Category: ព័ត៌មានអាជីវកម្ម

ព័ត៌មានអាជីវកម្ម

ករណីស្ត្រីម្នាក់ ត្រូវបុរសជាប្តី យកកូនកាំបិត ចាក់ត្រង់ពោះ ធ្លាយដល់ផ្លោកនោម ស្លាប់គួរឲ្យសង្វេគ…..

ស្រុកពេជ្រាដា ៖ ស្ត្រីម្នាក់ ត្រូវបុរសជាប្តី យកកូនកាំបិត ចាក់ត្រង់ពោះ ធ្លាយដល់ផ្លោកនោម ស្លាប់គួរឲ្យសង្វេគ កាលពីវេលាម៉ោង ២០និង៤៦ នាទីយប់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ នៅត្រង់ចំណុច ផ្ទះចាំចំការម្រេច ស្ថិតនៅក្នុងភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ នី សែន ភេទស្រី អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ…

អាជ្ញាធរខេត្ត ចាប់ផ្ដើមយុទ្ធនាការ ដកហូតដីគម្របព្រៃឈើឆ្នាំ ២០០២ ក្នុងស្រុកទឹកផុស ដែលត្រូវបានរងការរំលោភបំពានដោយជនខិលខូចមួយចំនួនយកធ្វើជាកម្មសិទ្ធ…….

អាជ្ញាធរខេត្ត ចាប់ផ្ដើមយុទ្ធនាការ ដកហូតដីគម្របព្រៃឈើឆ្នាំ ២០០២ ក្នុងស្រុកទឹកផុស ដែលត្រូវបានរងការរំលោភបំពានដោយជនខិលខូចមួយចំនួនយកធ្វើជាកម្មសិទ្ធកន្លងមក ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងចំរុះ ចុះឃាត់គ្រឿងចក្រកំពុងឈូសឆាយដីគម្របព្រៃឈើរបស់រដ្ឋឆ្នាំ២០០២បានមួយចំនួន អាជ្ញាធរខេត្តនឹងដកហូតដីគម្របព្រៃឈើ ដែលជនល្មើសបានឈូសបំផ្លាញ នៅក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មកទុកជាសម្បត្តិរដ្ឋវិញ ហើយនឹងធ្វើការបន្តដកហូតនូវកន្លែងផ្សេងៗទៀត ដែលស្ថិតនៅក្នុងស្រុកទឹកផុស ជាប្រភេទដីគម្របព្រៃឈើឆ្នាំ ២០០២ ដែលត្រូវបានគេរំលោភយកកន្លងមក ។ អាជ្ញាធរបានកំណត់មុខសញ្ញាជនល្មើស ហើយជំនាញខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង…

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីថ្វាយព្រះភ្លើងព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណរិទ្ធិ……..

នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំមន្ត្រីរាជរដ្ឋាភិបាលចូលរួមក្នុងពិធីថ្វាយព្រះភ្លើង(បូជាសព) សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលត្រូវបានសោយទីវង្គតកាលពីពេលថ្មីៗកន្លងទៅនេះ។ ពិធីថ្វាយព្រះភ្លើងនេះ ត្រូវបានធ្វើឡើងនៅព្រះមេរុ មុខវត្តបុទុមវត្តី រាជធានីភ្នំពេញ ដោយមានការយាង និងអញ្ជើញចូលរួម ពីព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រី នរោត្តម…

លោក​វរសេនីយ៍ឯក​ វង្ស​ ប៊ុនថន មេបញ្ជាការ​រង​ កងរាជអាវុធហត្ថខេត្ត​ បានដឹកនាំកម្លាំងជំនាញ​ចុះអន្តរាគមន៍សង្រ្គោះបាញ់​ទឹកពន្លត់​ ដើម្បីទប់​ស្កាត់​កុំឱ្យឆេះរាលដាល​ធ្ងន់ធ្ងរ……..

ខេត្តព្រះសីហនុ÷ នៅវេលាម៉ោង០៨:៥០នាទី​ព្រឹក​ ថ្ងៃទី​០៤ ខែ​ធ្នូ​ ឆ្នាំ​២០២១​​ មានករណី​គ្រោះអគ្គីភ័យ​មួយ ឆាបឆេះរថយន្តម៉ាក AlPHARD ពណ៌​ស​ ពាក់ស្លាកលេខភ្នំពេញ​ BB7158 ម្ចាស់រថយន្តជាជនជាតិចិន ភេទប្រុស​។ កម្លាំង​ជំនាញនៃការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្ត​ ចំនួន​០៨នាក់ ដឹកនាំ​ដោយ​ លោក​វរសេនីយ៍ឯក​ វង្ស​ ប៊ុនថន មេបញ្ជាការ​រង​ កងរាជអាវុធហត្ថខេត្ត​ បានដឹកនាំកម្លាំងជំនាញ​ចុះអន្តរាគមន៍សង្រ្គោះបាញ់​ទឹកពន្លត់​ ដើម្បីទប់​ស្កាត់​កុំឱ្យឆេះរាលដាល​ធ្ងន់ធ្ងរ ស្ថិតនៅចំណុចភូមិ១ សង្កាត់​លេខ៣ ក្រុ​ងព្រះសីហនុ​ ខេត្តព្រះសីហនុ​ ។…

អនុវត្តតាមបទបញ្ជារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអនុសាសន៍ វិធានការដឹកនាំផ្ទាល់របស់ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ …….

