Category: ឃ្លាំងគំនិត

បទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ…..

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ…….. អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃទី៣១-០៨-២០២១ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វេីការប្រជុំជួរកម្លាំងអន្ដរាគមន៏ចំនួន៣០នាក់ ដេីម្បីត្រួតពិនិត្យកម្លាំង ឯកសណ្ឋាន សក់ក្បាល និងការគោរពវិន័យ ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី តឹង សុធី ស្នងការរង និង លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ។

បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តតាកែវមានបញ្ហាអ្វីអាចខលមកលេខ Hot Line នៃស្នងការដ្ឋាន…

បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តតាកែវមានបញ្ហាអ្វីអាចខលមកលេខ Hot Line នៃស្នងការដ្ឋានខេត្តរាយការណ៍បាន……. ខេត្តតាកែវ៖ នាព្រឹកថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។ ក្នុងក៏មានការរួមដំណើរដោយក្រុមការងារ អញ្ជើញត្រួតពិនិត្យបន្ទប់ប្រចាំបញ្ជា(Hot line )តាមវេន និងទូរស័ព្ទសម្រាប់ទទួលព័ត៌មានទាន់ហេតុការណ៍ពីប្រជាពលរដ្ឋ (០៩៧៧៧៨០០០៥) អំពីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសារធារណៈរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តតាកែវប្រចាំថ្ងៃផងដែរ៕

ប្រពន្ធ័គ្រប់គ្រង ទីផ្សារបណ្តាញ បណ្តាញទីផ្សារ Network Marketing

Sophat Technology ផ្តល់ជូននូវ វិបសាយ និងប្រពន្ធ័គ្រប់គ្រង ល្អបំផុតសម្រាប់អាជីវកម្មខ្នាតតូច ធំ គ្រប់ប្រភេទ 💚 ប្រពន្ធ័គ្រប់គ្រង បណ្តាញទីផ្សារ Network Marketing 💚 ប្រពន្ធ័គ្រប់គ្រង សាលារៀន School management system 💚 ប្រពន្ធ័គ្រប់គ្រង អចលនទ្រព្យ Property Management System 💚 ប្រពន្ធ័គ្រប់គ្រង ការលក់ និង ប្រពន្ធ័គ្រប់គ្រងជាច្រើនទៀត…

ឈាមស្រែកស្បែកហៅ! ឃាត់ខ្លួនជនដៃដល់ សម្លាប់ក្មេងប្រុសអាយុ១២ម្នាក់ប្លន់យកទ្រព្យសម្បត្តិ…..

ឈាមស្រែកស្បែកហៅ! ឃាត់ខ្លួនជនដៃដល់ សម្លាប់ក្មេងប្រុសអាយុ១២ម្នាក់ប្លន់យកទ្រព្យសម្បត្តិ នៅទីបំផុតជនដៃដល់ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនយកទៅសួរនាំជុំវិញករណី ចាក់សម្លាប់ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ប្លន់យកទ្រព្យសម្បត្តិរីឯបក្ខពួកផ្សេងទៀតគេចខ្លួនបាត់។ មុននេះមានហេតុការណ៍ នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅបន្ទប់ជួលលេខ១៣ជាន់ទី២ ភូមិត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះគៀន ដារ៉ា ភេទប្រុសអាយុ១២ឆ្នាំ ជាសិស្សរស់នៅបន្ទប់ជួលលេខ៥ជាមួយម្តាយ ជាន់ទី១ ភូមិ សង្កាត់កេីតហេតុខាងលេី មានស្រុកកំណេីតនៅស្រុកកោះក្រឡ ខេត្តបាត់ដំបង។ ចំណែកជនដៃដល់ឈ្មោះគ្រីប ណាន់ ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ១៣ ជាន់ទី២។

សូមចូលរួមអបអរសាទរចំពោះលោកឧកញ៉ា យ៉ន សេងហាន

សូមចូលរួមអបអរសាទរចំពោះលោកឧកញ៉ា យ៉ន សេងហាន ក្នុងឪកាសដែលសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់ជាឧត្តមទីប្រឹក្សាផ្ទាល់ មានគោរម្យ៍ងារ ពហូហត្ថាចិន្តាសង្គហមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍​នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដ៏វិសេសវិសលនេះ ខ្ញុំបាទសូមជូនពរបវរមហាប្រសើដល់លោកឧកញ៉ាសូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារៈកិច្ច

កិច្ចប្រជុំសាមញ្ញលើកទី២៧អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ…

កិច្ចប្រជុំសាមញ្ញលើកទី២៧អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ..!! នៅព្រឹកថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៨ៈ៣០នាទីព្រឹក រដ្ឋបាលខណ្ឌព្រែកព្នៅ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាព លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ និង ឯកឧត្តម សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌ និងមានការចូលរួមជាកិត្តិយសពី ឯកឧត្តម និងលោកជំទាវ…

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានចុះពិនិត្យមើលការសាងសង់ស្ពានមួយកន្លែង

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានចុះពិនិត្យមើលការសាងសង់ស្ពានមួយកន្លែងនៅក្នុងភូមិទ្វីខាងត្បូង ក្នុងសង្កាត់អណ្តូងខ្មែរ!! កំពត៖ នៅរសៀលថ្ងៃ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព-សៈ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ជាវ តាយ អភិបាលនែគណៈអភិបាលខេត្តកំពត ឯកឧត្តមអភិបាលខេត្តរង អឹុង ឆាយ និងមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត បានចុះពិនិត្យមើលការសាងសង់ស្ពានមួយកន្លែង ដែលស្ពាននេះត្រូវបានកំពុងសាងសង់មិនទាន់រួចរាល់នៅឡើយទេ។ សូមបញ្ជាក់ផងដែរថា ស្ពាននេះត្រូវបានសាងសង់ភ្ជាប់ពីភូមិទ្វីខាងត្បូងនៃសង្កាត់អណ្តូងខ្មែរ ទៅភូមិតាអង្គ នៃសង្កាត់ត្រើយកោះ។ ក្រៅពីអញ្ជើញទៅពិនិត្យមើលការសាងសង់ស្ពាន…

សេចក្ដីសម្រេច ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ

👉.សេចក្ដីសម្រេច ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ “ប្រភពសាលារាជធានីភ្នំពេញ”

ឆ្លងចរន្តអគ្គិសនីឆាបឆេះមន្ទីរពហុព្យាបាល និងសម្ភារ សុខ លាភ មេត្រី ខូចខាតសម្ភារៈមួយចំនួននៅខណ្ឌបឹងកេងកង

(រាជធានីភ្នំពេញ​)៖​ មានករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង​ ១០និង២០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦០ ភូមិ១ ក្រុម៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ​ ព្រមទាំងឆាបឆេះអស់សម្ភារៈមួយចំនួន។ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ម្ចាស់ផ្ទះឈ្មោះ សុខ​ វិសាល​គុណ​ ភេទប្រុស អាយុ​ ២៥ឆ្នាំ​ ជាម្ចាស់គ្លីនិក មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារតែ…

ថ្ងៃសែនចិនមិនទាន់នឹងឆ្លងផុតទៅផងស្រាប់តែបុរសជនជាតិចិនម្នាក់ស្រវឹងជោកជាំ

ថ្ងៃសែនចិនមិនទាន់នឹងឆ្លងផុតទៅផងស្រាប់តែបុរសជនជាតិចិនម្នាក់ស្រវឹងជោកជាំបើករថយន្តជ្រុលទៅបុករះធុងទឹកកកនឹងបង្គោលភ្លើងបាក់រាបដល់ដី… ភ្នំពេញ÷បុរសជនជាតិចិនម្នាក់ស្រវឹងជោកជាំបើករថយន្តក្នុងល្បឿនលឿនជ្រុលទៅបុករះទូទឹកកកនិងទូបារីរបស់ប្រជាពលរដ្ឋហើយថែមទាំងបង្កបុកបង្គោលភ្លើងមួយដើមទៀតដែលនៅជាប់នឹងចិញ្ចឹមផ្លូវបាក់រាបដល់ដីរងការគួរខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង២០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ សិទ្ធិតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី០៣ ខណ្ឌពោធ៌សែនជ័យ រាជធានីភ្នំពេញ ។ យំតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសជនជាតិចិនម្នាក់ស្រវឹងជោកជាំបើករថយន្តម៉ាកហ្វតពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AQ-8166 បើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតរេពេញផ្លូវ កិនណៈពេលមកដល់ត្រង់នឹងចំណុចកើតហេតុខាងលើក៏បានរេចង្កូតទៅបុកឈាមមួយនឹងបង្គោលភ្លើងមួយដើមបាក់រាបដល់ដីរថយន្តបង្កងនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅធុងទឹកកកនិងទូបារីរបស់ប្រជាពលរដ្ឋហើយជ្រុលធ្លាក់ទៅក្នុងប្រឡាយទឹកបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់និងរងការខូចខាតយ៉ាងដំណំ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ក៏បានយករថយន្តបង្កទៅរក្សាទុកនៅឯកចរាចរណ៍ផ្លូវគោកនៃការិយាល័យនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ។