Category: ឃ្លាំងគំនិត

សាខាកាកបាទក្រហមកម្ពុជាបាននាំយកនូវអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋទីទាល់ 28 គ្រួសារ និងប្រគល់ផ្ទះចំនួន 3 ខ្នងនៅស្រុកបសេដ្ឋ……

ខេត្តកំពង់ស្ពឺ÷ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែដាស់តឿនឲ្យសាខា និងអនុសាខាទាំងអស់ នាំយកនូវអំណោយមនុស្សធម៌ និងសង់ផ្ទះ ទំហំ 4 ម៉ែត្រគុណនឹង 6ម៉ែត្រ ជញ្ជាំង និងដំបូលប្រក់ស័ង្កសី ជូនដល់បងប្អូនប្រជាពលរដ្ឋទីទាល់ ដោយមិនប្រកាន់ជាតិ សាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ឲ្យតែបងប្អូនប្រជាពលរដ្ឋណាជួបការលំបាក ឬទុរគតជន និងជនងាយរងគ្រោះនៅគ្រប់ទីកន្លែង។ សម្ដេចតែងតែដាស់តឿនជាប្រចាំ ឲ្យសាខា និងអនុសាខា ផ្ដល់ជូនជាប្រចាំនូវគ្រឿងឧបភោគ បរិភោគ…

ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ ទទួលបានអំណោយរថយន្តសង្គ្រោះបន្ទាន់ចំនួន ០១គ្រឿង​ ពី​ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន…………

ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ ទទួលបានអំណោយរថយន្តសង្គ្រោះបន្ទាន់ចំនួន ០១គ្រឿង​ ពី​ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន ខេត្តមណ្ឌលគិរី៖​ នាព្រឹកថ្ងៃពុធ​ ៩កេីត​ ខែភទ្របទ​ ត្រីស័ក​ ពុទ្ធសករាជ​ ២៥៦៥​ ត្រូវនឹងថ្ងៃទី១៥​ ខែកញ្ញា​ ឆ្នាំ២០២១​ លោកឧត្តមសេនីយ៍ទោ​ ឡោ​ សុខា​ ស្នងការនគរបាលខេត្ត​មណ្ឌលគិរី​ និងសហការី​ បានទទួលអំណោយដ៏ថ្លៃថ្លាពី​ ឯកឧត្តម សាយ​ សំអាល់​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ នូវ​រថយន្តសង្គ្រោះបន្ទាន់ចំនួន ០១គ្រឿង សម្រាប់បំពាក់ជូន ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ ដែលពិធីនេះធ្វេីឡេីងនៅទីស្តីការក្រសួងបរិស្ថាន​…

ម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សរបួសធ្ងន់និងស្រាល ២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលពេញផ្លូវ……….

ម៉ូតូដឹកទំនិញតាមអនឡាញដូចគ្នា២គ្រឿង បុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សរបួសធ្ងន់និងស្រាល ២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលពេញផ្លូវ………. រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ R៨ កែងនឹងលេខ៥៦៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ម៉ូតូ ម៉ាក suzuki Let’s ពណ៌សទឹកប្រាក់ពាក់ស្លាកលេខព្រៃវែង 1P-4812 ដោយមានភ្ជាប់ជាមួយធំដឹកឥវ៉ាន់ swag staff I’m here for…

គួរអោយសោកសង្រ្វែកណាស់បុរសម្នាក់ធ្លាក់ពីលើចុងត្នោតស្លាប់យ៉ាងអាណោចអាធម្ម……….