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ ខ្ញុំបាទបានដឹកនាំក្រុមការងារ និងកម្លាំងចម្រុះរបស់ខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន ចុះដកបង្គោលព្រំដី និងរុះរើរោងខុសច្បាប់ នៅតំបន់ព្រៃលិចទឹកក្នុងតំបន់៣ ក្នុងភូមិសាស្ត្រឃុំច្រណូក ស្រុកកំពង់លែង។ ចាប់តាំងពីថ្ងៃទី២៩ ខែវិច្ឆិកា មកដល់ពេលនេះ ក្រុមការងារ និងកម្លាំងចម្រុះរបស់ខេត្តរួមមាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរបរិស្ថាន ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ខណ្ឌរដ្ឋបាលជលផល អង្គភាពពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋាន…

អុញនោះ!ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ បាន​ស្ម័គ្រចិត្ត​ប្រគល់ដីព្រៃលិចចំនួន ៦៧៥ ហិកតា មកឱ្យរដ្ឋវិញ…

(ថ្ងៃទី 01 December 2021 ម៉ោង 11:08 am) ខេត្តកំពង់ឆ្នំាង ៖ នេះបើតាមការបញ្ជាក់របស់ លោក ស៊ុន ស៊ុនវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២១នេះ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ បាន​ស្ម័គ្រចិត្ត​ប្រគល់ដីព្រៃលិចចំនួន ៦៧៥ ហិកតា ស្ថិតនៅក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មកឱ្យរដ្ឋវិញ។…

ឯកឧត្តមជា សុផារ៉ាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្មបានអញ្ជើញបើកកិច្ចប្រជុំអន្តរក្រសួង….

សម្តេចតេជោ ហ៊ុន សែន ចេញសារពិសេស ដាក់បទបញ្ជាឱ្យទប់ស្កាត់និងបង្ក្រាបជាបន្ទាន់នូវការកាប់ព្រៃលិចទឹក និងការទន្រ្ទានដីបឹងទន្លេសាប ឯកឧត្ដម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ បានអញ្ជើញ​ដឹកនាំកិច្ចប្រជុំអន្តរក្រសួងបន្ទាន់មួយ នៅទីស្តីការក្រសួងដែនដី នៅ​យប់ថ្ងៃអាទិត្យ​ ៩រោច​ ខែកត្តិក​ ឆ្នាំឆ្លូវ​ ត្រីស័កព.ស.២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​២៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​៕

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង…….

សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញា្ញណក្ខ័ន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្រ្តី អតីតព្រះប្រធានរដ្ឋសភាជាតិ និងជាព្រះប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង ៣:៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នារាជធានីភ្នំពេញ…

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះការកាប់ព្រៃលិចទឹក និងវាទទីយកដីបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង…

(ភ្នំពេញ)៖ (ថ្ងៃទី 28 November 2021 ម៉ោង 3:36 pm) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បាចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាបនពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាត ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះ ការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។ បទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយ…

ករណីឃាត់ខ្លួនបុរសជើងខ្លាំងម្នាក់បំរ៉ុងនឹងវាយនគរបាលចរាចរណ៍ឈរនៅគោលដៅក្រោមស្ពានស្ទឹងមានជ័យធ្វើអោយមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ…..

រាជធានីភ្នំពេញ÷ បុរសម្នាក់ខណៈ:ពេលនគរបានចរាចរណ៍កំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកជិះម៉ូតូបញ្រ្ចាសទិសថែមទាំងដេញវាយសមត្ថកិច្ចនិងគំរាមដកស័ក្កចោលទៀត .!!ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧កែងនិងផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ យោងតាមសមត្ថកិច្ចចរាចរណ៍ដែលឈរជើងនៅចំនុចកើហេតុខាងលើបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោកនៅចំនុចក្រោមស្ពានអាកាសស្ទឹងមានជ័យដូចសព្វរាល់ដងតាមការណែនាំរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ខណ:ពេលកំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ស្រាប់តែបុរសខាងលើជិះម៉ូតូស្មាស់រីវ៉ូពណ៍ណាខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ1-BG 5792ធ្វើដំាណើរពីទិសដៅពីកើតទៅលិចបំរុងនិងបត់ស្តាំពេលឃើញកម្លាំងសមត្ថកិច្ចស្រាប់តែបុរសជើងខ្លាំងខាងលើបានបត់ត្រលប់ក្រោយនិងជិះបញ្រ្ចាសទិសបណ្តាលដួលម៉ូតូតែមិនបណ្តាលឲ្យរងរបួសនោះទេ ពេលនោះកម្លាំងសមត្ថកិច្ចបានដើរទៅសួរនាំស្រាប់តែបុរសជើងខ្លាំងខាងលើស្ទុះដេញដាល់សមត្ថកិច្ចនិងគម្រាមដកស័ក្កចោលទៀតផង។ បច្ចុប្បន្នបុរសជើងខ្លាំងខាងលើត្រូវបានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរនិងចាត់ការតាមផ្លូវច្បាប់។