Category: ការអប់រំ

ការអប់រំ

គិតមកដល់ពេលនេះស្ថានភាពទឹកស្ទឹងសែនពុំទាន់មានអ្វីគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែនទេ……..

(ខេត្តព្រះវិហារ) ស្ថានភាពទឹកស្ទឹងសែន ក្នុងទីរួមខេត្តព្រះវិហារ ដោយមានភ្លៀងនៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បរិមាណទឹកភ្លៀងមានរហូតដល់៩៣,៤ មម ធ្វើឲ្យទឹកស្ទឹងសែនហក់ឡើង កម្ពស់១១,៨០ និងជន់លិចភូមិមួយចំនួននៅក្នុងក្រុងព្រះវិហារ តំបន់ទាប ដូចខាងក្រោម ៖ ១-ភូមិស្រះឈូក សង្កាត់កំពង់ប្រណាក២-ភូមិដំណាក់ សង្កាត់កំពង់ប្រណាក៣-ភូមិកំពុងចម្លង សង្កាត់កំពង់ប្រណាក៤-ភូមិអភិវឌ្ឈ សង្កាត់បាលហាល ក្រុងព្រះវិហារ៥-ភូមិស្ថាពរ សង្កាត់បាលហាល ក្រុងព្រះវិហារគិតមកដល់ពេលនេះស្ថានភាពទឹកស្ទឹងសែនពុំទាន់មានអ្វីគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែនទេ ៕

ឯកឧត្តម គួច ចំរើន ថ្លែងអំណរគុណ និងកោតសរសើរ ដល់ក្រុមយុវជនស្មគ្រចិត្តស្រុកស្ទឹងហាវ ដែលបានចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការីករាល ដាលនៃជំងឺកូវីដ-១៩……

ខេត្តព្រះសីហនុ÷នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ អញ្ជើញសំណេះសំណាលជាមួយក្រុមយុវជនស្មគ្រចិត្តសហភាពសហព័ន្ធយុវជនស្រុកស្ទឹងហាវ ដែលបានចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការីករាល ដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ ខេត្តព្រះសីហនុចំនួន ៨១នាក់ ។ លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវមានប្រសាសន៍ស្វាគមន៍ និងរាយការណ៍អំពីកម្មភាពការងាររបស់លោក គ្រូ អ្នកគ្រូ និងសិស្សានុសិស្សយុវជនសហភាពសហព័ន្ធយុវជនស្រុកស្ទឹងហាវ ចំនួន ៨១នាក់ ស្រី ៣៩នាក់ ក្នុងនោះលោគ្រូ អ្នកគ្រូ…

អភិបាលខណ្ឌពោធិ៍សែនជ័យ ចុះសួរសុខទុក្ខនិងផ្ដល់គ្រឿងឧបភោគ បរិភោគ និងថវិកា មួយចំនួនជូនដល់មន្ត្រី១រូប មានជំងឺធ្ងន់ធ្ងរ……..

រាជធានីភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោកហែម ដារិទ្ធ នៅព្រឹកថ្ងៃទី២៦កញ្ញានេះ បានដឹកនាំមន្ត្រី សាលាខណ្ឌ មួយចំនួន ចុះទៅសួរសុខទុក្ខនិងផ្ដល់នូវគ្រឿងឧបភោគ បរិភោគព្រមទាំងថវិកាមួយចំនួន ជូនដល់មន្ត្រីជាប់កិច្ចសន្យាមួយរូបដែលមានជំងឺធ្ងន់ធ្ងរ កំពុងសំរាកព្យាបាលនៅផ្ទះ ស្ថិតក្នុងភូមិ សង្កាត់សំរោងក្រោមខណ្ឌពោធ៏សែនជ័យ ក្រោយពីធ្វើការវះកាត់អស់ជាច្រើនលើកមិនទាន់ជាសះស្បើយនូវឡើយនោះ។ មន្ត្រីដែលមានជំងឺរូបនេះ មានឈ្មោះភា ធារិទ្ធ ភេទប្រុសអាយុ៣២ឆ្នាំ ជាមន្ត្រីជាប់កិច្ចសន្យា បម្រើការងារនៅសាលាខណ្ឌពោធិ៏សែនជ័យ ហើយអំណោយដែលត្រូវប្រគល់ជូននេះ រួមមានទឹកដោះគោឆៅ៥ឡូ ក្រួចពោធិ៍សាត់២ឡូ ទឹកក្រូចមួយកេស នឹងថវិកាចំនួន១លាន១សែនរៀល។ ក្នុងឱកាសនៃការសួរសុខទុក្ខនោះ លោកហែម រិទ្ធ បានសូមជូនពរ…

សមត្ថកិច្ចឃាត់ជនសង្ស័យចំនួន ៣នាក់ សកម្មខាងលួចដោះស្លាកលេខរថយន្តប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញ……..