ខេត្តកំពង់ធំ÷ គួរអោយអាសូរ បុរសម្នាក់បានធ្លាក់ពីលើចុងត្នោតចំបង្គោលរបង់ជង់ចុងចង្កាជាប់ឆ្កឹង ស្លាប់នៅកន្លែងកើតហេតុ ៗការនេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅចំនុចដើមត្នោតខាងក្រោយភូមិ ជាន់លែង ឃុំមានជយ័ ស្រុក សណ្ដាន់ ខេត្តកំពង់ធំ។ តាមប្រភពព័ត៏មានពីប្រជាពលរដ្នបានអោយដឹងថា ជនរងគ្រោះឈ្នោះ ស្រី ឆាំ ភេទ ប្រុស អាយុ ៤៩ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ មានមុខរបរជាអ្នកឡើងត្នោតកៀនយកទឹកត្នោតធ្វើត្នោតជូរនិងធ្វើស្ករត្នោត។ តាមការអោយដឹងពីសមត្ថកិច្ចប៉ុស្តិ៍ មានជ័យ ដែលបានចុះពិនិត្យកន្លែងកើតហេតុបានសន្និដ្ឋានថា មូលហេតុដែលជនរងគ្រោះធ្លាក់ ដោយរៀបរាប់ថាដើមត្នោត២ដើមនៅក្បែរគ្នា…

លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត អត្តលេខ ៦៥២១២ ត្រូវបានតែងតាំងជា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប……..

ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃច័ន្ទ ០៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានប្រារព្ធពិធីតែងតាំង និងចូលកាន់តំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម…

ក្រសួង​ព័ត៌មាន សហការ​ជាមួយ​ក្រុមហ៊ុន​ហ្វេ​សប៊ុក នឹង​លុប​ទំព័រ​ហ្វេ​សប៊ុក ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ចោល​……..

រាជធានី​ភ្នំពេញ ៖ចេញផ្សាយ ថ្ងៃទី ១៣ ខែ កញ្ញ្ញា ឆ្នាំ ២០២១មន្ត្រី​ជំនាញ​ក្រសួង​ព័ត៌មាន ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួង​មហាផ្ទៃ ក្រសួង​ប្រៃសណីយ៍ និង​ក្រុមហ៊ុន​ហ្វេ​សប៊ុក នឹង​ឈានទៅរក​ការបិទ​ទំព័រ​ហ្វេ​សប៊ុក ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ជុំវិញ​ករណី វីរុស​កូរ៉ូណា និង​ព័ត៌មាន​ក្លែងក្លាយ ផ្សេងទៀត ដែល​បង្ក​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​សង្គមជាតិ​។​ ​ក្រសួង​ព័ត៌មាន​កំពុង​បំពេញ​កិច្ចការ​យ៉ាង​មមាញឹក ក្នុង​ការតាមដាន និង​កំណត់​រាល់​វេបសាយ និង​ទំព័រ​ហ្វេ​សប៊ុក ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ជុំវិញ​ករណី​វីរុស​កូរ៉​ណា ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​កាន់តែ​មាន​កា​រ​ភិតភ័យ​។​ ​វិធានការ​នេះ ធ្វើឡើង​គ្រប់​វេបសាយ និង​ទំព័រ​ហ្វេ​សប៊ុក​ព័ត៌មាន ដែល​បាន​ចុះបញ្ជី​ជាមួយ​ក្រសួង​ព័ត៌មាន និង​មិន​បាន​ចុះបញ្ជី ដោយ​មាន​ចំណាត់ការ​ផ្សេងៗ​គ្នា…

អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ០១នាក់ បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ………

អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ០១នាក់ បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមដីកាបញ្ជាឲ្យចូលខ្លួន ពាក់ព័ន្ធករណីឆបោក……… រាជធានីភ្នំពេញ ÷ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងជំនាញ ការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូននារីម្នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមដីកាបញ្ជាឲ្យចូលខ្លួន លេខ២៩៨ អ.យ.ថ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ របស់លោកស្រី សុង ឆវ័ន្តព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ឆបោក។ ជនសង្ស័យ ខាងលើមានឈ្មោះ សៀក ស្រីណែត…

អគ្គីភ័យឆាប់ឆេះឃ្លាំងស្តុកគ្រឿងចក្រ មួយកន្លែងតាមបណ្ដោយផ្លូវលំនៅក្នុងខណ្ឌឬស្សីកែវ……

