សមាគមព្រះធម៌ដើម្បីអប់រំយុវជន
ចុចលើលីងនេះដើម្បីចុះឈ្មោះ ចូលរួម សមាគមព្រះធម៌ដើម្បីអប់រំ(DYEA) ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយលោក ឧកញ៉ាបណ្ឌិត យ៉ន សេងហាន រួមជាមួយសហស្ថាបនិក ថ្នាក់ដឹកនាំ និងសមាជិក ដែលមានគោលដៅជាក់លាក់ ប្រកបដោយមហិច្ឆិតាខ្ពស់ ក្នុងការដឹកនាំយុវជនឲ្យដើមតាមផ្លូវនៃព្រះពុទ្ឋសាសនា ដើម្បីលើកស្ទួយសេដ្ឋកិច្ច ចំណេះដឹង វិជ្ជាជីវះ សុខភាព កីឡា យ៉េនឌ័រ និងចូលរួមដោះស្រាយវិបត្តិសង្គម ដូចជាបញ្ហាគ្រួសារ ការគ្មានការងារធ្វើ ការជួយម្ចាស់អាជីវកម្មSME ចំណេះដឹង ជំនាញវិជ្ជាជីវះ ការជួយដល់កុមារកំព្រា ចាស់ជរា ជនពិកា និងនិស្សិតក្រីក្រ។ -ឧកញ៉ាបណ្ឌិត…
លក្ខណៈសម្បត្តិនៃអ្នកដឹកនាំ
ការបណ្តុះបណ្តាលភាពអ្នកដឹកនាំ របស់លោក ឧកញ៉ា យ៉ន សេងហាន បានពន្យល់ប្រាប់នូវចំណុចល្អប្រសើរច្រើនដល់យុវជន នៅក្នុង ប្រទេស១ ជាតិសាសន៍១ ក្រុមហ៊ុន១ អង្គការ១ ឬ ក្រុមគ្រួសារ១ ដើម្បីអោយមានដំណើរ ការប្រព្រឹត្តិ ទៅរលូន និង មានការអភិវឌ្ឈ នោះ ចាំបាច់ត្រូវមាន អ្នកដឹកនាំ ដើម្បីដឹកនាំនិងរិះរកមធ្យោបាយ ដឹកនាំទៅរក ភាពជោគជ័យ ។ ហើយដើម្បីអោយ ការដឹកនាំ មានភាពល្អប្រសើរ ចាំបាច់ត្រូវ មានអ្នកដឹកនាំ…
មន្ទីរបញ្ចកោណថា កងកម្លាំងជើងទឹកអាមេរិក ស្ទាក់ដំណើររបស់យន្តហោះ គ្មានមនុស្សបើកអ៊ីរ៉ង់ នៅឈូងសមុទ្រពែក្ស
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា បញ្ជាការ CENTCOM បាននិយាយនៅលើ X (អតីត Twitter) ថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ “កំពុងប្រតិបត្តិការក្នុងលក្ខណៈមិនមានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈ” នៅជិតក្រុមវាយប្រហារដែល ដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Dwight D. Eisenhower ។ យោធាបាននិយាយថា ក្រុមអាមេរិកត្រូវបានដាក់ពង្រាយដើម្បីគាំទ្រ “សន្តិសុខ និងស្ថិរភាពដែនសមុទ្រនៅក្នុងតំបន់មជ្ឈិមបូព៌ា”។ ការជួបប្រទះគ្នាដែលត្រូវបានគេរាយការណ៍នេះ ធ្វើឡើងបន្ទាប់ពីឧប្បត្តិហេតុមួយចំនួន ដែលពាក់ព័ន្ធនឹងកប៉ាល់ក្នុងតំបន់…
ព័ត៌មានអន្តរជាតិយន្តហោះគ្មានមនុស្សបើករបស់យោធា វាយប្រហារសម្លាប់មនុស្ស ៨៥នាក់ នៅក្នុងភូមិមួយក្នុងប្រទេសនីហ្សេរីយ៉ា
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ការវាយប្រហារដ៏សាហាវនេះ បានកើតឡើងនៅក្នុងភូមិ Tudun Biri ភាគខាងជើងរដ្ឋ Kaduna កាលពីថ្ងៃអាទិត្យ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យមួយរបស់មូស្លីម។ អ្នកភូមិរាប់សិបនាក់ក៏បានរងរបួស ក្នុងការវាយប្រហារនោះដែរ។ ការិយាល័យរបស់ប្រធានាធិបតី Tinubu បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញពីទុក្ខសោកចំពោះឧបទ្ទវហេតុនេះ ដែលលោកបានហៅថា ជា “អកុសល គួរឱ្យព្រួយបារម្ភ និងឈឺចាប់” ។ យ៉ាងណាក៏ដោយ កងកម្លាំងទ័ពអាកាសនីហ្សេរីយ៉ា បានបដិសេធការជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារកាលពីថ្ងៃអាទិត្យ។…
