នគរបាលក្រុងប៉ោយប៉ែតបង្ក្រាបជនសង្ស័យ៣នាក់ ស្រី១នាក់លួចលក់ថ្នាំញៀនទ្រង់ទ្រាយធំជិត២៥គីឡូបញ្ជូនទៅតុលាការតាម ផ្លូវច្បាប់…….
ខេត្តបន្ទាយមានជ័យ ÷ ជនសង្ស័យ៣នាក់ក្នុងនោះមាន ស្រី១នាក់ លួចលក់ថ្នាំញៀនទ្រង់ទ្រាយធំ ត្រូវកំលាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកំលាំងនគរបាលប៉ោយប៉ែត បង្ក្រាបបាន រួមមាន វត្ថុតាងគ្រឿងញៀនជិត២៥គ.ក្រ, ថ្នាំគ្រាប់ពណ៌ក្រហម WYចំនួន៤កញ្ចប់ រួមទាំងសម្ភារៈមួយចំនួន។ នគរបាលជំនាញបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ នគរបាលជំនាញបានសហការ ជាមួយកំលាំង នគរបាលក្រុងប៉ោយប៉ែតធ្វើការការស្រាវជ្រាវឈានដល់ការបង្ក្រាបបានអ្នកលក់គ្រឿងញៀនទ្រង់ទ្រាយធំជាជនជាតិថៃ១នាក់ ឈ្មោះ SUCHAT WANSUWONG ភេទប្រុស ជនជាតិថៃ លិខិតឆ្លងដែនគ្មាន នៅចំណុចក្រោមដើមស្វាយ…
