អគ្គីភ័យបានឆាបឆេះផ្ទះមន្រ្តីចូលនិវត្តម្នាក់រងការខូចខាត ទ្រព្យសម្បិត្តអស់មួយចំនួនបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី…..
រាជធានីភ្នំពេញ÷ផ្ទះមន្រ្តីចូលនិវត្តន៍ម្នាក់ត្រូវបានអគ្គិភ័យឆាប់ឆេះបណ្ដាលឲ្យរងការខូចខាតសម្ភារៈប្រើប្រាស់អស់មួយចំនួន តែមិនបណ្ដាលឲ្យមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងករណីអគ្គីភ័យនេះទេ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦នឹង៤០នាទីព្រលប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១នេះ ត្រង់ចំណុចផ្ទះលេខ២៣៧២ ស្ថិតតាមបណ្ដោយផ្លូវបេតុងលេខ៤៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យោងតាមព័ត៌មានដែលក្រុមការងារយើងទទួលបានពី លោកវរៈសេនីយ៍ឯក ព្រហ្ម យ៉ត នាយការិយាល័យបង្ការពន្លត់អគ្គីភ័យនឹងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមាន ឈ្មោះ សួង សារ៉ូ ភេទប្រុស អាយុ ៦៥ឆ្នាំ មុខរបរមន្ត្រីចូលនិវត្តន៍ ចំពោះអគី្គភ័យដែលបានឆាបឆេះនេះគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។ នៅក្នុងហេតុការណ៍ខាងលើនេះដែរ បណ្ដាលឲ្យឆាប់ឆេះ…
