ឆ្លងចរន្តអគ្គិសនីឆាបឆេះមន្ទីរពហុព្យាបាល និងសម្ភារ សុខ លាភ មេត្រី ខូចខាតសម្ភារៈមួយចំនួននៅខណ្ឌបឹងកេងកង
(រាជធានីភ្នំពេញ)៖ មានករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង ១០និង២០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦០ ភូមិ១ ក្រុម៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រមទាំងឆាបឆេះអស់សម្ភារៈមួយចំនួន។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ សុខ វិសាលគុណ ភេទប្រុស អាយុ ២៥ឆ្នាំ ជាម្ចាស់គ្លីនិក មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារតែ…
