លោក សៀក មុន្នី មានរឿងច្រើនដងហើយ ចំពោះបងប្អូនជនជាតិដេីម ភាគតិចរងគ្រោះច្រើនណាស់សង្ឃឹមថា លេីកនេះ បែបគេចមិនរួចពីសំណាញ់ច្បាប់ទេមេីលទៅ……
ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី១៨ខែមករាឆ្នាំ២០២២យោយងលើឯកសាររបស់ ឯកឧត្តម ប៉ែន អ៊ាន ទីប្រឹក្សា ផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើ លិខិត អន្តរាគមន៍ មួយច្បាប់ គោរព ជូន សម្ដេច ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ដោយស្នេីសុំ សម្ដេច ក្រឡា ហោម ស…
រយៈពេល៣ថ្ងៃ សមត្ថកិច្ចជំនាញខេត្តកំពត ចាប់បង្គា ដែលចាក់បញ្ចូលសារធាតុគីមីចំនួនជាង៦តោនយកទៅដុតកំទេចចោល…..
រយៈពេល៣ថ្ងៃ សមត្ថកិច្ចជំនាញខេត្តកំពត ចាប់បង្គា ដែលចាក់បញ្ចូលសារធាតុគីមីចំនួនជាង៦តោនយកទៅដុតកំទេចចោល ខេត្តកំពត ៖ យោងតាមផេករបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF បានឲ្យដឹងថា នាថ្ងៃទី ១៧ និង១៩ ខែមករា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. ដែលជាមន្រ្តីជំនាញផ្នែកស៊ើបអង្កេតប្រចាំខេត្តកំពតបានធ្វើការស្រាវជ្រាវរហូតរកឃើញ និងស្ទាក់ចាប់បានរថយន្តដឹកគ្រឿងសមុទ្រចំនួន ៥គ្រឿងស្ថិតនៅមាត់ច្រកព្រែកចាកនៃខេត្តកំពត ក្នុងនោះផងដែររថយន្តរ ២គ្រឿងចាប់បានក្នុងថ្ងៃទី១៧ និង៣គ្រឿងទៀតបន្តរកឃើញ និងចាប់បានក្នុងថ្ងៃទី១៩។ យោងតាមលទ្ធផលជាក់ស្ដែងរថយន្តទាំង ៥គ្រឿងខាងលើត្រូវបានមន្រ្តីជំនាញរកឃើញថាបង្គាចំនួន ៦,២៦៨គីឡូក្រាមមានសារធាតុគីមីដោយចាក់បញ្ចូលគីមីទៅក្នុងក្បាលបង្គាដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ក៏ដូចជាអ្នកប្រើប្រាស់យ៉ាងខ្លាំងផងដែរ។…
លោក កែវ សុខន បានប្រាប់ អ្នកសារព័ត៌មានយើងថា៖ មេឃុំអូរគ្រៀង និងប្រធានសហគមន៍ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ លក់ដីអោយគាត់ ហើយគំរាមយកវិញ ថែមទាំងកាប់ដំណាំស្វាយរបស់គាត់ចោលទៀតផង…..
ចំណែកខាងលោកពូមេឃុំ បានប្រាប់អ្នកសារព័ត៌មានយើងតាមទូរសព្ទ័ថា៖ នេះជារឿងមិនពិត វាជាការមួលបង្កាច់គាត់ទាំងស្រុង៕ ព័ត៌មានបឋម៖ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២ លោក កែវ សុខន ភេទប្រុស អាយុ ៥១ឆ្នាំ សញ្ជាតិខ្មែរ និង ប្រពន្ធឈ្មោះ៖ ឃាង ដេន អាយុ ៥៧ ឆ្នាំសញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន នៅភូមិអូរព្រះឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ បានប្រាប់ អ្នកសារព័ត៌មានយើងថា៖ខ្ញុំបាទនាងខ្ញុំមានគ្នាចំនួនបួនគ្រួសារ បានទិញដីពី លោកមេឃុំអូរគ្រៀង…
នគរបាលសហការ ស្រាវជ្រាវ ឃាត់ខ្លួនជនសង្សយ័មួយក្រុម ដែលមានជំនាញខាងបន្លំលួច នឹងលូកហោប៉ៅ តាមផ្សារនៅរាជធានីភ្នំពេញ នឹងតាមបណ្តាខេត្តនានា….
