ឯកឧត្តមស៊ឹម វុទ្ធាអគ្គលេខាធិការរងនៃវេទិកាសម្ព័ន្ធអង្គការសង្គមស៊ីវិលសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី………..
ឯកឧត្តមស៊ឹម វុទ្ធាអគ្គលេខាធិការរងនៃវេទិកាសម្ព័ន្ធអង្គការ សង្គមស៊ីវិលសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ជួបសំណេះសំណាលនិងចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩.! នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២១ រដ្ឋបាលខេត្តមណ្ឌលគីរីបានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងតំណាងអង្គការសង្គមស៊ីវិលទាំងអស់ដែលបានបំពេញបេសកម្មការងារនៅក្នុងទឹកដីនៃខេត្តមណ្ឌលគិរី។ ពិធីជួបសំណេះសំណាលនេះ ធ្វើឡើងក្រោមអធិបតីភាព លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី និង ឯកឧត្តម ស៊ឹម វុទ្ធា អគ្គលេខាធិការរងនៃវេទិកាសម្ព័ន្ធអង្គការសង្គមស៊ីវិល ដែលមានការអញ្ជើញចូលរួមពី លោកនាយកទីចាត់ការសាលាខេត្ត លោក លោកស្រីតំណាងអង្គការសង្គមស៊ីវិលចំនួន ១០ ដែលពិធីនេះធ្វើឡើងនៅអាគាររដ្ឋបាលសាលាខេត្តមណ្ឌលគិរី។ តាងនាមថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី លោកអភិបាលរងខេត្ត បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ…
