ខេត្តកំពង់ធំ ៖ អនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក ពៅ សម្បូរណ៍ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង ០០នាទី លោកស្រីឧត្ដមសេនីយ៍ត្រី កង កូយ ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស នឹងយេនឌ័រ បានដឹកនាំកម្លាំងការិយាល័យប្រឆាំងការជូញដូរមនុស្សនិងការពារអនីតិជន ចុះបង្ក្រាបករណី សញ្ចរកម្ម ០១ ករណី ជ្រកក្រោមស្លាកយីហោ ហាងស៊ុបមួយកន្លែង ដែលមានទីតាំង ស្ថិតក្នុងភូមិ ត្រពាំងឬស្សី ឃុំ ក្រយា ស្រុក សន្ទុកខេត្តកំពង់ធំ ។
ជាលទ្ធផល នៃកិច្ចប្រតិបត្តិការ លោកស្រីឧត្ដមសេនីយ៍ត្រី កង កូយ ស្នងការរង បានឱ្យដឹងថា សមត្ថកិច្ចជំនាញ បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ស្រី ០១ នាក់ ដែលជាម្ចាស់ទីតាំង ព្រមទាំង រំដោះជនរងគ្រោះបានចំនួន ០៥ នាក់ ស្រី អនីតិជន ចំនួន ០៣ នាក់។
ករណីខាងលើនេះ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបន្តនីតិវិធីទៅសាលាដំបូង ចាត់ការតាមផ្លូវច្បាប់ ៕