វិមានក្រមឡាំង៖ រុស្ស៊ី នៅតែត្រៀមខ្លួនជានិច្ចរួចរាល់ ក្នុងការចរចាសន្តិភាព ជាមួយនឹងអ៊ុយក្រែន
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់សារព័ត៌មាន RTVI កាលពីថ្ងៃអង្គារថា ទីក្រុងមូស្គូបានត្រៀមខ្លួន រួចជាស្រេចដើម្បីដោះស្រាយជម្លោះ ដែលកំពុងបន្តជាមួយទីក្រុងគៀវ តាមរយៈមធ្យោបាយការទូតនៅពេលណាមួយ ។ ប្រភពដដែលបានឲ្យដឹងទៀតថា លោកបានកត់សម្គាល់ថា ប្រទេសរុស្ស៊ីមិនដែលបដិសេធ ជម្រើសបែបនេះទេ ហើយវាគឺជាទីក្រុងគៀវឯណោះទេ ដែលបានដកខ្លួនចេញពីកិច្ចចរចា នៅនិទាឃរដូវឆ្នាំ២០២២ ។ ប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការ យោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីការពារប្រជាជនដែលនិយាយ ភាសារុស្សីនៃសាធារណរដ្ឋ Donbass ទាំងពីរដែលជា អតីតដែនដីអ៊ុយក្រែនហើយក្រោយមក…
អង់គ្លេស កំពុងអំពាវនាវឲ្យអ៊ុយក្រែន ទទួលយកការចរចា ដើម្បីសន្តិភាព
បរទេស៖ យោងតាមការដកស្រង់សំដីរបស់លោក Jack Blanchard នៃកាសែត Politico បានអះអាងថា អ្នកការទូតអង់គ្លេសអាចនឹងចាប់ផ្តើម ដាក់សម្ពាធលើអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើការចរចាសន្តិភាពជាមួយរុស្ស៊ី។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលត្រូវបានដកស្រង់ដោយ RT បានបង្ហាញថា លោកខាងលិចមានការព្រួយបារម្ភ ចំពោះសមត្ថភាពរបស់រដ្ឋាភិបាលទីក្រុងគៀវ ក្នុងការរកជ័យជម្នះនៅក្នុងសមរភូមិ។ ថ្លែងកាលពីថ្ងៃច័ន្ទនៅវគ្គចុងក្រោយនៃកម្មវិធី Politics at Jack and Sam’s លោក Blanchard បានកត់សម្គាល់ថា ការវាយលុកដ៏ធំរបស់អ៊ុយក្រែន មិនមែនជាអ្វីដូចការរំពឹងទុក ដែលមនុស្សជាច្រើនបានរំពឹងទុកនោះទេ ហើយនោះកំពុងចោទជាសំណួរធំៗ…
ការសង់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនានៅគិរីរម្យ កំពុងទាក់ទាញភ្ញៀវទេសចរទៅទស្សនា
មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាដ៏ធំមួយនេះត្រូវបានសាងសង់ឡើងនៅលើផ្ទៃដី ១២៦ ហិកតា លើកំពូលភ្នំក្នុងតំបន់ឧទ្យានជាតិព្រះកុសមៈគីរីរម្យ ស្ថិតក្នុងភូមិអូរកសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មហាឧបាសិកាធម្មបណ្ឌិតញឹក ប៊ុនថា ដែលជាស្ថាបនិកបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានេះ សាងសង់លើផ្ទៃដី ១២៦ ហិកតា ដោយមានការអនុញ្ញាតពី «សម្តេចព្រះសង្ឃរាជ ទេព វង្ស និងសម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង» និងលោកហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ មជ្ឈមណ្ឌលនេះបានចាប់ផ្តើមសាងសង់តាំងពីឆ្នាំ ២០០៥ ហើយបច្ចុប្បន្នមានប្រាសាទធំ ១…
រសួងវប្បធម៌ ចេញមកបញ្ជាក់ ចំពោះករណីសាងសង់ប្រាសាទអង្គរចម្លង នៅថៃ