ខេត្តកំពត ៖ កាលពី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនគរបាលផែនការងារព្រហ្មទណ្ឌខេត្តកំពត សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងនគរបាលខេត្តកំពង់ធំ បានធ្វើការឃាត់ខ្លួន មុខសញ្ញាជាចោរលួច ១ក្រុមជាបន្ដបន្ទាប់ មានប្រុសមានស្រី សរុប១២នាក់ ក្នុងនោះ មានម្នាក់ជាមេក្លោង គឺយាយភិន ។ ប្រជាពលរដ្ឋ នឹងអាជីវករខ្លះទឹកភ្នែក ដោយសារការបាត់បង់មាស នឹងប្រាក់រាប់រយរាប់ពាន់ដុល្លារ ពីស្នាដៃស្ត្រីឈ្មោះ សុខ វណ្ណនី ហៅភិន ដែលអ្នកណាៗ ក៏ធ្លាប់ឮ ធ្លាប់ស្គាល់ យាយភិន…
លោក កែវ សុខន បានប្រាប់អ្នកសារព័ត៌មានថា មេឃុំអូរគ្រៀង និងប្រធានសហគមន៍ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ លក់ដីអោយគាត់ ហើយគំរាមយកវិញ ថែមទាំកាប់ដំណាំស្វាយគេចោលទៀតផង។ ចំណែកខាងលោកពូមេឃុំ បានប្រាប់អ្នកសារព័ត៌មានយើងតាមទូរសព្ទ័ថា៖ នេះជារឿងមិនពិត វាជាកាមួលប្រកាច់គាត់ទាំស្រុង
ព័ត៌មានបាក់ឋម៖ ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២ លោក កែវ សុខន ភេទប្រុស អាយុ ៥១ឆ្នាំ សញ្ជាតិខ្មែរ និង ប្រពន្ធឈ្មោះ៖ ឃាង ដេន អាយុ ៥៧ ឆ្នាំសញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន នៅភូមិអូរព្រ៖ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ បានប្រាប់ អ្នកសារព័ត៌មានយើងថា៖ ខ្ញុំបាទនាងខ្ញុំមានគ្នាចំនួនបួនគ្រួសារ បានទិញដីពី លោកមេឃុំអូរគ្រៀង និងប្រធានសហគមន៍ឃុំអូរគ្រៀង…
សូមស្នើសំុដល់មន្រ្តីថ្នាក់ជាតិមេត្តាជួយពិនិត្យរឿងវិវាទដីធ្លីដ៏រុរៃនៅខេត្តកំពុងឆ្នាំងផងទាន…….
យោងលើឯកសារពាក្យស្នើសុំលេខ០១៤រស.គ១ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១របស់គណកម្មាធិកាសិទ្ធមនុស្សទទួលពាក្យបណ្តឹងអង្កេតទំនាក់ទំនងព្រឹទ្ធសភានៃព្ររាជាណាចក្រកម្ពុជា យោងលើលិខិតលេខ១៥៤៧ដន/អសដកចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១របស់ក្រសួងដែនដីនគរូបនីកម្មនិងសំណង់ យោងលើឯកសារលេខ ២៥៨២ សជណរបស់ក្រសួងមហាផ្ទៃដែលបានទទួលស្គាល់លើពាក្យស្នើសុំជួយអន្តរាគមន៍ចុះថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១ បច្ចុប្បន្នរស់នៅភូមិលាជ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពុងឆ្នាំង យោងលើកាចុះសិក្សាចំពោះទីតាំងដីកំពុងវិវាទកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២កន្លងមកបានយកឯកសារទៅដាក់នៅការិយាល័យអន្តរវិស័យដើម្បីសិក្សាលើប្លង់ និង បណ្ណដែលកាន់កាប់អាស្រ័យផលជាក់ស្តែង ដោយកំណត់យកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ដើម្បីបើកការប្រជុំនិងសម្រេចនូវលទ្ធផលជាក់ស្តែងចំពោះការកាន់កាប់ដីនៅទីតាំងភូមិសាស្រ្តដែលមានការវិវាទគ្រប់ភាគីទាំងអស់!អង្គភាពយើងខ្ញុំសូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៍មានជាតិ និងអន្តរជាតិពិសេសេសមាគមន៍យូម៉ាអាស៊ានប្រចាំនៅប្រទេសកម្ពុជា មេត្តាជួយពិនិត្យមើលនិងធ្វើការតាមដានរឿងនេះផង! សូមអរគុណ
តំណាង សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខជាមួយគ្រួសារសពរបស់ អ្នកដោះមីនចំនួន ៣នាក់……
តំណាង សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខជាមួយគ្រួសារសពរបស់ អ្នកដោះមីនចំនួន ៣នាក់ ដែលបានពលីជីវិតដោយបុព្វហេតុ នៃការដោះមីននៅខេត្តព្រះវិហារព័ត៌មានជាតិ ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន…
សាលាធម្មសភា អំណោយ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត……
ខេត្តកំពង់ស្ពឺ÷ សាលាធម្មសភា អំណោយ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដឹកនាំកសាងដោយ ឯកឧត្តម ឧត្តមសេនីយ៍គតិបណ្ឌិត ហ៊ីង ប៊ុនហៀងនិងលោកជំទាវ ប៉ែន ចន្នី ព្រមទាំងបុត្រ នៅវត្តត្រពាំងវែង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាល្ងាចថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ ឯកឧត្តម ឧត្តមសេនីយ៍គតិបណ្ឌិតបានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីដល់ម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខ សេចក្តីចម្រើន។
សំណុំរឿងឃាតកម្មកាលពីឆ្នាំ ២០២០ កូនបំណុលជំពាក់លុយ ៣០ ម៉ឺនដុល្លារ …..
សំណុំរឿងឃាតកម្មកាលពីឆ្នាំ ២០២០ កូនបំណុលជំពាក់លុយ ៣០ ម៉ឺនដុល្លារ បាញ់សម្លាប់ម្ចាស់បំណុលដោយសាតែអត់មានប្រាក់សង ត្រូវបានក្រុមប្រឹក្សាតុលាការ លើកយកមកកាត់ទោស នៅភ្នំពេញ(១១.មករា.២០២២) ភ្នំពេញ ÷កាលពីរសៀលថ្ងៃទី ១០ មករា ឆ្នាំ២០២២នេះ សំណុំរឿងឃាតកម្មកាលពីឆ្នាំ ២០២០ កូនបំណុលជំពាក់លុយ ៣០ ម៉ឺនដុល្លារ បាញ់សម្លាប់ម្ចាស់បំណុលដោយសាតែអត់មានប្រាក់សង ត្រូវបានក្រុមប្រឹក្សាតុលាការលើកយកមកកាត់ទោស ។ តុលាការបានចោទប្រកាន់ជនដៃដល់ឈ្មោះ សុខ ហេងសំបូរ អាយុ ៣២ឆ្នាំ ពីបទឃាតកម្ម និងបទកាន់កាប់ រក្សាទុកនិងប្រើប្រាសអាវុធដោយខុសច្បាប់…
តុលាការខេត្តកំពង់ឆ្នាំងនៅថ្ងៃទី៩ខែមករានេះ បានសម្រេចឃុំខ្លួនមនុស្សចំនួន ៥នាក់ ពាក់ព័ន្ធការញុះញង់…
ខេត្តកំពង់ឆ្នាំង ÷តុលាការខេត្តកំពង់ឆ្នាំងនៅថ្ងៃទី៩ខែមករានេះ បានសម្រេចឃុំខ្លួនមនុស្សចំនួន ៥នាក់ ពាក់ព័ន្ធការញុះញង់ឲ្យប្រជាពលរដ្ឋតវ៉ាទាមទារដីនៅតំបន់៣ ស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។មនុស្សទាំង៥នាក់ជាប់ចោទពីបទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងដឹកជញ្ជូនអាវុធខុសច្បាប់ ។ សមត្ថកិច្ចបាននាំខ្លួនមនុស្សទាំង ៥នាក់ ទៅសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ។ មនុស្សទាំង ៥នាក់ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនកាលពីថ្ងៃទី០៦ ខែ មករា ឆ្នាំ២០២២ នៅចំណុចទំនប់អូរត្រាវ និងទំនប់ខ្នាយទោល ស្ថិតនៅក្នុងភូមិគុយនិងភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ មនុស្សទាំង៥នាក់ដែលឃាត់ខ្លួន…