រាជធានីភ្នំពេញ÷អគ្គិភ័យបានឆាបឆេះឃ្លាំងយាន្តដ្ឋាន ជុសជុលគ្រឿងចក្រមួយកន្លែង យ៉ាងសន្ធៅសន្ធៅ រហូតកម្លាំងសមត្ថកិច្ច នៃការិយាល័យ បង្ការ និង ពន្លត់អគ្គីភ័យចេញរថយន្ត ពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២ និង៤០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចយាន្តដ្ឋានជុសជុលគ្រឿងចក្រមួយកន្លែង ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ផ្សែង រួមជាមួយអណ្តាតភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅ ក្នុងយាន្តដ្ឋានជុសជុលគ្រឿងចក្រ មួយកន្លែងគ្មានមនុស្សនៅនោះទេ រហូតប្រជាពលរដ្ឋដែលរស់នៅក្បែ កន្លែងកើតហេតុបានរាយការណ៍ទៅ…

ពិតជាគួរឲ្យអាសូរណាស់ក្មេងប្រុសពីរនាក់បងប្អូនជីដូនមួយបាននាំគ្នាទៅលេងទឹកប្រឡាយលង់ស្លាប់ទាំង២នាក់…

រាជធានីភ្នំពេញ÷ក្មេងប្រុសពីរនាក់បងប្អូនជីដូនមួយបាននាំគ្នាចុះទៅលេងទឹកប្រឡាយ បណ្ដាលឲ្យលង់ស្លា ប់ទាំងពីនាក់យ៉ាងអាណោចអាធ័ម រីឯសពក្មេងប្រុសទាំង២នាក់នោះមកដល់ពេលនេះ ទើបតែរកឃើញកាលពីម៉ោង ៥ ទៀបភ្លឺចំណែកសពក្មេងប្រុសម្នាក់ទៀតរកឃើញតាំងពីក្បាលល្ងាច។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០៥នឹង៣៥នាទីព្រលប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ នៅត្រង់ចំណុចភូមិវាល ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពកុមារារងគ្រោះទី០១ៈមាន ឈ្មោះ សិទ្ធី លីហ័រ ភេទប្រុស អាយុ០៦ ឆ្នាំ សព្វថ្ងៃ រស់នៅក្នុងបន្ទុកឪពុកម្ដាយ បច្ចុប្បុន្ន ស្នាក់នៅភូមិវាល ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ នឹងកុមារាទី០២ៈដែលដែលទើបនឹងរកឃើញមាន ឈ្មោះ…

ឯកឧត្តមស៊ឹម វុទ្ធាអគ្គលេខាធិការរងនៃវេទិកាសម្ព័ន្ធអង្គការសង្គមស៊ីវិលសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី………..

ឯកឧត្តមស៊ឹម វុទ្ធាអគ្គលេខាធិការរងនៃវេទិកាសម្ព័ន្ធអង្គការ សង្គមស៊ីវិលសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ជួបសំណេះសំណាលនិងចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩.! នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២១ រដ្ឋបាលខេត្តមណ្ឌលគីរីបានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងតំណាងអង្គការសង្គមស៊ីវិលទាំងអស់ដែលបានបំពេញបេសកម្មការងារនៅក្នុងទឹកដីនៃខេត្តមណ្ឌលគិរី។ ពិធីជួបសំណេះសំណាលនេះ ធ្វើឡើងក្រោមអធិបតីភាព លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី និង ឯកឧត្តម ស៊ឹម វុទ្ធា អគ្គលេខាធិការរងនៃវេទិកាសម្ព័ន្ធអង្គការសង្គមស៊ីវិល ដែលមានការអញ្ជើញចូលរួមពី លោកនាយកទីចាត់ការសាលាខេត្ត លោក លោកស្រីតំណាងអង្គការសង្គមស៊ីវិលចំនួន ១០ ដែលពិធីនេះធ្វើឡើងនៅអាគាររដ្ឋបាលសាលាខេត្តមណ្ឌលគិរី។ តាងនាមថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី លោកអភិបាលរងខេត្ត បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ…