Day: May 16, 2021

ពុទ្ធឱវាទ​ស្តីពី​អំពើ​អបាយ​មុខ ៤ ប្រការ​នាំ​ឲ្យ​កើត​នូវ​ក្តី​វិនាស

ខាងក្រោម​នេះ​ជា​ន័យ​សេចក្តី​ដកស្រង់​ពី​សៀវភៅ «ចិញ្ចឹម​កូន​តាម​គន្លង​ធម៌» នៃ​គេហទំព័រ ៥០០០ ឆ្នាំ ដែល​បក​ស្រាយ​ពី​អំពើ​អបាយ​មុខ ៤ ប្រការ​នាំ​ឲ្យ​កើត​មាន​សេចក្តី​វិនាស​ដូច្នេះ​ថា៖ «មនុស្ស​ដែល​មាន​ឈ្មោះ​ថា មាន​ចរិយា​សម្បត្តិ​គឺ ជា​ក្រុម​មនុស្ស​បាន​វៀរចាក​នូវ​អំពើ​អបាយ​មុខ​ពោល​ប្រធាន​នៃ​សេចក្ដី​វិនាស ៤ ប្រការ​គឺ​ការ​លេង​ស្រី ការ​សេព​ស្រា ការ​លេង​ល្បែង និង​ការ​សេព​គប់​បាប​មិត្ត។ បើ​មិន​មាន​ជំងឺ​ធ្ងន់ធ្ងរ​ទេ ក៏​ជា​ហេតុ​នាំ​ឲ្យ​ញៀន​ញ៉ាម​នូវ​ក្តី​ត្រេក​ត្រអាល​ដោយ​រាគៈ ត្រូវ​កាម​គុណ​ដឹក​មុខ ហ៊ាន​រហូត​ចាប់​រំលោភ​កុមារី​មិន​ទាន់​គ្រប់​អាយុ ឬ​ចាប់​រំលោភ​សេព​សន្ថវៈ លើ​ប្រពន្ធ​កូន​អ្នក​ដទៃ​ក៏​អាច​ទៅ​បាន​រហូត​ដល់​ថ្នាក់​ត្រូវ​ជាប់​គុក ជាប់​ខ្នោះ ច្រវាក់​យូរ​ខែ យូរ​ឆ្នាំ​ទៅ​តាម​ទង្វើ​ខ្លួន​បាន​ធ្វើ។ នេះ​ដោយសារ​តែ​ការ​លេង​ស្រី ជា​ហេតុ​នាំ​ឲ្យ​រឿង​ញៀន​ញ៉ាម​ក្នុង​កាមា​រម្មណ៍។ បើ​យើង​មិន​លេង​ស្រី​នោះ តើ​រឿង​ហេតុ​ទាំង​អស់​នោះ​កើត​ឡើង​បាន​ដែរ​ឬទេ? យើង​អាច​យល់​បាន…