រាជធានីភ្នំពេញ៖ ជនសង្ស័យ ៣នាក់ មានជំនាញខាងលួចដោះស្លាកលេខរថយន្តប្រជាពលរដ្ឋដែលចតចោល ក្នុងរាជធានីភ្នំពេញ ត្រូវបានមន្ត្រីនគរបាលខណ្ឌដូនពេញ ចាប់ឃាត់ខ្លួន កាលពីវេលាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុច T3 តាមបណ្ដោយផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយដកហូតបានវត្ថុតាង មានស្លាកលេខរថយន្តមួយចំនួន រួមនឹង PassApp ពណ៌លឿង ១គ្រឿង ដែលជាមធ្យមបាយធ្វើដំណើរសម្រាប់ធ្វើសកម្មភាព។ តាមប្រភពព័ត៌មាន ពីមន្រ្តីជំនាញនៃ អធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បានឱ្យដឹងថា មុនពេលចាប់ខ្លូនជនសង្ស័យទាំង ៣នាក់…

តុលាការខេត្តកំពង់ធំកោះហៅមេឃុំពពក និងមេភូមិក្រសាំងចូលឆ្លើយបំភ្លឺ ពាក់ព័ន្ធនឹងការឈូសឆាយដីព្រៃយកធ្វើកម្មសិទ្ធិ…….

មហាជនកំពុងតែរង់ចាំមើល អំពីសកម្មភាពមន្រ្តីមូលដ្ឋានដែលបានគប់គិតគ្នាជាប្រព័ន្ធនឹង ក្លែងបន្លំឯកសារសាធារណៈដើម្បីបិទបាំងប្រព្រឹត្តបទល្មើសឈូសឆាយដីព្រៃដែលរដ្ឋសំរាំងទុក និងដីអភិរក្សសត្វខ្សឹបនៅក្នុងភូមិសាស្រ្តទឹកដីឃុំពពក ស្រុកស្ទោងខេត្តកំពង់ធំ ខណៈដែលព្រះអាជ្ញាសាលាតំបូងខេត្តកំពង់ធំចេញដីកាកោះហៅ ឲ្យលោកមេឃុំ និងលោកមេភូមិ ចូលឆ្លើយបំភ្លឺ។ លោក សាយ វាសនា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ធំ បានចេញដីកាកោះហៅករណីសំណុំរឿងព្រហ្មទណ្ឌលេខ៥០១ ឲ្យលោក កែវ នន មេឃុំពពក និងលោក ឡេង សុខា មេភូមិក្រសាំង កាលពីថ្ងៃទី២២ ខែកញ្ញា ឲ្យចូលខ្លួនទៅឆ្លើយបំភ្លឺនៅថ្ងៃទី១២ ខែតុលា ឆាំ២០២១ នេះពាកព័ន្ធនឹងការឈូឆាយដីព្រៃដើម្បីយកធ្វើកម្មសិទ្ធិ ដែលបានប្រព្រឹត្តនៅក្នុងភូមិក្រសាំង ឃុំពពក…

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវបេតុងមួយខ្សែ………

ខេត្តព្រះសីហនុ ÷ រសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវបេតុងមួយខ្សែមានប្រវែង ៥០០ម៉ែត្រ មានទីតាំងស្ថិត នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ផ្លូវបេតុងវត្តលើមួយខ្សែនេះមានប្រវែង ៥០០ម៉ែត្រ ទទឹង ១០,២៥ម៉ែត្រ កម្រាស់ ០,២០ម៉ែត្រ លូទឹកភ្លៀងអង្កត់ផ្ចិត ០,៦០ម៉ែត្រ…

កម្លាំងជលផលខេត្តកំពង់ធំ ចុះបង្ក្រាបបទល្មើសជលផលក្នុងរដូវបិទឡូតិ៍នេសាទ………..