ថ្មីៗនេះ ពលរដ្ឋកម្ពុជាមួយចំនួន បានបញ្ចេញប្រតិកម្ម ក៏ដូចជាចែករំលែក និងបង្ហោះការមិនពេញចិត្តតាមបណ្ដាញសង្គម ចំពោះការបន្តគម្រោងសាងសង់ ប្រាសាទសីហនគរ របស់វត្តភូម៉ានហ្វា នៅភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរម្យ ប្រទេសថៃ ដែលប្រាសាទមានលក្ខណៈស្រដៀងទៅនឹងប្រាសាទអង្គរវត្ត របស់កម្ពុជា។ ក្នុងនោះ ក៏មានមតិខ្លះ លើកជាចម្ងល់ ហេតុអ្វីក្រសួងសមត្ថកិច្ចកម្ពុជា មិនអើពើ ឬហាក់នៅស្ងៀមចំពោះករណីនេះ? បណ្ឌិត ស៊ុំ ម៉ាប់ រដ្ឋលេខាធិកា និងអ្នកនាំពាក្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យ ដឹងថា…
កម្ពុជារៀបចំពិធីរំលឹកគុណអង្គរ១០ថ្ងៃ ដើម្បីអបអរខួបដាក់រមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
កម្ពុជាបានរៀបចំពិធីរំលឹកគុណអង្គររយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៦ ខែធ្នូ នៅបរិវេណមុខប្រាសាទអង្គរវត្ត ដើម្បីរំលឹកគុណព្រះមហាក្សត្រនិងបុព្វការីជនដែលកសាងប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ និងដើម្បីអបអរសាទរខួប៣១ឆ្នាំនៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ពិធីរំលឹកគុណអង្គរបានបើកជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ ក្រោមអធិបតីភាពលោកស្រី ពេជ ចន្ទមុន្នី ភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំងលោកស្រី ម៉ែន សំអន សមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយមន្ត្រីអាជ្ញាធរពាក់ព័ន្ធជាច្រើនទៀត។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានលើកឡើងថា នេះជាឆ្នាំទី៣ហើយ ដែលកម្ពុជារៀបចំព្រឹត្តិការណ៍រំលឹកគុណអង្គរ។…
ជនអន្តោប្រវេសន៍ខេត្តឈុនបុរី ឆ្មក់ចូលបង្ក្រាបក្រុមព្រះសង្ឃខ្មែរក្លែងក្លាយ ប្រទះឃើញសង់ជម្រកនៅកណ្តាលភ្នំ
បុគ្គលខ្មែរបួននាក់ដែលក្លែងខ្លួនជាព្រះសង្ឃត្រូវបាននគរបាលអន្តោប្រវេសន៍ចាប់ខ្លួននៅលើភ្នំក្បែរសហគមន៍មួយក្នុងស្រុកស៊ីរ៉ាឆា(Si Racha)ខេត្តឈុនបុរី(Chon Buri)។ ពួកគេក្លែងខ្លួនជាព្រះសង្ឃក្លែងក្លាយស្លៀកពាក់ពណ៌លឿង ស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្ន។ ប្រតិបត្តិការនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែធ្នូនេះ បន្ទាប់ពីមានបណ្តឹងរបស់ប្រជាពលរដ្ឋអំពីជនជាតិខ្មែរជាច្រើននាក់ ដែលក្លែងបន្លំធ្វើជាព្រះសង្ឃ និងបិណ្ឌបាតអាហារ និងលុយនៅក្បែរផ្សារលើផ្លូវកៅគីឡូ(Kao Kilo) ក្នុងសង្កាត់សុរាសាក់(Surasak)។ អ្នកស្រុកបានបង្ហាញពីស្ថានភាពរស់នៅរបស់បុរសខ្មែរនៅលើភ្នំជិតសហគមន៍របស់ពួកគេ។ មន្ត្រីអន្តោប្រវេសន៍មួយក្រុមដឹកនាំដោយលោកវរសេនីយ៍ឯក PrinyaKlinkesornបានឡើងលើភ្នំព្រឹកនេះ ហើយបានរកឃើញជនជាតិខ្មែរ៤នាក់ពាក់ស្បង់ពណ៌លឿង ដែលទើបត្រឡប់មកពីបិណ្ឌបាត។ បុរសដែលត្រូវចាប់ខ្លួនមិនមានលិខិតឆ្លងដែន ឬឯកសារធ្វើដំណើរណាមួយឡើយ ។ ពួកគេបានជូនដំណឹងដល់នគរបាលអំពីវត្តមានពលរដ្ឋខ្មែរជាច្រើននាក់ទៀតនៅក្នុងតំបន់នោះ។ ទោះបីជាយ៉ាងណាក៏ដោយ ការឆែកឆេរជាបន្តបន្ទាប់ដោយមន្ត្រីបានរកឃើញជម្រកឬស្សីដែលបោះបង់ចោលមួយចំនួន ឧបករណ៍ចម្អិនអាហារ និងរបស់របរប្រើប្រាស់ក្នុងផ្ទះមួយចំនួនតូច។ បុរសជាប់ចោទទាំងបួននាក់ត្រូវបានផ្សឹក ដោយចោទប្រកាន់ពីបទចូលខុសច្បាប់ និងក្លែងខ្លួនជាព្រះសង្ឃដោយខុសច្បាប់។…
