Category: ព័ត៌មានសេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យដោះលែងយានយន្តដែល ក្រសួងសាធារណការ និងដឹកជញ្ជូនបានឃាត់ទុករយៈពេលមួយឆ្នាំ ក្នុងបទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់……

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុយនឹងច្បាប់ចំនួន ២២៩គ្រឿង មុនកាលកំណត់ ដែលបានឃាត់ទុកនៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្តមួយចំនួន។ សូមជំរាបថា នាពេលថ្មីៗនេះ ដោយស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល ហើយរាជរដ្ឋាភិបាលបានរៀបចំកែសម្រួល និងដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងបរិបទក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដូចជា៖ ការបើកឱ្យដំណើរការឡើងវិញ សាលារៀន ផ្សារទំនើប ផ្សារសាធារណៈ តំបន់ទេសចរណ៍…

នគរបាលបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៦នាក់ ដែលពាក់ព័ន្ធករណីគ្រឿងញៀន……

ខេត្តព្រះសីហនុ ៖ នៅថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំសម្របសម្រួលដោយលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១…

រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកដល់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បន្តពិនិត្យមេីល និងបូកសរុបថាតេីមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប៉ុន្មានដងនៅក្នុងរយ:បីខែ ?

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានធ្វេីការរំលឹកជូនដល់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បន្តពិនិត្យមេីល និងបូកសរុបថា តេីមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប៉ុន្មានដងនៅក្នុងរយ:បីខែ ? ហេីយដល់ពេល ១ ឆ្នាំបូកសរុបម្តង ដេីម្បីបានដឹងទាំងអស់គ្នា អំពីក្រុមដែលតែងបាននិយាយ ផ្សព្វផ្សាយព័ត៌មាន មិនពិតច្រេីនដងជាងគេ។សម្រាប់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ ត្រូវតែផ្សព្វផ្សាយតែព័ត៌មានណាពិត ត្រឹមត្រូវ ហេីយសម្រាប់ក្រសួងព័ត៌មាន គឺពិនិត្យថាតេីព័ត៌មាននោះប្រកបដោយវិជ្ជាជីវ: ដែរឬទេ។ ប្រសាសន៏របស់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលេីកឡេីងនៅ…

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបំភ្លឺ​បន្ថែម​ពាក់ព័ន្ធ​ករណី​បុរស​ម្នាក់​បាន​បង្ហោះ​រៀបរាប់​ រឿង​ដែល​គាត់ចាញ់បោកគេនៅខេត្តព្រះសីហនុ…..

​ខេត្ត​ព្រះ​សីហ​នុ​ ៖​ កាលពី​ថ្មីៗ​នេះ​ មាន​បុរស​ម្នាក់​បង្ហោះ​រៀបរាប់​អំពី​ករណី​របស់​ខ្លួន​ថា​ “​ខំ​ស្កាត់​មក​រក​ការងារ​ធ្វើ​ហើយ​ចាញ់បោក​ចិន​ និង​ខ្មែរ​ទៀត​”​ ។​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នរ​គ​របាល​ខេត្ត​ ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ចុះ​ស្រាវជ្រាវ​រក​ករណី​ខាងលើ​ ដោយ​កំណត់​រក​ឃើញ​ជន​រង​គ្រោះ​មានឈ្មោះ​ ធឿ​ន​ វិ​ទ្ធី​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​ប្អូនស្រី​ជីដូនមួយ​ នៅ​ម្តុំ​ចំការ​ស្ពៃ​ស្ថិត​ក្នុងភូមិ​៣​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​…

ឃាត់ខ្លួន ប្រធានសាខា គ្រឹៈស្ថានវិវឌ្ឍន៍ហ្គោលដិន ស្រុកស្វាយអន្ទរ ម្នាក់ ពាក់ព័ន្ធ ករណី ឃាតកម្ម……