ខេត្ត​កំពង់ធំ​: កម្លាំងរដ្ឋបាលជលផលពាមបាងក្រោមបទបញ្ជាពីលោកប៉ែន វណ្ណ​រិទ្ធ ប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់​និង​នេសាទ​ខេ​ត្តកំពង់ធំ ដឹកនាំកំលាំងដោយ​លោក​ ហុក​ ម៉ុន.នាយរង​សង្កាត់​រដ្ឋបាល​ជលផល​ពាមបាងសហការ​ជាមួយ​កម្លាំងប៉ុស្តិ៍នគរបាលស្រុកតាំងគោក ប៉ុស្តិ៍រដ្ឋបាលឃុំស្រឡៅ សហគមន៍នេសាទដូនស្តើង និងសហព័ន្ធសហគមន៍នេសាទ បានចុះបង្ក្រាប​បទ​បទល្មើសនេសាទនៅក្នុងរដូវបិទឡូតិ៍នេសាទ។ -ការចុះបង្ក្រាបបទល្មើសនេសាទ របស់កម្លាំងជលផលចាប់ផ្ដើមនៅព្រឹក​ថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ​២០២១នៅត្រង់ចំណុចត្រពាំងក្រចាប់ ត្រពាំងអាស្មាគ្រ.ព្រែកបុស្ស.ឃុំពាមបាង ស្រុកស្ទោង និងគោកត្របែក រោងសេះ ឃុំស្រឡៅ ស្រុកតាំងគោក ស្ទឹងកំបុត ទំនប់ដាច់ ត្រើយបង្កង ឃុំបារាយណ៍ ស្រុកបារាយណ៍​ ។លទ្ធផលនៃការបង្រ្កាប បានចុះរុះរើ…

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យអ្នកវិនិយោគចិន ចូលជួបពិភាក្សាការងារ…….

ព្រឹកថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៧៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យអ្នកវិនិយោគចិន ចូលជួបពិភាក្សាការងារ និងស្នើសុំការគាំទ្រលើគម្រោងវិនិយោគសេវាដឹកជញ្ជូន(រថយន្តក្រុង)នៅក្នុងក្រុងព្រះសីហនុ។ លោកតំណាងអ្នកវិនិយោគចិន បានជម្រាបជូនឯកឧត្ដមអភិបាលខេត្ត ពីគោលបំណងស្នើសុំការគាំទ្រលើគម្រោងវិនិយោគសេវាដឹកជញ្ជូន(រថយន្តក្រុង) ដោយមានរថយន្តក្រុងចំនួន ៣០គ្រឿង គ្រោងដាក់ឱ្យដំណើរការរត់លើខ្សែផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងព្រះសីហនុ។ ម្យ៉ាងទៀតដោយមើលឃើញពីសន្ទុះនៃការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ មានការរីកចំរើនឥតឈប់ឈរអាចក្លាយជាទីក្រុងឆ្លាតវៃ ជាកន្លែងទេសចរណ៍ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគ។ ឯកឧត្តមអភិបាលខេត្ត…

ឯកឧត្តមនាយឧត្តមសេនីយ៍ គន់គីម ទេសរដ្ឋ មន្ត្រីប្រធានទី១នៃគណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ…….

ថ្ងៃពុធ១រោចខែភទ្របទ. ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៥ត្រូវនិងថ្ងៃទី២២ខែកញ្ញាឆ្នាំ ២០២១ នេះ ឯកឧត្តមនាយ ឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរ ដោយ ឯកឧត្តម ប៉ាន់ខែមប៑ុនថន នាយរងខុទ្ធការល័យ សម្ដេចតេជោ រួមនិង ឯកឧត្ដម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្ត. លោក ស្វាយជា អភិបាល នៃគណៈអភិបាលស្រុកម៉ាឡៃ រួមនិងកងកម្លាំង ចម្រុះ បាន…

ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានអញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំង ជូនដល់កុមារ ចាប់ពីអាយុ៦ឆ្នាំ ដល់អាយុ១២ឆ្នាំ…….

ខេត្តក្រចេះ÷ ព្រឹកថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានអញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំង ជូនដល់កុមារ ចាប់ពីអាយុ៦ឆ្នាំ ដល់អាយុ១២ឆ្នាំ នៅក្នុងសង្កាត់អូរប្ញស្សី ក្រុងក្រចេះ ដែលមានចំនួនប្រមាណ ១,៩១២នាក់ ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ក៏បានថ្លែង ការកោតសរសើរដល់ក្រុមគ្រូពេទ្យទាំងអស់នៃមន្ទីរសុខាភិបាល រួមទាំងអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំបំពេញតួនាទី និងភារកិច្ចយ៉ាងសកម្ម ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនាពេលកន្លងមកនេះ…