
រាជធានីភ្នំពេញ÷រថយន្តបីគ្រឿងបានបុករះនិងបន្តកន្ទុយគ្នាពីរគ្រឿងហើយជ្រុលទៅបុករថយន្តមួយគ្រឿងទៀតឡើងទៅទើរលើសួនច្បារពីចែកទ្រូងផ្លូវ បង្ករមានការកក់ស្ទុះចរាចរណ៍តែសំណាងល្អមិនមានអ្នករងរបួស ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតហេតុនៅវេលាម៉ោង៩ និង ០៥ នាទីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំនុចមុខបុរីមេង្គ ស៊ីធី តាមបណ្ដោយផ្លូវជាតិលេខ៦ នៅភូមិសំបួរមាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

រថយន្តទាំងបីគ្រឿងមាន ទី១មានរថយន្តម៉ាកកាមេរីឆ្លាម ពណ៍ទឹកមាស ស្លាកលេខភ្នំពេញ 2L 9058 រងការខូចខាតរួញគូទក្រោយ បែកកញ្ចក់ខាងក្រោយបែកកង់ក្រោយខាងស្ដាំ និងបែកស្តុបមុខខាងឆ្វេង រថយន្តទី២ម៉ាក ហាយឡែនឌ័រ ពណ៍ខ្មៅ ស្លាកលេខភ្នំពេញ 2AE 7435 រងការខូចខាតបែកស្តុបមុខ កំពិតថ្ពាល់ និងបែកកង់មុខខាងឆ្វេង និងរថយន្តទី៣ ម៉ាកស៊ីណា ពណ៍ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2 AG 6691 រងការខូចខាតកំពិតទ្វាក្រោយខាងឆ្វេងនិងផ្ទះពោងសុវត្ថិភាព ។
ប្រភពព័ត៍មានពីប្រជាពលរដ្ឋកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេរថយន្តម៉ាកកាមេរីឆ្លាម ធ្វើដំណើរពីជើងមកត្បូង តាមបណ្ដោយផ្លូវជាតិលេខ៦មកដល់ត្រង់ចំនុចកើតហេតុបានបត់ឆ្វេងត្រលប់ក្រោយ ក៏ត្រូវរថយន្តម៉ាកហាយឡែនឌ័រ ធ្វើដំណើរពីជើងមកត្បូង មកពីក្រោយមានល្បឿនលឿនហ្វាំងមិនទាន់ក៏បុករថយន្តគូទរថយន្តឆ្លាមពេញទំហឹង រុញរថយន្តទៅមុខបុកនឹងរថយន្តម៉ាកស៊ីណា ធ្វើដំណើរពីត្បូងមកជើង ចំទ្វាខាងក្រោយបណ្ដាលឲ្យរថយន្តស៊ីណារ៉េចង្កូតឡើងទៅទើរលើសួនច្បារពុះចែកទ្រូងផ្លូវ និងបុកបង្គោលស្លាកសញ្ញាចរាចរណ៍ដួលរលើងដល់ដីរថយន្តក៏ទៅមុខលែងរួច ។

ក្រោយពេលកើតហេតុរថយន្តទាំងបីត្រូវសមត្ថកិច្ចចរាចរណ៏ខណ្ឌជ្រោយចង្វារធ្វើការវាស់វែងនឹងយករថយន្តចេញដើម្បីសំរួលចរាចរណ៍កុំឲ្យកក់ស្ទុះ នឹងបានយករថយន្តទៅរក្សាទុក្ខនៅអធិការដ្ឋានខណ្ឌរងចាំការដោះស្រាយនៅពេលក្រោយ៕

