ដំណឹងល្អ ថៅកែស្វាយនៅស្រុកខ្មែរប្រកាសទិញស្វាយមួយថ្ងៃ ៥០ តោន ពីប្រជាជនខ្មែរទូទាំង២៥ ខេត្តក្រុង
ប្រជាពលរដ្ឋខ្មែរភាគច្រើនតែងតែពោលថានៅពេលដែលដាំដំណាំផ្លែឈើដែលអាចប្រមូលផលបានហើយ ជាពិសេសនោះផ្លែស្វាយតែម្តង ប៉ុន្តែបែជាគ្មានអ្នកទិញទៅវិញ ទន្ទឹមគ្នានោះផងដែរពួកគាត់មិនដែលសូម្បីតែស្វែងរកទីផ្សារក្នុងការលក់ផ្លែឈើទាំងនោះឡើយ ។ ជួបសម្ភាសជាមួយ Business Cambodia បងស្រីម្នាក់ឈ្មោះថា ឃឿន សុខនី ដែលជាថៅកែប្រមូលទិញស្វាយពីប្រជាពលរដ្ឋទាំង ២៥ ខេត្តក្រុងក្នុងមួយថ្ងៃប្រមាណជា ៥០តោន ។ តាមរយៈការសម្ភាសខាងលើដដែល បងស្រីបានមានប្រសាសន៍ថាក្នុងមួយថ្ងៃគាត់ទទួលទិញយកស្វាយប្រមាណពី ៧០០តោន ទៅ ១០០តោន ។ គាត់បានបន្ថែមទៀតថាសព្វថ្ងៃនេះបងស្រីមានដៃគូរសហការក្រៅប្រទេសចំនួនបី រួមមាន ប្រទេសថៃ ចិន និងវៀតណាមផងដែរក្នុងការទិញស្វាយនាំចេញទៅក្រៅប្រទេស បន្ថែមពីនេះទៀតនោះគាត់ក៏មានរោងចក្រសហការចំនួន៥ផងដែរនៅស្រុកខ្មែរសម្រាប់កែច្នែផលិតផលផ្លែស្វាយនេះ ។ សម្រាប់ការកែច្នែផលិតផលស្វាយនេះផងដែរមានដូចជា…
