ករណីម្តាយបង្កើតនិងប្តីក្រោយវាយធ្វើបាបកូនរបួសពេញខ្លួន ត្រូវបានប៉ូលិសចាប់ខ្លួនចោទពីបទ «ធ្វើទារុណកម្មនិងអំពើឃោរឃៅលើកុមារ»
ខេត្តកណ្តាល ៖ព្រោះតែខឹងកូនប្រុសនិយាយថាមានប្តីពីរបីតែមិនគិតផ្ទះ ម្តាយបង្កើតគុបគិតគ្នាជាមួយប្តីចុងបង្កើតរឿងឆ្កួតៗ បង្ខំកូនប្រុសអាយុ១៣ឆ្នាំរំលោភលើខ្លួន បង្កឱកាសឱ្យប្តីវាយធ្វើបាបកូនរបួសពេញខ្លួន ត្រូវបានប៉ូលិសចាប់ខ្លួនចោទពីបទ «ធ្វើទារុណកម្មនិងអំពើឃោរឃៅលើកុមារ»កាលពីថ្ងៃទី០៤វិច្ឆិកាឆ្នាំ២០២១ វេលា ម៉ោង១និង៣០នាទី នៅចំណុចភូមិ បារគូ ឃុំ បារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ សមត្តកិច្ចឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ផ.វ.ណ. ភេទ ប្រុស អាយុ ១៣ឆ្នាំ មានទីលំនៅ ស្នាក់នៅ ផ្ទះ ជួល ភូមិ បារគូ…
