Category: ការកំសាន្ត

ការកំសាន្ត

សាលាធម្មសភា អំណោយ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត……

ខេត្តកំពង់ស្ពឺ÷ សាលាធម្មសភា អំណោយ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដឹកនាំកសាងដោយ ឯកឧត្តម ឧត្តមសេនីយ៍គតិបណ្ឌិត ហ៊ីង ប៊ុនហៀងនិងលោកជំទាវ ប៉ែន ចន្នី ព្រមទាំងបុត្រ នៅវត្តត្រពាំងវែង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាល្ងាចថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ ឯកឧត្តម ឧត្តមសេនីយ៍គតិបណ្ឌិតបានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីដល់ម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខ សេចក្តីចម្រើន។

សំណុំរឿងឃាតកម្ម​កាលពីឆ្នាំ ២០២០ កូនបំណុលជំពាក់លុយ ៣០ ម៉ឺនដុល្លារ …..

សំណុំរឿងឃាតកម្ម​កាលពីឆ្នាំ ២០២០ កូនបំណុលជំពាក់លុយ ៣០ ម៉ឺនដុល្លារ បាញ់​សម្លាប់​ម្ចាស់​បំណុល​ដោយសាតែអត់មានប្រាក់សង ត្រូវបានក្រុមប្រឹក្សាតុលាការ លើកយក​មកកាត់ទោស នៅភ្នំពេញ(១១.មករា.២០២២) ភ្នំពេញ ÷កាលពីរសៀលថ្ងៃទី ១០ មករា ឆ្នាំ២០២២នេះ សំណុំរឿងឃាតកម្ម​កាលពីឆ្នាំ ២០២០ កូនបំណុលជំពាក់លុយ ៣០ ម៉ឺនដុល្លារ បាញ់​សម្លាប់​ម្ចាស់​បំណុល​ដោយសាតែអត់មានប្រាក់សង ត្រូវបានក្រុមប្រឹក្សាតុលាការលើកយក​មកកាត់ទោស ។ តុលាការបានចោទប្រកាន់ជនដៃដល់ឈ្មោះ សុខ ហេងសំបូរ អាយុ ៣២ឆ្នាំ ពីបទឃាតកម្ម និងបទកាន់កាប់ រក្សាទុកនិងប្រើប្រាសអាវុធដោយខុសច្បាប់…

តុលាការខេត្តកំពង់ឆ្នាំងនៅថ្ងៃទី៩​ខែមករា​នេះ​ បានសម្រេចឃុំខ្លួនមនុស្សចំនួន ៥នាក់ ពាក់ព័ន្ធការញុះញង់…

ខេត្តកំពង់ឆ្នាំង ÷តុលាការខេត្តកំពង់ឆ្នាំងនៅថ្ងៃទី៩​ខែមករា​នេះ​ បានសម្រេចឃុំខ្លួនមនុស្សចំនួន ៥នាក់ ពាក់ព័ន្ធការញុះញង់ឲ្យប្រជាពលរដ្ឋតវ៉ាទាមទារដីនៅតំបន់៣ ស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។មនុស្សទាំង៥នាក់ជាប់ចោទពីបទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍​ និងដឹកជញ្ជូនអាវុធខុសច្បាប់​ ។ សមត្ថកិច្ចបាននាំខ្លួនមនុស្សទាំង ៥នាក់ ទៅសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ។ មនុស្សទាំង ៥នាក់ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនកាលពីថ្ងៃទី០៦ ខែ មករា ឆ្នាំ២០២២ នៅចំណុចទំនប់អូរត្រាវ និងទំនប់ខ្នាយទោល ស្ថិតនៅក្នុងភូមិគុយនិងភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ មនុស្សទាំង៥នាក់ដែលឃាត់ខ្លួន…

ស្ថានទូតអាមេរិកថា បញ្ហារឿង សញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានបញ្ជាក់រួចហើយតាំងពីឆ្នាំ២០១៩

