Category: ការកំសាន្ត

ការកំសាន្ត

ករណីបើករថយន្តបុករះរទេះអ្នកលក់មីឆារនឹងគុយទាវរងការខូចខាតយ៉ាងដំណំបណ្ដាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់ជាជនជាតិចិនសង្ស័យស្រវឹង……..

រាជធានីភ្នំពេញ÷បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តបោះពួយទៅបុករះរទេះអ្នកលក់មីឆារនឹងគុយទាវនៅចិញ្ចឹមផ្លូវរងការខូចខាតអស់ស្ទើរតែទាំងស្រុងបណ្ដាលឲ្យស្រ្តីត្រូវជាប្រពន្ធអ្នកលក់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង០០នាទៅយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីម្ចាស់រទេះលក់មីឆារនឹងគុយទាវ បានរាបរាប់ប្រាប់មកដល់អ្នកសារព័ត៌មានយើងឲ្យបានដឹងថានៅពេលដែលរូបគាត់កំពុងតែឈរឆារមីនឹងស្រុះគុយទាវឱ្យភ្ញៀវហូបនោះស្រាប់តែឃើញរថយន្តម៉ាកហ្វតពណ៌សំបកឪឡឹកមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BI-8718 បើកបរដោយបុរសជនជាតិចិនម្នាក់តាមបណ្ដោយផ្លូវហាណូយ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនរេពេញផ្លូវ ខណៈពេលមុខដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតមកខាងស្ដាំបុករះយកតែម្ដងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកអង្គុយហូបមីឆានៅលើតុរត់ចែកជើងគ្នាព្រលឹងចុងសក់ បណ្ដាលឱ្យធុងទឹកកកនិងទូរកញ្ចក់រួមទាំងប្រដាប់ប្រដាសម្រាប់ធ្វើគុយទាវលក់ខ្ទាតរាយពេញចិញ្ចឹមផ្លូវរងការខូចខាតយ៉ាងដំណំ នឹងស្ត្រីម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តដឹកយកទៅព្យាបាលនៅឯមន្ទីរពេទ្យផងដែរ។ ចំណែកអ្នកបើកបរបង្កដែលជាជនជាតិចិននោះត្រូវបានប្រជាពលរដ្ឋនិងម្ចាស់ផ្ទះអ្នកលក់គុយទាវធ្វើការឃាត់ខ្លួនបានភ្លាមៗយកទៅប្រគល់ឲ្យសមត្ថកិច្ច ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីធ្វើការវាស់វែងនិងយករថយន្តបង្ករួមទាំងអ្នកបើកបរទៅកាន់អធិការដ្ធាន នគរបាលចរាចរណ៍ផ្លូវគោកខណ្ឌសែនសុខរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។សូមអរគុណ

ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដោយមានកិច្ចសហការល្អពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធចំរុះ អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ នៅត្រង់សំណង់ទ្វារទឹកចាស់…

យុទ្ធនាការអន្តរាគមន៍បិទផ្ចិតទំនប់-ផ្លូវបន្ត នៃព្រឹត្តិការណ៍ទឹកជំនន់ស្ទឹងព្រែកត្នោត ក្រោមការដឹកនាំ និងបញ្ជាដោយផ្ទាល់ពីសំណាក់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដោយមានកិច្ចសហការល្អពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធចំរុះ អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ នៅត្រង់សំណង់ទ្វារទឹកចាស់ដែលគេបានលប់ជាច្រើនឆ្នាំមកហើយកសាងឡើងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ស្ថិតភូមិកន្ទុយទឹក លើសណ្តរស្ទឹងព្រែកត្នោត ត្រូវបានក្រុមការងារខិតខំជួសជុលយ៉ាងសកម្ម បានបិទផ្ចិតតួទំនប់តាំងពីថ្ងៃម្សិលមិញទី២៨ ខែតុលា ឆ្នាំ២០២១ និងបានចាក់បំពេញដីតួផ្លូវទំនប់សម្រេចដោយជោគជ័យតាមផែនការកំណត់នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ ។ ពេលនេះក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម កំពុងបន្តជួសជុលកែលម្អផ្លូវបន្ថែម ដើម្បីបើកបម្រើដល់ការធ្វើចរាចរណ៍ជាប្រក្រតីភាពឡើងវិញ…

ព្រះរាជពិធីបុណ្យខួបលើកទី១៧ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ក្នុងព្រះរាជវរោកាសដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី១៧ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរបវរមហាប្រ​សើរ និងសូម​លើកហត្ថទាំង​ទ្វេ​ប្រណមបួងសួងដល់គុណបុណ្យព្រះរតន​ត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយ​ក្នុង​លោក​ មាន​ទេវតារក្សាព្រះមហាស្វេតច្ឆ​ត្រ ទេវតាឆ្នាំថ្មី ព្រះបារមី​ ព្រះវិញ្ញាណក្ខន្ធអតីត​ព្រះមហាក្ស​ត្រ ព្រះមហាក្ស​ត្រិយានី​ខ្មែរ​គ្រប់​ព្រះអង្គ និងដួង​ព្រះវិញ្ញានក្ខន្ធ ព្រះបរមរតន​កោដ្ឋ សូម​តាមបីបាច់​ថែរក្សា​ប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ មហាប្រ​សើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិត​លើត្បូង ទ្រង់មាន​ព្រះរាជសុខភាពបរិបូរណ៍ ព្រះរាជកាយពលវិបុលមាំមួន…

បើកបរខ្វះការប្រុងប្រយ័ត្នរថយន្ត០៣គ្រឿងបុងរះបន្តកន្ទុយគ្នារងការខូចខាតទាំងស្រុង…..

រាជធានីភ្នំពេញ÷រថយន្តបីគ្រឿងបានបុករះនិងបន្តកន្ទុយគ្នាពីរគ្រឿងហើយជ្រុលទៅបុករថយន្តមួយគ្រឿងទៀតឡើងទៅទើរលើសួនច្បារពីចែកទ្រូងផ្លូវ បង្ករមានការកក់ស្ទុះចរាចរណ៍តែសំណាងល្អមិនមានអ្នករងរបួស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតហេតុនៅវេលាម៉ោង៩ និង ០៥ នាទីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំនុចមុខបុរីមេង្គ ស៊ីធី តាមបណ្ដោយផ្លូវជាតិលេខ៦ នៅភូមិសំបួរមាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ រថយន្តទាំងបីគ្រឿងមាន ទី១មានរថយន្តម៉ាកកាមេរីឆ្លាម ពណ៍ទឹកមាស ស្លាកលេខភ្នំពេញ 2L 9058 រងការខូចខាតរួញគូទក្រោយ បែកកញ្ចក់ខាងក្រោយបែកកង់ក្រោយខាងស្ដាំ និងបែកស្តុបមុខខាងឆ្វេង រថយន្តទី២ម៉ាក ហាយឡែនឌ័រ ពណ៍ខ្មៅ ស្លាកលេខភ្នំពេញ…

ជំនន់ទឹកភ្លៀងចូលដល់ផ្ទះពលរដ្ឋ អាវុធហត្ថភ្នំពេញចុះដល់គោលដៅទាំងយប់ជន្លៀសពលរដ្ឋមកទួលសុវត្ថិភាព…..

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមការណែនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ តាំងពី រសៀល រហូតដល់ ម៉ោង ០៨៖៣០នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ។ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង…

អភិបាលរាជធានីភ្នំពេញ បន្តចុះត្រួតពិនិត្យស្ថានភាពស្ទឹងព្រែកត្នោត និងទីតាំងដែលទឹកហូរច្រោះដាក់ ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋមួយចំនួនទៅកាន់ទីទួលមានសុវត្ថិភាពពេលស្ថានភាពធ្ងន់ធ្ងរ…..

ភ្នំពេញ៖ ឯកឧត្ដម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង៣ប្រភេទ បន្តត្រួតពិនិត្យស្ថានភាពទឹកនៅស្ទឹងព្រែកត្នោត និងទីតាំងដែលទឹកហូរច្រោះ ព្រមទាំងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋមួយចំនួនទៅកាន់ទីទួលមានសុត្ថិភាពផងដែរពេលមានស្ថានភាពធ្ងន់ធ្ងរ។ អាជ្ញាធរមូលដ្ឋាបានឲ្យដឹងថា ទ្វារទប់ទឹកមួយកន្លែងមានទីតាំងនៅចន្លោះរវាងក្នុងភូមិសាលា និងភូមិកន្តុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ ត្រូវបានទឹកហូរច្រោះតាំងពីម៉ោងប្រមាណ ១២៖៣០នាទី យប់រំលងអាធ្រាត្រថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។ ស្ថានភាពទឹកហូរច្រោះខាងលើនេះ អាចជះផលប៉ះពាល់ដល់ភូមិសាស្ត្រសង្កាត់មួយចំនួនដូចជា សង្កាត់គង់នយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួស…

លោកអភិបាលក្រុង ឃួ​ង ស្រេង ចុះ​ពិនិត្យស្ថានភាពទឹកជំនន់នៅ​ទំនប់​សណ្ដ​ស្ទឹង​ព្រែក​ត្នោត ខណៈ​ស្ថានភាព​ទឹក​កំពុង​ឡើង​ខ្លាំង….

​រាជធានីភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២១ បាន​ដឹកនាំ​មន្ត្រីរាជការ បន្ត​ចុះ​ពិនិត្យ និង​អន្តរាគមន៍​ជួយ​ទប់​ទំនប់​សណ្ដ ស្ទឹង​ព្រែក​ត្នោត ចាប់ពី​សង្កាត់​គង​ន​យ ដល់​សង្កាត់​ស្ពានថ្ម ដែល​ស្ថានភាព​ទឹក​កំពុង​បន្ត​ហក់​ឡើង​ខ្លាំង ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ ។ ការ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​កំពុង​បន្ត​ហក់​ឡើង​នេះ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២១ ដោយ​មានការ​ចូលរួម​ពី​លោកស្រី គឹ​ម ញឹ​ប អភិបាល​ខណ្ឌដង្កោ និង​មន្ត្រីរាជការ ជា​ច្រើន​រូប​ទៀត​ផង​ដែរ ។ កាលពី​ព្រឹក​ថ្ងៃអាទិត្យ…

សមត្ថកិច្ចអាវុធហត្ថចាប់ខ្លួន​ថៅកែ​ទិញ​-​លក់​រថយន្ត ម្នាក់បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​ប្រើ​សែក​ស្អុយ​២​សន្លឹក​ជាង​២០​ម៉ឺន​ដុល្លារ……

​រាជធានីភ្នំពេញ ៖ ថៅកែ​រកស៊ី​ទិញ​-​លក់​រថយន្ត​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែតុលា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​នឹង​បទ «​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​» ករណី​ប្រើប្រាស់​មូលប្បទានប័ត្រ​អត់​មាន​សាច់ប្រាក់ (​សែក​ស្អុយ​) ប្រមាណ​ជាង​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ថៅកែ​ទិញ​-​លក់​រថយន្ត​រូប​នោះ​មានឈ្មោះ ផាត វុ​ទ្ធី ហៅ ជ្រុ​យ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ថៅកែ​ទិញ​-​លក់​រថយន្ត​ខាងលើ​នេះ បាន​រង​នូវ​ពាក្យបណ្តឹង​មួយ កាលពី​ថ្ងៃ​ទី​២៧ ខែកញ្ញា…

ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ករណីលួចទ្វារបងដែក……

ខេត្តព្រះសីហនុ ៖ នៅថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលប៉ុស្ត៍រដ្ឋបាលឃុំបិតត្រាំង សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានបង្ក្រាបករណីលួចមួយករណី ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង…

នគរបាលក្រុងប៉ោយប៉ែតបង្ក្រាបជនសង្ស័យ៣នាក់ ស្រី១នាក់លួចលក់ថ្នាំញៀនទ្រង់ទ្រាយធំជិត២៥គីឡូបញ្ជូនទៅតុលាការតាម ផ្លូវច្បាប់…….

ខេត្តបន្ទាយមានជ័យ ÷ ជនសង្ស័យ៣នាក់ក្នុងនោះមាន ស្រី១នាក់ លួចលក់ថ្នាំញៀនទ្រង់ទ្រាយធំ ត្រូវកំលាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកំលាំងនគរបាលប៉ោយប៉ែត បង្ក្រាបបាន រួមមាន វត្ថុតាងគ្រឿងញៀនជិត២៥គ.ក្រ, ថ្នាំគ្រាប់ពណ៌ក្រហម WYចំនួន៤កញ្ចប់ រួមទាំងសម្ភារៈមួយចំនួន។ នគរបាលជំនាញបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ នគរបាលជំនាញបានសហការ ជាមួយកំលាំង នគរបាលក្រុងប៉ោយប៉ែតធ្វើការការស្រាវជ្រាវឈានដល់ការបង្ក្រាបបានអ្នកលក់គ្រឿងញៀនទ្រង់ទ្រាយធំជាជនជាតិថៃ១នាក់ ឈ្មោះ SUCHAT WANSUWONG ភេទប្រុស ជនជាតិថៃ លិខិតឆ្លងដែនគ្មាន នៅចំណុចក្រោមដើមស្វាយ…