ខេត្តព្រៃវែង៖ កម្លាំងនគរបាលខេត្តព្រៃវែងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប្រធានសាខាគ្រឹៈស្ថានវិវឌ្ឍន៍ហ្គោលដិនស្រុកស្វាយអន្ទរ ពាក់ព័ន្ធករណីឃាតកម្ម កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២១និង២០នាទី នៅចំណុចក្នុងបន្ទប់ក្នុងគ្រឹៈស្ថានវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែន សាខាស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងនគរបាលខេត្តព្រៃវែង បានឲ្យដឹងថាជនរងគ្រោះ(សព) ឈ្មោះមុំ ចិន្តា ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិ៨ សង្កាត់កំពង់លីវ ក្រុងព្រៃវែង ខេត្តព្រៃវែង ជាបុគ្គលិគ្គសាខាវិវឌ្ឍន៍ហ្គោឌិន ហ្វាយនែន។ លោកស្នងការរងនគរបាលខេត្តព្រៃវែង បានបន្តថាក្រោយពីទទួលបានដំណឹងលោក ចាន់…

គិតមកដល់ពេលនេះស្ថានភាពទឹកស្ទឹងសែនពុំទាន់មានអ្វីគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែនទេ……..

(ខេត្តព្រះវិហារ) ស្ថានភាពទឹកស្ទឹងសែន ក្នុងទីរួមខេត្តព្រះវិហារ ដោយមានភ្លៀងនៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បរិមាណទឹកភ្លៀងមានរហូតដល់៩៣,៤ មម ធ្វើឲ្យទឹកស្ទឹងសែនហក់ឡើង កម្ពស់១១,៨០ និងជន់លិចភូមិមួយចំនួននៅក្នុងក្រុងព្រះវិហារ តំបន់ទាប ដូចខាងក្រោម ៖ ១-ភូមិស្រះឈូក សង្កាត់កំពង់ប្រណាក២-ភូមិដំណាក់ សង្កាត់កំពង់ប្រណាក៣-ភូមិកំពុងចម្លង សង្កាត់កំពង់ប្រណាក៤-ភូមិអភិវឌ្ឈ សង្កាត់បាលហាល ក្រុងព្រះវិហារ៥-ភូមិស្ថាពរ សង្កាត់បាលហាល ក្រុងព្រះវិហារគិតមកដល់ពេលនេះស្ថានភាពទឹកស្ទឹងសែនពុំទាន់មានអ្វីគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែនទេ ៕

ឯកឧត្តម គួច ចំរើន ថ្លែងអំណរគុណ និងកោតសរសើរ ដល់ក្រុមយុវជនស្មគ្រចិត្តស្រុកស្ទឹងហាវ ដែលបានចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការីករាល ដាលនៃជំងឺកូវីដ-១៩……

ខេត្តព្រះសីហនុ÷នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ អញ្ជើញសំណេះសំណាលជាមួយក្រុមយុវជនស្មគ្រចិត្តសហភាពសហព័ន្ធយុវជនស្រុកស្ទឹងហាវ ដែលបានចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការីករាល ដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ ខេត្តព្រះសីហនុចំនួន ៨១នាក់ ។ លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវមានប្រសាសន៍ស្វាគមន៍ និងរាយការណ៍អំពីកម្មភាពការងាររបស់លោក គ្រូ អ្នកគ្រូ និងសិស្សានុសិស្សយុវជនសហភាពសហព័ន្ធយុវជនស្រុកស្ទឹងហាវ ចំនួន ៨១នាក់ ស្រី ៣៩នាក់ ក្នុងនោះលោគ្រូ អ្នកគ្រូ…

អភិបាលខណ្ឌពោធិ៍សែនជ័យ ចុះសួរសុខទុក្ខនិងផ្ដល់គ្រឿងឧបភោគ បរិភោគ និងថវិកា មួយចំនួនជូនដល់មន្ត្រី១រូប មានជំងឺធ្ងន់ធ្ងរ……..

រាជធានីភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោកហែម ដារិទ្ធ នៅព្រឹកថ្ងៃទី២៦កញ្ញានេះ បានដឹកនាំមន្ត្រី សាលាខណ្ឌ មួយចំនួន ចុះទៅសួរសុខទុក្ខនិងផ្ដល់នូវគ្រឿងឧបភោគ បរិភោគព្រមទាំងថវិកាមួយចំនួន ជូនដល់មន្ត្រីជាប់កិច្ចសន្យាមួយរូបដែលមានជំងឺធ្ងន់ធ្ងរ កំពុងសំរាកព្យាបាលនៅផ្ទះ ស្ថិតក្នុងភូមិ សង្កាត់សំរោងក្រោមខណ្ឌពោធ៏សែនជ័យ ក្រោយពីធ្វើការវះកាត់អស់ជាច្រើនលើកមិនទាន់ជាសះស្បើយនូវឡើយនោះ។ មន្ត្រីដែលមានជំងឺរូបនេះ មានឈ្មោះភា ធារិទ្ធ ភេទប្រុសអាយុ៣២ឆ្នាំ ជាមន្ត្រីជាប់កិច្ចសន្យា បម្រើការងារនៅសាលាខណ្ឌពោធិ៏សែនជ័យ ហើយអំណោយដែលត្រូវប្រគល់ជូននេះ រួមមានទឹកដោះគោឆៅ៥ឡូ ក្រួចពោធិ៍សាត់២ឡូ ទឹកក្រូចមួយកេស នឹងថវិកាចំនួន១លាន១សែនរៀល។ ក្នុងឱកាសនៃការសួរសុខទុក្ខនោះ លោកហែម រិទ្ធ បានសូមជូនពរ…

សមត្ថកិច្ចឃាត់ជនសង្ស័យចំនួន ៣នាក់ សកម្មខាងលួចដោះស្លាកលេខរថយន្តប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញ……..

រាជធានីភ្នំពេញ៖ ជនសង្ស័យ ៣នាក់ មានជំនាញខាងលួចដោះស្លាកលេខរថយន្តប្រជាពលរដ្ឋដែលចតចោល ក្នុងរាជធានីភ្នំពេញ ត្រូវបានមន្ត្រីនគរបាលខណ្ឌដូនពេញ ចាប់ឃាត់ខ្លួន កាលពីវេលាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុច T3 តាមបណ្ដោយផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយដកហូតបានវត្ថុតាង មានស្លាកលេខរថយន្តមួយចំនួន រួមនឹង PassApp ពណ៌លឿង ១គ្រឿង ដែលជាមធ្យមបាយធ្វើដំណើរសម្រាប់ធ្វើសកម្មភាព។ តាមប្រភពព័ត៌មាន ពីមន្រ្តីជំនាញនៃ អធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បានឱ្យដឹងថា មុនពេលចាប់ខ្លូនជនសង្ស័យទាំង ៣នាក់…

តុលាការខេត្តកំពង់ធំកោះហៅមេឃុំពពក និងមេភូមិក្រសាំងចូលឆ្លើយបំភ្លឺ ពាក់ព័ន្ធនឹងការឈូសឆាយដីព្រៃយកធ្វើកម្មសិទ្ធិ…….

មហាជនកំពុងតែរង់ចាំមើល អំពីសកម្មភាពមន្រ្តីមូលដ្ឋានដែលបានគប់គិតគ្នាជាប្រព័ន្ធនឹង ក្លែងបន្លំឯកសារសាធារណៈដើម្បីបិទបាំងប្រព្រឹត្តបទល្មើសឈូសឆាយដីព្រៃដែលរដ្ឋសំរាំងទុក និងដីអភិរក្សសត្វខ្សឹបនៅក្នុងភូមិសាស្រ្តទឹកដីឃុំពពក ស្រុកស្ទោងខេត្តកំពង់ធំ ខណៈដែលព្រះអាជ្ញាសាលាតំបូងខេត្តកំពង់ធំចេញដីកាកោះហៅ ឲ្យលោកមេឃុំ និងលោកមេភូមិ ចូលឆ្លើយបំភ្លឺ។ លោក សាយ វាសនា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ធំ បានចេញដីកាកោះហៅករណីសំណុំរឿងព្រហ្មទណ្ឌលេខ៥០១ ឲ្យលោក កែវ នន មេឃុំពពក និងលោក ឡេង សុខា មេភូមិក្រសាំង កាលពីថ្ងៃទី២២ ខែកញ្ញា ឲ្យចូលខ្លួនទៅឆ្លើយបំភ្លឺនៅថ្ងៃទី១២ ខែតុលា ឆាំ២០២១ នេះពាកព័ន្ធនឹងការឈូឆាយដីព្រៃដើម្បីយកធ្វើកម្មសិទ្ធិ ដែលបានប្រព្រឹត្តនៅក្នុងភូមិក្រសាំង ឃុំពពក…