ភ្នំពេញ៖ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Chad Roedemeier បានឆ្លើយតបនឹងសារអេឡិចត្រូនិចអ៊ីម៉ែលរបស់ EAC News ថាបញ្ហាសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានសាលាទាហានអាមេរិក West Point បកស្រាយរួចហើយកាលពីឆ្នាំ២០១៩ ដែលមានន័យថាស្ដង់ដាសញ្ញាបត្ររបស់សាលាអាមេរិកមិនមានការបែងចែកស្ដង់ដារកម្រិត២ ឬសញ្ញាបត្រយោគយល់ដូចដែលលោក សម រង្ស៊ី លើកឡើងនោះទេ។ លោក Chad Roedemeier បានបញ្ជាក់ប្រាប់ EAC News ថាស្ថានទូតមិនអាចឆ្លើយតបរឿងសញ្ញាបត្រជំនួសសាលារបស់អាមេរិកនោះទេ តែលោកថាករណីសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ត្រូវបានសាលា…

សមត្ថកិច្ចឃាត់ខ្លួនគ្រូពេទ្យ និងជំនួយការទាំង៤នាក់ ទីតាំងមជ្ឈមណ្ឌលកែសម្ផស្សយីហោ”ផ្ការំដួល” ដែលមានទីតាំង ស្ថិតនៅក្នុងតំបន់បឹងកក់ ផ្លូវលេខ R8 សង្កាត់ស្រះចក….

រាជធានីភ្នំពេញ៖ កាលពី យប់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ទីតាំងមជ្ឈមណ្ឌលកែសម្ផស្សយីហោ”ផ្ការំដួល” ដែលមានទីតាំង ស្ថិតនៅក្នុងតំបន់បឹងកក់ ផ្លូវលេខ R8 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានកម្លាំងគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះត្រួតពិនិត្យ និងឃាត់ខ្លួនគ្រូពេទ្យនិងជំនួយការទាំង៤នាក់ ដោយតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលបានមកកែសម្ផស្សកន្លងមក ហើយមជ្ឈមណ្ឌលកែសម្ផស្សនេះ គ្មានការទទួលខុសត្រូវ។ ឃាត់ខ្លួននេះ ក៏ឃើញមានវត្តមាន មេធាវីជាច្រើនរូប ចុះមកដល់ទីតាំងបង្ក្រាប និងត្រួតពិនិត្យ ដើម្បីធានាខ្លួនបុគ្គលិកទាំងអស់នៅក្នុងទីតាំង មជ្ឈមណ្ឌលកែសម្ផស្ស យីហោ ផ្ការំដួល ដោយមានការមិនឯកភាពគ្នា…

សមត្ថកិច្ចចុះបង្ក្រាបបារីម៉ាក JET ក្លែងក្លាយ និង បារីម៉ាក ៥៥៥ ក្លែងក្លាយ មួយចំនួនធំ……

រាជធានីភ្នំពេញ៖លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន និង ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ បានត្រួតពិនិត្យឆែកឆេររោងចក្របារីហុង អន្តរជាតិ ដោយរកឃើញនូវសម្ភារៈវត្ថុតាងជាច្រើនដែលមានការពាក់ព័ន្ធទៅនឹងការផលិត វេចខ្ចប់ ចែកចាយ បារីម៉ាក JET ក្លែងក្លាយ និង បារីម៉ាក ៥៥៥ ក្លែងក្លាយ មួយចំនួនធំ នៅក្នុងឃ្លាំង ។ រោងចក្របារីហុង អន្តរជាតិ នេះ ស្ថិតនៅផ្លូវអង្គតាមិញ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម…

ឧកញ៉ា​ ស្រី​ ចន្ធូរ​ ទន្ទ្រាន​យកដីរដ្ឋ​ដោយខុសច្បាប់​ ត្រូវ​បាន​ក្រសួង​កសិកម្ម​ រុក្ខាប្រម៉ាញ់​ និង​ នេសាទ​ បង្ក្រាប​…….

ខេត្តមណ្ឌលគីរី ÷នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ នេះ ក្នុងនាមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានគណកម្មាធិការជាតិបង្រ្កាប ទប់ស្កាត់ លប់បំបាត់និងបង្រ្កាបការកាប់រាន ដុត ឈូសឆាយនិងហ៊ុមព័ទ្ធយកដីព្រៃឈើវាតយកដីព្រៃឈើយកធ្វើជាកម្មសិទ្ធ ចំណាត់ការផ្លូវច្បាប់ របស់ក្រុមការងារចម្រុះថ្នាក់ជាតិ សហការជាមួយកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្ក្រាបបទល្មើសដីព្រៃដែលជនល្មើសបានកាប់រាន និងហ៊ុមព័ទ្ធដោយខុសច្បាប់ស្ថិតនៅចំណុចនិយាមកាលេខ (739324-1364633) ក្នុងភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយក្រុមការងារបានរុះរើបង្គោលរបង (ឈើ និងថ្ម) បន្លាលួស និងរោងដែកប្រកស័ង្គសីដែលក្រុម​ឧកញ៉ា​ ស្រី​ ចន្ធូរ​ បានបោះដើម្បីយករក្សាទុក…

សេចក្តីជូនដំណឹង ស្តីពីវិធានការឃាត់ទុកយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុកទម្ងន់លើសពី ២០(ម្ភៃ)ភាគរយ ក្នុងរយៈពេល ១ឆ្នាំ និងគ្មានការលើកលែងឡើយ…….

គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានធ្វើការផ្សព្វផ្សាយ អប់រំណែនាំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តអស់រយៈពេលជាច្រើនឆ្នាំ ព្រមទាំងបានចេញសេចក្តីជូនដំណឹងបន្តបន្ទាប់ ជាពិសេសសេចក្តីជូនដំណឹងលេខ០៤៩សជណ.សក.គតលទ ចុះថ្ងៃ ទី២៨ ខែតុលា ឆ្នាំ២០២០ ស្តីពីការពង្រឹងវិធានការតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ក៏ដោយ ក៏នៅតែសង្កេតឃើញថាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ឬម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនតូចនៅតែព្រងើយកន្តើយ និងមិនព្រមចូលរួមអនុវត្តតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានឱ្យបានត្រឹមត្រូវនៅឡើយ។ ជាក់ស្តែងបន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកលែងបន្ធូរបន្ថយ និងដោះលែងរថយន្តចំនួន ២២៩គ្រឿង កាលពីថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២១ មក រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុកទម្ងន់លើសពី២០(ម្ភៃ)ភាគរយ ចំនួន៧៥គ្រឿង ត្រូវបានមន្ត្រីមានសមត្ថកិច្ចប្រចាំស្ថានីយជញ្ជីងអចល័ត…

លោក វិល្លាម គ័ង មេខ្លោង និង បក្ខពួក៣នាក់ ត្រូវបានបញ្ជូនទៅតុលាការហើយដោយកងកម្លាំកងរាជអាវុធហត្ថរាជធានីភ្នំពេញនៅវេលាព្រឹកមិញនេះ……..

រាជធានីភ្នំពេញ÷ កាលពីវេលាម៉ោងប្រមាណ ១០និង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ មេខ្លោង និងបក្ខពួកចំនួន ៣នាក់ ពាក់ព័ន្ធករណីប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី និងយកបានគ្រឿងពេជ្រទៅមួយចំនួន បានបញ្ជូនដល់តុលាការហើយកាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ។ នៅថ្ងៃស្អែក តុលាការនឹងបន្តសាកសួរជាបន្តទៀត។ ក្រុមជនសង្ស័យ ត្រូវ បាន កម្លាំង អាវុធហត្ថនាំយកទៅឃុំខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។តាមចម្លើយរបស់ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅស ហៅ វិល្លាម…

លោក​ William Guang ត្រូវបាន​សមត្ថកិច្ចចាប់ខ្លួន​ ដោយសង្ស័យជាប់ពាក់ព័ន្ធករណីប្លន់ឧកញ៉ា អ៊ាន សៀវម៉ី(ព័ត៍មានបឋម)…….

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ឃាត់ខ្លួនមនុស្ស១២នាក់ ក្នុងនោះមាន លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលសង្ស័យ​ជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្លន់អ្នកលក់ឡេដ៏ល្បីឧកញ៉ា អ៊ាន សៀវម៉ី នៅយប់ថ្ងៃទី២០ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ។ នៅ​ក្នុង​ការ​បង្រ្កាប​នេះ កម្លាំង​អាវុធហត្ថ​រាជធានីភ្នំពេញ ដក​ហូត​បាន​អាវុធ​វែង​ខ្លី​មួយចំនួន និង​គ្រឿងអលង្ការ​មួយ​ចំនួន ដែល​ក្រុម​ចោរប្លន់​បាន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ នេះ​បើ​តាម​លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងបាន​ឲ្យ​ដឹង៕