Category: ឃ្លាំងគំនិត

ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រះសីហនុ

កិច្ចប្រជុំបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រះសីហនុ។ វេលាម៉ោង៧:៣០ព្រឹក នៅមជ្ឈមណ្ឌលមង្គលសេដ្ឋច័ន្ទ ភូមិ៦ សង្កាត់លេខ៤ ខេត្តព្រះសីហនុ ថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២

ប្រព័ន្ធបច្ចេកវិទ្យាជួយដំណើរការក្នុងការធ្វើជំនួញ និងក្នុងការកាងារធំៗជាច្រើនយ៉ាងសកម្ម វាមានភាពប្រសើរ និងរហ័ស ជាងអាជីវកម្មដែលមិនបានប្រើប្រាស់នូវបច្ចេកវិទ្យា

លោកគ្រូក៏បានបញ្ជាក់ទៀតប្រពន្ធ័បច្ចេកវិទ្យាជាធាតុផ្សំចាំបាច់ដែលមិនអាចខ្វះបាននៅក្នុងការក្នុងការធ្វើជំនួញ និងក្នុងការកាងារធំៗជាច្រើនដូចជា ការទំនាក់ទំនង ការធ្វើពាណិជ្ជកម្ម ផលិតកម្ម កិច្ចការរដ្ឋបាល​ វិសយ័ធនាគា​ ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌ ការរក្សាទុករាល់កំណត់ត្រាហិរញវត្ថុ និងការងាផ្សេងៗជាច្រើនទៀតអោយមានភាពល្អប្រសើរ។ សូមទាក់ទងមកយើងខ្ញុំតាមរយៈ លេខ 097 444 74 00/ 096 99 66 188/012 36 53 90 Sophat technology ផ្តល់ជូននូវ វិបសាយ និងប្រពន្ធ័គ្រប់គ្រង ល្អបំផុតសម្រាប់អាជីវកម្មខ្នាតតូច ធំ…

សាខាគយនិងរដ្ឋាករប្រចាំខេត្តសៀមរាបសូមជំរាបនិងជូនដំណឹង៖

អនុលោមតាមលិខិតរបស់រាជរដ្ឋាភិបាលលេខ៤៨២ សជណ.ហធ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ និង សេចក្ដីជូនដំណឹងលេខ ១៩៨៣/២១ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា សាខាគយនិងរដ្ឋាករខេត្តសៀមរាប #សូមជម្រាបជូនដំណឹងដល់សាធារណជនជាពិសេសម្ចាស់យានយន្ដជ្រកក្រោមផ្លាកលេខផ្សេងៗនិងគ្មានពន្ធនិងអាករនាំចូលមេត្តាជ្រាបថា សាខាគយនិងរដ្ឋាករខេត្តសៀមរាបនឹងនៅបន្តអនុវត្តការប្រមូលពន្ធនិងអាករនាំចូលលើយានយន្តគ្មានពន្ធក្នុងស្រុករហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ សាខាគយនិងរដ្ឋាករខេត្តសៀមរាប សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះអស់លោក លោកស្រីជាម្ចាស់យានយន្តដែលបានស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចបង់ពន្ធនិងអាករនាពេលកន្លងមក។ ដោយហេតុថារយៈពេលនៃការអនុញ្ញាតអោយបង់ពន្ធនិងអាករនឹងត្រូវផុតឳសានវាទ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ទន្ទឹមនឹងនេះសាខាគយនិងរដ្ឋាករខេត្តសៀមរាប សូមអំពាវនាវ និង លើកទឹកចិត្តដល់ម្ចាស់យានយន្តដែលគ្មានពន្ធទាំងអស់មេត្តារួសរាន់ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករទៅតាមកាលបរិច្ឆេទដូចបានកំណត់ខាងលើ។…

ខេត្តត្បូងឃ្មុំ ប្រារពពិធីរំលឹកលឹកខួបអនុស្សាវរីយ៍លើកទី ១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ “សន្តិភាព សុខភាព និងសន្តិសុខការងារ”…..

