាទឹកប្រាក់ជាង 10 ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ សមត្ថកិច្ចបានឲ្យដឹងថា÷ ម្ចាស់ផ្ទះមានឈ្មោះ ទី រិទ្ធីភេទប្រុស អាយុ 43 ឆ្នាំមុខរបរជាអ្នកលក់ដូរ ស្នាក់នៅទីតាំងកើតហេតុ។ ផ្ទះដែលឆាប់ចេះមានទំហំ 4 គុណនឹង 16ម៉ែត្រ ដែលមូលហេតុនៃការឆាបឆេះនេះបណ្តាលមកពីទុស្សេខ្សែភ្លើង…

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណជាង៧ តោនត្រូវបានរៀបចំពិធីកំទេចចោល…….

ខេត្តពោធិសាត់ ៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. ប្រចាំខេត្តពោធិ៍សាត់ បានរៀបចំពិធីកម្ទេចចោលទំនិញខូចគុណភាព និងហួសរយៈពេលប្រើប្រាស់ចំនួន ៧ ២០០ គីទ្បូក្រាម នៅក្នុងបរិវេណពហុកីទ្បាដ្ឋានខេត្តពោធិ៍សាត់ ស្ថិតក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកស្រី ម៉ែន ផល្លី អភិបាលរងខេត្ត និងជាដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត លោក ប៊ុង តាំងទី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកស្រី ឈុន…

បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាក RANGE ROVER បុកគល់ស្ពានអាកាសស្ទឹងមានជ័យបណ្តាលឱ្យរងការខូចខាត… រាជធានីភ្នំពេញ​ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងហើយបានបេីករថយន្តស៊េរីទំនេីបម៉ាក RANGE ROVER​ ក្នុងល្បឿនលឿនជ្រុលទៅបុកគល់ស្ពានអាកាសស្ទឹងមានជ័យបណ្តាលឱ្យរថយន្តរងការខូចខាតបែកធុងទឹកទៅមុខលែងរួច​ កាលពីវេលាម៉ោង១១យប់ថ្ងៃទី៤​ ខែវិច្ឆិកា​ឆ្នាំ២០២១​ នៅគល់ស្ពានអាកាសស្ទឹងមានជ័យប៉ែកខាងត្បូង​ តាមបណ្តោយផ្លូវលេខ២៧១​ ក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តស៊េរីទំនើបម៉ាក RANGE ROVER ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ 2AF-6663 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៧១​ពីត្បូងទៅជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏ជ្រុលចង្កូតទៅបុកគល់ស្ពានអាកាសស្ទឹងមានជ័យពេញទំហឹងបណ្តាលឱ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងដែរដែលមិនមានមនុស្សរងរបួស។ ក្រោយកេីតហេតុម្ចាស់រថយន្តចុះពីរថយន្តរួចគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីមកស្ទូចយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ ៕

ករណីចឃាត់ខ្លួនជនសង្ស័យ 3 នាក់ពាក់ព័ន្ធករណីចែកចាយនិងជួញដូរគ្រឿងញៀន…….

ខេខត្តកំពង់ស្ពឺ ÷ កាលពីថ្ងៃទី 2 ខែវិច្ឆិកាឆ្នាំ 20021ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ពីវីរៈសេនីយ៍ទោ ចន សុភិតអធិការនគរបាលស្រុកបរសេដ្ឋ ជំនាញប្រឆាំងគ្រឿងញៀនស្រុកសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បរនពោធិអង្គ្រងចុះស្រាវជ្រាវនិងឃាត់ខ្លួនមុខសញ្ញាជនសង្ស័យបានចំនួន 3នាក់មាន ១, ឈ្មោះទ្រីប៊ុននីភេទប្រុសអាយុ 22ឆ្នាំនៅភូមិព្រៃស្រូលឃុំព្រៃអង្គ្រងស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ ២, ឈ្មោះសានកូតាភេទប្រុសអាយុ 18 ឆ្នាំនៅភូមិសង្គមមានជ័យឃុំពោធិ៍អង្គ្រងស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ ៣, ឈ្មោះជួបឆានុនភេទប្រុសអាយុ 19 ឆ្នាំរស់នៅភូមិសង្គមមានជ័យឃុំពោធិ៍អង្គ្រងស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ វត្ថុតាងរួមមាន,,ម្សៅក្រាមពណ៌សថ្លាថាជាគ្រឿងញៀនចំនួន 9 កញ្ចប់….ទូរស័ព្ទដៃចំនួន 2 គ្រឿងជញ្ជីងថ្លឹងសារធាតុញៀនចំនួន 1 ដាវចំនួន 1ថង់ប្លាស្ទិកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន។បច្ចុប្បន្នជនសង្ស័យទាំងបីនិងវត្ថុតាងបញ្ជូនទៅខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

កម្លាំងចម្រុះប្រឆាំងបទល្មើសសេដ្ឋកិច្ចបង្ក្រាបរថយន្តដឹកជ្រូកកណ្ដុរក្លាស្សេចំនួន១៦០ក្បាលខូចគុណភាពយកទៅដុតកំទេចចោល……

ខេត្តបន្ទាយមានជ័យ ៖ ជ្រូកកណ្ដុរក្លាស្សេចំនួន ១៦០ក្បាលដឹកតាមរថយន្ត១គ្រឿងនាំចូលតាមច្រករបៀងចេញពីប្រទេសថៃត្រូវ ក្រុមអន្តរាគមន៍សហការជាមួយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យឃាត់បាននៅវេលាម៉ោង១១ នៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ មន្ត្រីចម្រុះបានប្រាប់ថានៅយប់នោះកម្លាំងបានចេញស្ទាក់បាប់បានរថយន្ត១គ្រឿងម៉ាក សាំយ៉ុង ពណ៌សំបកឳឡឹកពាក់ស្លាកលេខ ពោធិ៍សាត់ 2A-1140 នៅត្រង់ចំណុចមុខវត្តខ្លែងពណ៌ ភូមិខ្លែងពណ៌ ឃុំស្លក្រាម ស្រុកស្វាយចេក អ្នកបើកមានឈ្មោះ យនសាម៉េត អាយុ ៣៧ឆ្នាំមានទីលំនៅ នៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្រោយពីឃាត់រថយន្តហើយកម្លាំងចម្រុះឆែកឆេក្នុងរថយន្តរកឃើញ ជ្រូកក្លាស្សេចំនួន ១៦០ក្បាល។ កម្លាំងចម្រុះបានបញ្ជាក់ថា៖…

អធិការរងក្រុងតាខ្មៅម្នាក់ ត្រូវបាន សម្តេចក្រឡាហោម ស ខេង ដកហូតមុខតំណែង ព្រោះជួបជុំផឹកស៊ី ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩……

ខេត្តកណ្តាល ៖ លោកវរសេនីយ៍ត្រី ដន សុខរិទ្ធ អត្តលេខ៧៨១៩៣ ត្រូវបាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យក្រោមរូបភាព «ដកហូតមុខតំណែង» ពីអធិការរង អធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៃ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឲ្យមកជាមន្ត្រី ដោយមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។ នេះបើយោងតាមប្រកាសដែលទើបទទួលបាន នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ។ តាមប្រភពព័ត៌មានច្បាស់ការណ៍ បានឲ្យដឹងថា លោក…

មន្ត្រីយោធាម្នាក់ខឹងស្រីស្នេហ៍មិនព្រមទៅតាមទាញកាំភ្លេីងបាញ់មួយគ្រាប់ដេីម្បីរំសាយកំហឹង.ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនយកមកវាស់កំពស់…..

(ខេត្តសៀមរាប)÷កម្លាំងនគរបាលខេត្តសៀមរាបបានធ្វើការសហការគ្នាស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនមន្ត្រីយោធានៃកងវិស្វកម្មក្រសួងការពារជាតិម្នាក់ករណីបាញ់បោះនៅហាង ម៉ែក្មេក ៥ ដោយសារមានទំនាស់ជាមួយស្រីស្នេហ៍របស់ខ្លួន។ លោកវរ:សេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ និងលោកវរ:សេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ,ក្រុមការងារការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់និងនគរបាលក្រុងសៀមរាបបានសហការគ្នាបើកការស្រាវជ្រាវ ករណីផ្ទុះអាវុធ នៅវេលាម៉ោង ២២ និង ០០នាទីយប់ ឈានចូលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១…

ករណីឃាត់ខ្លួនក្រុម​ឆក់​យ៉ាងសកម្ម​ប្រចាំរាជធានី​ភ្នំពេញ និង​ស្រុក​កៀនស្វាយ បាន​១៣​នាក់ រួម​និង​វត្ថុតាង​…….

រាជធានី​ភ្នំពេញ ៖ បង្ក្រាប​ឃាត់ខ្លួនក្រុម​ឆក់​យ៉ាងសកម្ម​ប្រចាំរាជធានី​ភ្នំពេញ និង​ស្រុក​កៀនស្វាយ បាន​១៣​នាក់ រួម​និង​វត្ថុតាង​មួយចំនួនទៀត​ហេតុ​ការណ៍បាន​កើតឡើង​អំឡុង​ខែកញ្ញា ឆ្នាំ​២០២១​នៅ​រាជធានី​ភ្នំពេញ និង​ស្រុក​កៀនស្វាយ និង​ធ្វើការ​បង្ក្រាប​បានជា​បន្ត​រ​បន្ទាប់​នៅ​ថ្ងៃទី​១ ខែវិច្ឆិការ ឆ្នាំ​២០២១ ក្នុងផ្ទះ​សំណាក់​យីហោ សីហះ ស្ថិតនៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ទី​១​ឈ្មោះ ​អឿន សីហា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​យក​បាត្រ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បា​ល​អំពៅ រាជធានី​ភ្នំពេញ ទី​២​ឈ្មោះ​ប៊ុណ្ណា រដ្ឋា ហោ​ថា ភេទ​ប្រុស…