(ត្បូងឃ្មុំ) ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ តំណាងឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ “សន្តិភាព សុខភាព និងសន្តិសុខការងារ”ក្រោមការរៀបចំដោយរដ្ឋបាលខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ។ ក្នុងឳកាសនោះ លោក…

កន្លែងល្បែងភ្នាល់ទឹកភ្លៀងនៅចំណុច ខណ្ឌ ៧មករា ជាអ្នកណាទៅ ? បានជាសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានហាមឃាត់នឹងធ្វើការបង្ក្រាប ធ្វើឱ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភ យ៉ាងខ្លាំងខ្លាចឆ្លងរីករាលដាលនៃជំងឺកូវីដ១៩……

រាជធានីភ្នំពេញ ៖ ពលរដ្ឋមានការព្រួយបារម្ភ ដោយឃើញមានការប្រមូលផ្ដុំ ជួបជុំមនុស្សជាច្រើននាក់ បើកលេងល្បែងស៊ីសងភ្នាល់ទឹកភ្លៀង ស្ថិតនៅចំណុច ខាងជើងស្តុបអូឬស្សី ភូមិស្តុកប្រហែល ៣៥ម៉ែត្រ ប្រហែលមានខ្នងបង្អែកយ៉ាងរឹងមាំហើយមើលទៅបានហ៊ានដំណើរការបើកលេងបានយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃបាន ហើយអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធនៅក្នុងមូលដ្ឋានមិនហ៊ានធ្វើការបង្ក្រាប។ យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋដែលបានរស់នៅភូមិ សង្កាត់ ខាងលើនេះ បាននាំគ្នាបង្ហើបប្រាប់អង្គភាព សារព័ត៌មាន កាសែត ខ្មែរអ៊រអុីប៊ូកញូស៍ យើងឲ្យបានដឹងថា ៖ រាល់ថ្ងៃនេះនៅក្នុង ភូមិ សង្កាត់ ពួកគាត់មានទីតាំងល្បែងស៊ីសងមាន់ទឹកភ្លៀង មួយកន្លែងកំពុងបើកលេងបានយ៉ាងពពាក់ពពូននិងអនាធិបតេយ្យជារៀងរាល់ថ្ងៃមានមនុស្សចូលទៅលេងរាប់សិបនាក់ហើយបាននាំគ្នាភ្នាល់ចាក់លុយចាប់ពី(១០០០ពាន់ដុល្លារ ទៅដល់រាប់ម៉ឺនដុល្លារឯណោះ) បើថ្ងៃពិសេសអាច ចាក់លុយច្រើនជាងនេះទៅទៀតសូមបញ្ជាក់ប្រាប់ឲ្យដឹងថា! សម្រាប់ការបើកលេងល្បែងស៊ីសងភ្នាល់ទឹកភ្លៀង…

រយះពេលបីថ្ងៃយ៉ាងយកចិត្ទុទុកដាក់បំផុត ទើបអាចបំបែកសុំណុំរឿងឈានដល់ការចាប់ខ្លួនជនដៃដល់បានដោយជោគជ័យ……..

ក្រោមការចង្អុលបង្ហាញពីឯ ឧ ស្នងការខេត្តឧត្តរមានជ័យដឹកនាំផ្ទាល់របស់លោកហម ភិរម្យអធិការក្រុងសំរោងករណីឃាតកម្ម(រំលោភសម្លាប់) នៅសង្កាត់អូរស្មាច់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសំរោង សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត បំបែកបានសម្រច ព្រមទាំងឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់! ទី១. ឈ្មោះ ភាក់ សីហា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិអូពក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យទី២. ឈ្មោះ ភាជ សុជាតិ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង…

កងកម្លាំងស្វ័យការពារជប៉ុនបានចូលរួមចំណែកក្នុងបេសកកម្មរក្សាសន្តិភាពនៅកម្ពុជាកាលពី៣០ឆ្នាំមុន

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមាននាវាស្វ័យការពារជើងទឹកជប៉ុន និងនាវិក នៅកំពង់ផែ ខេត្តព្រះសីហនុ នៅនឹងកំពង់ផែដោយផ្ទាល់តែម្តង។ ថ្លែងក្នុងពិធីស្វាគមន៍វត្តមាននាវា និងនាវិកស្វ័យការពារជើងទឹកជប៉ុននេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងរំលឹកពីការចូលរួមចំណែកក្នុងបេសកកម្មរក្សាសន្តិភាពនៅកម្ពុជាដោយកងកម្លាំងស្វ័យការពារជប៉ុនកាលពី៣០ឆ្នាំមុន រហូតមានការពលីជីវិតរបស់ពលរដ្ឋជប៉ុនពីរនាក់លើទឹកដីកម្ពុជានាឆ្នាំ១៩៩៣ គឺលោក Atsuhiti Nakata និងលោក Haruyuki Takata ដោយសារការវាយប្រហាររបស់ខ្មែរក្រហម។ សម្តេចពិជ័យសេនា ទៀ បាញ់…

គយចល័តតំបន់៦ បន្តបង្ក្រាបបានរថយន្តស៊េរីទំនើបអត់ពន្ធ៤គ្រឿង ភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ

(ខេត្តត្បូងឃ្មុំ)៖ ស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាខេត្តត្បូងឃ្មុំ បានធ្វើការចុះបង្ក្រាបរថយន្តអត់ពន្ធបានចំនួន០៤គ្រឿង នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។ យោងតាមអនុសាសន៍របស់លោក គន់ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើករណីផុតសុពលភាព នៃការបន្ធូរបន្ថយប្រាក់ពន្ធនាំចូល១០% ចំពោះរថយន្តចង្កូតឆ្វេង ដែលមានស្រាប់នៅក្នុងស្រុក និងដោយមានការចង្អុលបង្ហាញពីលោកអគ្គនាយករង និងជាប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស។ រថយន្តទាំង៤គ្រឿងនោះរួមមាន៖ រថយន្តម៉ាក Lexus 570 ចំនួន ០១…

ករណីប្រជាពលរដ្ឋចូលកាប់ទន្ទ្រានដីរបស់រដ្ឋ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនប្រមាណ ២៩៥នាក់ ក្នុងនោះស្ត្រី១១៣នាក់………(បឋម) ខេត្តព្រះសីហនុ ÷ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលសាលាខេត្តព្រះសីហនុ បានបញ្ជាក់ថា គណ:បញ្ជាការឯកភាពស្រុកកំពង់សីលា បានដឹកនាំកម្លាំងសមត្ថកិច្ចរួមមាន នគរបាល កងរាជអាវុធហត្ថ និងបរិស្ថាន បានចុះបង្ក្រាបករណីក្រុមអនាធិបតេយ្យមានគ្នាប្រមាណ ២៩៥នាក់ ក្នុងនោះស្ត្រី១១៣នាក់ បានចូលចាប់ទន្ទ្រានដីរដ្ឋ ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង នៅចំណុចគីឡូលេខ១៥ ដល់គីឡូលេខ១៧ ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង័្សយជាមេខ្យល់បានចំនួន១០នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។អង្គភាពមន្ទីរបរិស្ថានខេត្តបានចេញសេចក្តីប្រកាសព័ត៌មាន…

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាលសិស្សានុសិស្ស និងចែករង្វាន់ដល់បេក្ខជនជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទេ្ទស A…….

នាព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាលសិស្សានុសិស្ស និងចែករង្វាន់ដល់បេក្ខជនជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទេ្ទស A ចំនួន ៦រូប ក្នុងខេត្តស្ទឹងត្រែង សម័យប្រឡង ថ្ងៃទី២៧ ខែធ្នូ សម្រាប់ឆ្នាំសិក្សា២០២១ ដើម្បីលើកទឹកចិត្ត និងតម្រង់ទិសដល់សិស្សានុសិស្សឱ្យក្លាយជាពលរដ្ឋល្អ ជាទំពាំងស្នងឫស្សី…